ការអះអាងដ៏ផុសផុលនៅលើបណ្ដាញសង្គមនាសប្ដាហ៍នេះ បាននិយាយថា អត្រាឆ្លងមេរោគអេដស៍នៅកម្ពុជាកំពុងកើនឡើងខ្លាំង ហើយខេត្តព្រះសីហនុ និងតាកែវ ស្ថិតនៅលំដាប់លេខ១ និងលេខ២ ជាតំបន់មានអ្នកផ្ទុក និងឆ្លងមេរោគអេដស៍ច្រើនជាងគេ។ ការអះអាងនេះ ត្រូវបានចែករំលែកព្រោងព្រាតលើបណ្ដាញសង្គម។ ទោះជាយ៉ាងណា ការផ្ទៀងផ្ទាត់របស់យើង បង្ហាញថា ការអះអាងនេះ មិនត្រឹមត្រូវឡើយ។ ការអះអាងលើបណ្ដាញសង្គម ការអះអាងដ៏ផុសផុលនៅលើបណ្ដាញសង្គមនាពេលថ្មីៗនេះ បានលើកឡើងថា ករណីឆ្លងមេរោគអេដស៍កំពុងកើនឡើងខ្លាំង ដោយខេត្តព្រះសីហនុ ស្ថិតនៅលំដាប់ទី១ ហើយខេត្តតាកែវស្ថិតនៅលំដាប់ទី២ ខណៈដែលមនុស្ស ៧,០០០នាក់ដែលបានឆ្លងមេរោគនេះ បានរត់គេចពីការផ្ដល់សេវាព្យាបាល។ ការអះអាងនេះ ត្រូវបានចែករំលែកព្រោងព្រាតនៅលើបណ្ដាញសង្គមពីសំណាក់អ្នកប្រើប្រាស់ហ្វេសប៊ុកនិយាយភាសាខ្មែរ ហើយក៏មានការបញ្ចេញមតិ និងប្រតិកម្មចម្រុះបែបផងដែរ។ ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីការបង្ហោះព័ត៌មាននៅលើបណ្ដាញសង្គមកាលពីថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២៤ ដែលសរសេររៀបរាប់ថា “HIV-មេរោគអេដស៍កំពុងកើនឡើងខ្លាំង [ខេត្ត]ព្រះសីហនុ Top 1[លំដាប់ទី១] តាកែវ Top 2 [លំដាប់ទី២]។ ៧ម៉ឺននាក់ផ្ទុកមេរោគ ប្រុងប្រយ័ត្ន ៧ពាន់នាក់រត់គេចមិនទទួលការព្យាបាល”។ Facebook Post | Archived Link ព័ត៌មានដូចគ្នានេះ ក៏ត្រូវបានបង្ហោះនៅលើបណ្ដាញសង្គមដោយអ្នកប្រើប្រាស់ហ្វេសប៊ុកដទៃទៀតដែរ ដែលនាំឱ្យមានការចែករំលែកបន្តជាច្រើន និងប្រតិកម្មចម្រុះបែបពីសំណាក់អ្នកប្រើប្រាស់បណ្ដាញសង្គមកម្ពុជា។ […]
Continue Reading