សំណង់​ដូច​ចេតិយ​នៅ​ក្បាល​ដំបូង​នៃ​វីដេអូ​នេះ​មិន​មែន​ជា​ផ្នែក​មួយ​នៃ​ប្រាសាទ​អង្គរវត្ត

អង្គរ​វត្ត​​ដែល​ជា​សំណង់​ប្រាសាទ​បុរាណ​ដ៏​ធំ​អស្ចារ្យ​របស់​កម្ពុជា តែង​តែ​ត្រូវ​បាន​បង្ហោះ​ជារឿយៗ​នៅ​លើ​បណ្ដាញ​សង្គម ក្នុង​នោះមាន​ទាំង​ព័ត៌មាន​មិន​ច្បាស់​លាស់​ផង​ដែរ។ ថ្មីៗ វីដេអូ​ឃ្លីប​មួយ​​ដែល​បង្ហាញ​សំណង់​បុរាណ​នានា​ ត្រូវ​បាន​ភ្ជាប់​ថា ​ជា​ ប្រាសាទ​អង្គរ​វត្ត​​របស់​កម្ពុជា​។​ ការ​បង្ហោះ​បែប​នេះ​ ត្រូវ​បាន​ចែក​ចាយ​ និង​ប្រតិកម្ម​ចម្រុះ​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​យ៉ាង​ផុស​ផុល​។​ ទោះ​យ៉ាង​ណា​ ការ​ផ្ទៀង​​ផ្ទាត់​របស់ Fact Crescendo Cambodia បាន​បង្ហាញ​ថា ការ​ភ្ជាប់​មួយ​នេះ​ គឺ​មិន​ត្រឹម​ត្រូវ​ទាំង​អស់​នោះ​ឡើយ។ ការ​អះអាង​លើ​បណ្ដាញ​សង្គម​ កាល​ពី​ថ្ងៃ​ទី​២៤​ ខែ​មករា​ ឆ្នាំ​២០២៤​កន្លង​ទៅ​ថ្មី​ៗ​នេះ​ ទំព័រ​ហ្វេសប៊ុក​មួយ​ បាន​បង្ហោះ​វីដេអូ​ឃ្លីប​​​មាន​រយៈ​ពេល​ប្រមាណ​​ជាង​ ៣​នាទី​ រៀប​រាប់​អំពី​ប្រវតិ្តសាស្ត្រ​ និង​អាថ៌កំបាំងនៃ​​ប្រាសាទ​អង្គរវត្ត​របស់​​កម្ពុជា​។​ ក្នុង​នោះ​ ទិដ្ឋភាព​ប្រាសាទ​បុរាណ​ មាន​សណ្ឋាន​កំពូល​ស្រួច​ ក៏​ត្រូវ​បាន​ភ្ជាប់​ និង​អះអាង​ថា​ ជា​ប្រាសាទ​អង្គរ​វត្ត​ ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​ខេត្ត​សៀម​រាប​​ផង​ដែរ​។​ ការ​បង្ហោះ​វីដេអូ​ឃ្លីប​ភ្ជាប់​ទៅ​នឹង​ការ​អះអាង​ខាង​លើ​នេះ​ ត្រូវ​បាន​ចែក​រំលែក​បន្ដ​ជា​ច្រើន​ដង​ រួម​ជាមួយ​ការ​បញ្ចេញ​មតិយោបល់​ និង​ប្រតិកម្ម​ចម្រុះ​បែប​ពី​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក​​។​ ​វីដេអូ​ឃ្លីប​ទាំង​ស្រុង​ ផ្ដាម​ចេញ​ពី​ប៉ុស្តិ៍​របស់​​ទំព័រ​​ហ្វេស​ប៊ុក​ដែល​បាន​រៀប​រាប់ជា​ភាសា​អង់គ្លេស​​​ថា​​ «​​The Secrets and Mysteries of Angkor Wat» ឬ​ប្រែ​ជា​ភាសា​ខ្មែរ​មាន​ន័យ​ថា​ «​​អាថ៌កំបាំងនៃ​​ប្រាសាទ​អង្គរវត្ត​»។ Facebook Post | Archived Link […]

Continue Reading

ក្រោយ​បរាជ័យ​ក្នុង​ការ​បោះ​ឆ្នោត តើ​លោក ប្រាយុទ្ធ លា​ឈប់​ពី​ឆាក​នយោបាយ​មែនឬ?

