ការ​បោក​បញ្ឆោត​លើ​បណ្ដាញ​សង្គម​ប្រើ​ប្រាស់​ផលិត​ផល​​របស់​ក្រុមហ៊ុន Samsung 

ទំព័រ​ហ្វេសប៊ុក​ជាច្រើន បាន​ផ្សព្វផ្សាយ​ថា ក្រុមហ៊ុន Samsung និង​ហាង​លក់​រាយ​ដែល​ជា​ដៃ​គូ​របស់​ក្រុមហ៊ុន​នេះ បាន​ផ្ដល់​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០​%​សម្រាប់​នាឡិកា​ដៃ​ឆ្លាតវៃ និង​កាស​ស្ដាប់។ ការ​ផ្សព្វផ្សាយ​លក់​បញ្ចុះ​តម្លៃ​ទាំង​នេះ ទទួល​បាន​ការ​ចាប់​អារម្មណ៍​ច្រើន​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​នៅ​តាម​បណ្ដា​ប្រទេស​នានា​នៅ​ក្នុង​តំបន់។ ទោះជាយ៉ាងណា Fact Crescendo បាន​រក​ឃើញ​ថា ការ​ផ្សព្វផ្សាយ​លក់​បញ្ចុះ​តម្លៃ​នេះ មិន​មែន​ជា​ព័ត៌មាន​ត្រឹម​ត្រូវ​នោះ​ឡើយ។

Continue Reading

រូបថត​សណ្ឋាគារ​ Aung Ban ​នៅ​ភូមា​ ត្រូវ​បាន​កាត់​ត​ថា ​ជា​ឃ្លាំង​ស្ដុក​ទឹក​អប់​​ DIOR នៅ​ថៃ

រូប​ថត​អគារ​បែក​បាក់​មួយ​កន្លែង​នៅ​មីយ៉ាន់ម៉ា​ ត្រូវ​បាន​អះអាង​ថា​ ជា​ឃ្លាំង​ស្ដុត​ទឹក​អប់​ម៉ាក​ Dior។ ការអះអាង​បែប​នេះ​ ត្រូវ​បាន​ចែកចាយ​ និង​ប្រតិកម្ម​ចម្រុះ​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​យ៉ាង​ផុសផុល​។ ទោះ​ជា​យ៉ាង​ណា​ ការ​ត្រួត​ពិនិត្យ​ការ​ពិត​របស់​ Fact Crescendo រក​ឃើញ​ថា​ ការ​អះ​អាង​ខាង​លើ​នោះ​ គឺ​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ​។​

Continue Reading

អាកាស​យាន​ដ្ឋាន​អន្តរជាតិ​ភ្នំពេញ ពុំ​មាន​ការ​រៀប​ចំ​កម្មវិធី​លក់​ឥវ៉ាន់​ប្រចាំ​ឆ្នាំ​របស់​ខ្លួន​នោះ​ទេ​ 