បន្ទាប់​ពីការ​បោះ​ឆ្នោត​កាល​ពី​ថ្ងៃ​អាទិត្យ​កន្លង​មក ការ​អះ​អាង​ដ៏​ផុស​ផុល​មួយ​នៅ​លើ​បណ្ដាញ​សង្គម បាន​លើក​ឡើង​ថា ​លោក​នាយករដ្ឋ​មន្ត្រី​ថៃ ប្រាយុទ្ធ ច័ន្ទអូឆា ដែល​ចាញ់​ការ​បោះ​ឆ្នោត បាន​សម្រេច​លា​ឈប់​ពី​នយោបាយ។ ការ​អះ​អាង​នេះ ត្រូវ​បាន​ចែក​រំលែក​បន្ត​យ៉ាង​ផុស​ផុល និង​​​មាន​​ការ​បញ្ចេញ​មតិ​យោបល់​ជាច្រើន។ ទោះជាយ៉ាងណា Fact Crescendo Cambodia បាន​រក​ឃើញ​ថា ការ​អះ​អាង​នេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ ការ​អះអាង​លើ​បណ្ដាញ​សង្គម ការ​អះអាង​មួយ​ដែល​ត្រូវ​បាន​បង្ហោះ​លើ​បណ្ដាញ​សង្គម​កាល​ពី​ថ្ងៃ​ពុធ​កន្លង​មក​នេះ បាន​លើក​ឡើង​ថា នាយករដ្ឋ​មន្ត្រី​ថៃ លោក ប្រាយុទ្ធ ច័ន្ទអូឆា បាន​ប្រកាស​ទទួល​ស្គាល់​នៃ​ការ​ចាញ់​ការ​បោះ​ឆ្នោត និង​លា​ឈប់​ពី​នយោបាយ​ដោយ​ស្ងៀម​ស្ងាត់។ ការ​អះអាង​នេះ ត្រូវ​បាន​ចែក​រំលែក​បន្ត​ដល់​ទៅ​ជាង ១​ពាន់​ដង និង​ទទួល​បាន​ការ​បញ្ចេញ​មតិ​យ៉ាង​ច្រើន​ផង​ដែរ​នៅ​ក្នុង​រយៈ​​ពេល​ប៉ុន្មាន​ថ្ងៃ​កន្លង​មក​នេះ។ ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ការ​អះ​អាង​នៅ​លើ​បណ្ដាញ​សង្គម​កាល​ពីថ្ងៃ​ទី​១៧ ខែ​ឧសភា ឆ្នាំ​២០២៣ ដែល​រៀបរាប់​ថា «លោក ប្រាយុទ្ធ ប្រកាស​ទទួល​ស្គាល់​ខ្លួន​ចាញ់ និង​សុំ​ចូល​និវត្តន៍​ដោយ​ស្ងៀម​ស្ងាត់»។ Facebook Post | Archived Link ការ​អះអាង​ដដែល​នេះ ក៏​ត្រូវ​បាន​បង្ហោះ​លើ​បណ្ដាញ​សង្គម​ដោយ​ទំព័រ​ហ្វេសប៊ុក​ដទៃ​ទៀត​ផង​ដែរ ហើយ​ក៏​ទទួល​បាន​ការ​ចែក​រំលែក​បន្ត និង​ការ​បញ្ចេញ​មតិ​យោបល់​យ៉ាង​ច្រើន​ផង​ដែរ។ សូម​មើល​រូបភាព​ខាង​ក្រោម​នេះ ដែល​ត្រូវ​បាន​ផ្ដាម​ចេញ​ពី​ទំព័រ​ហ្វេសប៊ុក​​ឈ្មោះ ព័ត៌មាន​ពិត ដែល​បាន​បង្ហោះ​ការ​អះ​អាង​ដូច​គ្នា​កាល​ពី​ថ្ងៃ​ទី​១៧ ខែ​ឧសភា ឆ្នាំ​២០២៣។ […]