ខណៈ​ដែល​ការ​ឆបោក​តាម​អនឡាញ​ត្រូវ​បាន​ធ្វើ​ឡើង​តាម​រូបភាព​ផ្សេង​នោះ ​ការ​ផ្សព្វផ្សាយមួយ​​លើក​​ឡើង​ថា​ អាកាស​យាន​ដ្ឋាន​អន្តរជាតិ​ភ្នំពេញ ​កំពុង​រៀប​ចំ​​លក់​ឡៃឡុង​ប្រចាំ​ឆ្នាំ​នូវ​ឥវ៉ាន់​គ្មាន​ម្ចាស់នៅ​ឯ​ព្រលាន​យន្ត​ហោះ។ ការ​ផ្សព្វផ្សាយ​នេះ ទាក់ទាញ​ការ​ចាប់​អារម្មណ៍​យ៉ាង​ច្រើន​ពី​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​កម្ពុជា។ ទោះជាយ៉ាងណា យើង​បាន​រក​ឃើញ​ថា ការ​ផ្សព្វផ្សាយ​នេះ គឺ​ជា​ការ​បោក​បញ្ឆោត​តាម​អនឡាញ​តែ​ប៉ុណ្ណោះ។ ការ​អះអាង​លើ​បណ្ដាញ​សង្គម​ ការ​ផ្សព្វ​ផ្សាយ​មួយ​នៅ​លើ​បណ្ដាញ​សង្គម​កាល​ពី​ថ្មី​ៗ​នេះ​ បាន​ប្រកាស​ថា​ អាកាស​យាន​ដ្ឋាន​អន្តរជាតិ​ភ្នំពេញ​កំពុង​រៀប​ចំ​ការ​លក់​ឥវ៉ាន់​ ក្នុង​តម្លៃ​ ៨៤០០រៀល​។​ ការ​ផ្សព្វផ្សាយ​ការ​ដាក់​លក់​​បែប​នេះ ត្រូវ​បាន​ចែក​រំលែក​បន្ត​ជាច្រើន​ដង​នៅ​លើ​បណ្ដាញ​សង្គម និង​ទាក់​ទាញ​ការ​ចាប់​អារម្មណ៍​ពី​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ដែរ។ ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ការ​ផ្សព្វផ្សាយខាង​លើ​ ដែល​បាន​រៀប​រាប់​ថា​ «អាកាស​យាន​ដ្ឋាន​អន្តរជាតិ​ភ្នំពេញ​កំពុង​រៀប​ចំ​ការ​លក់​ឥវ៉ាន់​ប្រចាំ​ឆ្នាំ​របស់​ខ្លួន​ដោយ​មិន​ទាម​ទារ​សំណង»។​ Facebook Post | Archived Link ការ​ត្រួត​ពិនិត្យ​ការ​ពិត​ Fact Crescendo Cambodia បាន​ចោទ​សួរ​ថា​ តើ​នេះ​គឺជា​ការ​ពិត​ឬ​យ៉ាង​ណា​ ហើយ​ចាប់​ផ្ដើម​ផ្ទៀង​ផ្ទាត់​ការ​ពិត​តាម​រយៈ​ព័ត៌មាន​នា​នា​ចុង​ក្រោយ​ និង​ការ​បក​ស្រាយ​របស់​នាយក​ដ្ឋាន​ប្រឆាំង​បទ​ល្មើស​បច្ចេក​វិទ្យា​នៃ​កម្ពុជា​។​ កាល​ពី​ថ្ងៃ​ទី​២១​ ខែ​កុម្ភៈ​ ឆ្នាំ​២០២៥​កន្លង​ទៅ​ ទំព័រ​ហ្វេសប៊ុក​របស់​នាយក​ដ្ឋាន​ប្រឆាំង​បទ​ល្មើស​បច្ចេកវិទ្យា​ Anti Cyber Crime Department បាន​ផ្សព្វផ្សាយ​ទៅ​ដល់​អ្នក​ប្រើ​ប្រាស់​អំពី​ករណី​ការ​ឆបោក​បញ្ឆោត​តាម​រយៈ​ ប្រព័ន្ធសារ​​អន​ឡាញ​មួយ​ (Phishing Link)។​ ការ​ផ្សព្វផ្សាយ​បែប​នេះ​ បាន​កើត​ឡើង​ស្រប​ពេល​មាន​ការ​ផ្សព្វផ្សាយ​យ៉ាង​ផុស​ផុល​អំពី​ការ​ដាក់​លក់​​ប្រចាំ​ឆ្នាំ​របស់​ អាកាស​យាន​ដ្ឋាន​អន្តរជាតិ​ភ្នំពេញ​នៅ​ក្នុង​តម្លៃ​ទាប​មួយ​។​ ខាង​ក្រោម​នេះ​ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ទំព័រ​ហ្វេសប៊ុក​ខាង​លើ​ ដែល​បាន​សរសេរ​រៀប​រាប់​ថា​ «ថ្មី​ៗ​នេះ​ […]

Continue Reading

ការ​បោក​បញ្ឆោត​តាម​អនឡាញ​ផ្សព្វផ្សាយ​ថា Samsung លក់​បញ្ចុះ​តម្លៃ​ធំ​​តាម​អនឡាញ

ការ​ផ្សព្វផ្សាយ​ជាច្រើន​នៅ​លើ​បណ្ដាញ​សង្គម បាន​ប្រកាស​ថា ក្រុមហ៊ុន Samsung នៅ​កម្ពុជា លក់​បញ្ចុះ​តម្លៃ​ដ៏​ធំ​សម្បើម​សម្រាប់​ការ​បញ្ជា​ទិញ​តាម​អនឡាញ។ ការ​ផ្សព្វផ្សាយ​នេះ ទាក់ទាញ​ការ​ចាប់​អារម្មណ៍​យ៉ាង​ច្រើន​ពី​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​កម្ពុជា។ ទោះជាយ៉ាងណា យើង​បាន​រក​ឃើញ​ថា ការ​ផ្សព្វផ្សាយ​នេះ គឺ​ជា​ការ​បោក​បញ្ឆោត​តាម​អនឡាញ​តែ​ប៉ុណ្ណោះ។

Continue Reading

អ្នក​កាសែត​ជប៉ុន​​រក​ឃើញ​ទូរស័ព្ទ​​ iPhone 13 ​ជាង​៤០​ឆ្នាំ​មុន តើ​ជា​ការ​ពិត​ទេ?

ថ្មី​ៗ​នេះ​ មាន​ការ​ចែក​ចាយ​វីដេអូ​ឃ្លីប​មួយ​ ដែល​អះអាង​ថា​ អ្នក​កាសែត​ជនជាតិ​ជប៉ុន​ម្នាក់​ បាន​រក​ឃើញ​ទូរស័ព្ទ​ម៉ាក​ iPhone 13 តាំង​ពី​នៅ​ឆ្នាំ​១៩៨០​។ ការ​អះ​អាង​លើ​វីដេអូ​ឃ្លីប​នេះ​ ទទួល​បាន​ការ​ចែក​ចាយ​ និង​ប្រតិកម្ម​ចម្រុះ​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ជា​ច្រើន​យ៉ាង​ផុសផុល​។​ ទោះ​ជា​យ៉ាង​ណា​ ការ​ត្រួត​ពិនិត្យ​ការ​ពិត​របស់​ Fact Crescendo Cambodia រក​ឃើញ​ថា​ ការ​អះអាង​​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​នោះ​ គឺ​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ​។​

Continue Reading

ពាណិជ្ជកម្ម​បោក​បញ្ឆោត​ផ្សព្វផ្សាយ​ថា ផលិត​ផល JBL លក់​បញ្ចុះ​តម្លៃ​ដល់​៦០​ភាគរយ

ថ្មីៗ​នេះ ហាង​លក់​រាយ​ផលិត​ផល JBL នៅ​កម្ពុជា បាន​ប្រកាស​បញ្ចុះ​តម្លៃ​ផលិត​ផល​​យីហោ JBL ជាច្រើន​មុខ។ ទន្ទឹម​គ្នា​នេះ មាន​ការ​ផ្សាយ​ពាណិជ្ជកម្ម​លើ​បណ្ដាញ​សង្គម​ថា ផលិត​ផល JBL មួយ​ចំនួន ត្រូវ​បាន​ដាក់​លក់​បញ្ចុះ​តម្លៃ​រហូត​ដល់ ៦០​ភាគរយ​ឯណោះ។ ការ​ផ្សាយ​ពាណិជ្ជកម្ម​បែប​នេះ ត្រូវ​បាន​ចែក​រំលែក​ជាច្រើន​លើ​បណ្ដាញ​សង្គម។ ទោះជាយ៉ាងណា យើង​បាន​រក​ឃើញ​ថា ការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​នេះ មិន​មែន​ជា​ការពិត គ្រាន់​តែ​​ជា​ការ​បោក​បញ្ឆោត​តែ​ប៉ុណ្ណោះ។

Continue Reading

Apple ​នឹង​ចាប់​​ផ្ដើម​គិត​លុយ​ពី​អ្នក​ប្រើ​ប្រាស់​កម្មវិធី FaceTime តើ​ពិត​មែន​ទេ?

ថ្មី​ៗ​នេះ​ មាន​សារ​បង្ហោះ​អះអាង​យ៉ាង​ផុសផុល​មួយ​ បាន​លើក​ឡើង​ថា​ ក្រុម​ហ៊ុន​ Apple មាន​គម្រោង​ចាប់​ផ្ដើម​គិត​កម្រៃ​សម្រាប់​អ្នក​ប្រើ​ប្រាស់​ FaceTime ហើយ​។​ ការ​អះអាង​ខាង​លើ​នេះ​ ទទួល​បាន​ការ​ចែក​ចាយ​ និង​ប្រតិកម្ម​ចម្រុះ​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​​ជា​ច្រើន​យ៉ាង​ផុសផុល​។​ ទោះ​ជា​យ៉ាង​ណា​ ការ​ត្រួត​ពិនិត្យ​ការ​ពិត​របស់​ Fact Crescendo Cambodia រក​ឃើញ​ថា​ ការ​អះអាង​​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​នោះ​ គឺ​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ​។​

Continue Reading