Continue Reading

ព័ត៌មាន​អំពី​ការ​បំផ្ទុះ​រថយន្ត Tesla មួយ​គ្រឿង​នៅ​ហ្វាំងឡង់​ ត្រូវ​បាន​រាយការណ៍​ខុស​ដោយ​អន្លើ

​សារព័ត៌មាន​ក្នុង​ស្រុក​មួយ បាន​ធ្វើ​សេចក្ដី​រាយការណ៍​ព័ត៌មាន​មួយ​កាល​ពី​សប្ដាហ៍​មុន ដែល​និយាយ​អំពី​ការ​បំផ្ទុះ​រថយន្ត Tesla មួយ​គ្រឿង​នៅ​បរទេស ហើយ​ព័ត៌មាន​នេះ ក៏​ត្រូវ​បាន​ចែក​រំលែក​នៅ​លើ​បណ្ដាញ​សង្គម​ផង​ដែរ ដែល​នាំ​ឱ្យ​មាន​ការ​ចែក​រំលែក​បន្ត និង​ទទួល​បាន​មតិ​រិះគន់​ជាច្រើន​ផង​ដែរ។ ទោះជាយ៉ាងណា បន្ទាប់​ពី​ពិនិត្យ​មើល​សេចក្ដី​រាយការណ៍​របស់​សារព័ត៌មាន​អន្តរជាតិ​នានា យើង​រក​ឃើញ​ថា សេចក្ដី​រាយការណ៍​របស់​សារព័ត៌មាន​កម្ពុជា ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​ពុំ​ត្រឹម​ត្រូវ​ទាំង​ស្រុង​នោះ​ឡើយ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម សារព័ត៌មាន​ក្នុង​ស្រុក​មួយ បាន​ធ្វើ​សេចក្ដី​រាយការណ៍​ព័ត៌មាន​ជា​វីដេអូ​មួយ​ដែល​បង្ហាញ​ពី​ការ​បំផ្ទុះ​រថយន្ត​ Tesla មួយ​គ្រឿង​នៅ​ឯ​បរទេស ហើយ​វីដេអូ​នេះ ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​កាល​ពី​ថ្ងៃ​អង្គារ​កន្លង​មក​ថ្មីៗ​នេះ។ អ្នក​អាន​សេចក្ដី​រាយការណ៍​ព័ត៌មាន​នេះ បាន​រៀប​រាប់​ថា បុរស​ម្នាក់​ដែល​ជា​ម្ចាស់​រថយន្ត​ Tesla ម៉ូឌែល S ស៊េរី​ឆ្នាំ​២០១៣​មួយ​គ្រឿង បាន​សម្រេច​ចិត្ត​បំផ្ទុះ​រថយន្ត​របស់​ខ្លួន​ចោល បន្ទាប់​ពី​ក្រុមហ៊ុន​ Tesla បាន​ជូន​ដំណឹង​ឱ្យ​ដំណឹង​អាគុយ​ដែល​ចំណាយ​រហូត​ដល់​ ២២,៦០០​ដុល្លារ​ឯណោះ។ បន្ទាប់​ពី​ត្រូវ​បាន​បង្ហោះ​នៅ​លើ​ទំព័រ​បណ្ដាញ​សង្គម​របស់​ខ្លួន វីដេអូ​សេចក្ដី​រាយការណ៍​ព័ត៌មាន​មួយ​នេះ ត្រូវ​បាន​ចែក​រំលែកជាច្រើន និង​ចូលទស្សនា​រហូត​ដល់​រាប់​ពាន់​ដង។ ទោះជាយ៉ាងណា វីដេអូ​សេចក្ដី​រាយការណ៍​ព័ត៌មាន​មួយ​នេះ ពុំ​បាន​ផ្ដល់​ព័ត៌មាន​លម្អិត​ជាក់​លាក់​នោះ​ឡើយ ដែល​នាំ​ឱ្យ​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ជាច្រើន បាន​បញ្ចេញ​មតិ​ចោទ​សួរ​អំពី​ព័ត៌មាន​ជាក់​លាក់​ជាង​នេះ។ Facebook Post | Archived Link អ្នក​ប្រើ​​ប្រាស់​បណ្ដាញ​សង្គម​ជាច្រើន បាន​បញ្ចេញ​មតិ​ទៅ​នឹង​ព័ត៌មាន​នេះ ដោយ​បាន​ចោទ​សួរ​អំពី​ភាព​ត្រឹម​ត្រូវ​នៃ​ការ​ផ្សាយ​ព័ត៌មាន​មួយ​នេះ​របស់​សារព័ត៌មាន​ក្នុង​ស្រុក​មួយ​នេះ។ ការ​ត្រួត​ពិនិត្យ​ការ​ពិត Fact Crescendo Cambodia បាន​ផ្ទៀង​ផ្ទាត់​ទៅ​លើ​ការ​ផ្សាយ​នៃ​វីដេអូ​នេះ​តាម​រយៈ​ការ​ត្រួត​ពិនិត្យ​ឡើង​វិញ​នូវ​ព័ត៌មាន​មួយ​នេះ […]

Continue Reading

Fact-Check: តើ​ប្រធានាធិបតី​ស៊ីរី បាហ្សារ អាល់ អាសាដ ត្រូវ​បាន​​អាមេរិក​ទម្លាក់​ពី​អំណាច​ហើយ​មែន​ទេ?

ប្រទេស​ស៊ីរី​បាន​ធ្លាក់​ទៅ​ក្នុង​សង្គ្រាម​ស៊ីវិល​អស់​រយៈ​ពេល​ជាង ១០​ឆ្នាំ​ហើយ ហើយ​រូបភាព​វិនាស​កម្ម​ដោយសារ​សង្គ្រាម​នៅ​ប្រទេស​មួយ​នេះ ត្រូវ​បាន​ចែក​រំលែក​លើ​បណ្ដាញ​សង្គម ដោយ​បាន​ប្រៀប​ធៀប​ស្ថានភាព​មុន និង​ក្រោយ​សង្គ្រាម​នៅ​ក្នុង​ប្រទេស​មួយ​នេះ។ ទន្ទឹម​គ្នា​នេះ ទំព័រ​ហ្វេសប៊ុក​មួយ​បាន​អះ​អាង​ថា ប្រធានាធិបតី​ស៊ីរី លោក បាហ្សា អាល់ អាសាដ ត្រូវ​បាន​កង​ទ័ព​អាមេរិក​ទម្លាក់​ចេញ​ពី​អំណាច ដែល​នាំ​ឱ្យ​ប្រទេស​មួយ​នេះ ធ្លាក់​ទៅ​ក្នុង​សភាព​ខ្ទេច​ខ្ទាំ​បែប​នេះ។ ការ​អះ​អាង​បែប​នេះ ត្រូវ​បាន​ចែក​រំលែក​តៗ​គ្នា​ជាច្រើន​ដង​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​និយាយ​ភាសា​ខ្មែរ រួម​ជាមួយ​ប្រតិកម្ម និង​មតិ​ចម្រុះ​បែប​ផង​ដែរ។ ទោះជាយ៉ាងណា ការ​ត្រួត​ពិនិត្យ​ការពិត រក​ឃើញ​ថា ការ​អះ​អាង​នេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម កាល​ពី​ថ្ងៃ​ទី​១៤ ខែ​សីហា ឆ្នាំ​២០២១ ទំព័រ​ហ្វេសប៊ុក​មួយ​បាន​បង្ហោះ​រូបថត​ជាច្រើន​សន្លឹក​ដែល​បង្ហាញ​ការ​ប្រៀប​ធៀប​ស្ថានភាព​ប្រទេស​ស៊ីរី​នៅ​មុន និង​ក្រោយ​សង្គ្រាមផ្ទុះ​ឡើង។ នៅ​ក្នុង​សំណេរ​របស់​ខ្លួន ទំព័រ​ហ្វេសប៊ុក​ដដែល​នេះ បាន​អះ​អាង​ថា  ប្រធានាធិបតី​ស៊ីរី លោក បាហ្សា អាល់ អាសាដ (Bashar al-Assad) ត្រូវ​បាន​កង​ទ័ព​អាមេរិក​ទម្លាក់​ចេញ​ពី​អំំណាច ដែល​នាំ​ឱ្យ​ប្រទេស​ស៊ីរី​ធ្លាក់​ទៅ​ក្នុង​ស្ថានភាព​ខ្ទេច​ខ្ទាំង​ដោយសារ​សង្គ្រាម។ ទំព័រ​ហ្វេសប៊ុក​ដដែល​នេះ អះ​អាង​ទៀត​ថា នៅមុន​សង្គ្រាម​ផ្ទុះ​ឡើង ប្រទេស​ស៊ីរី​មាន​ទំហំ​សេដ្ឋកិច្ច​រហូត​ដល់​ទៅ​ជាង ៧៤​ពាន់​លាន​ដុល្លារ ហើយ​ប្រជាជន​ប្រទេស​មួយ​នេះ មាន​ចំណូល​ជា​មធ្យម​​ជិត ៤,០០០​ដុល្លារ​ក្នុង​មួយ​ឆ្នាំ។ ទំព័រ​ហ្វេសប៊ុក​​នេះ អះ​អាង​បន្ត​ថា ក្រោយពី​​ប្រធានាធិបតី​ស៊ីរី លោក […]

Continue Reading

គ្រូ​ពេទ្យ​ម្នាក់​បម្រើ​ការងារ​នៅ​មន្ទីរ​ពេទ្យ​កាល់ម៉ែត្រ​ឆ្លង​កូវីដ​១៩​ក្រោយ​រក្សា​ខ្លួន​ដាច់​ដោយ​ឡែក​នៅ​ផ្ទះ

គិត​ត្រឹម​ថ្ងៃ​ទី​៣០ ខែ​មីនា​នេះ ការ​ឆ្លង​រីក​រាល​ដាល​នៃ​ជំងឺ​កូវីដ​១៩​ពាក់​ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភៈ បាន​កើត​ឡើង​លើ​មនុស្ស​សរុប​ដល់​ទៅ ១,៨៥១​នាក់​ហើយ នៅ​ក្នុង​ចំណោម​ករណី​ឆ្លង​មេរោគ​កូវីដ​១៩​សរុប ២,៣៧៧​ករណី​នៅ​ទូទាំង​ប្រទេស​កម្ពុជា។ ករណី​ឆ្លង​មេរោគ​កូវីដ​១៩​នា​ពេល​ថ្មីៗ​នេះ ត្រូវ​បាន​រក​ឃើញ​នៅ​តាម​ទីតាំង ភូមិ​ស្រុក និង​ខេត្ត​ជាច្រើន​នៅ​ទូទាំង​ប្រទេស។ ទន្ទឹម​គ្នា​នេះ សារ​ជា​សំឡេង​មួយ ត្រូវ​បាន​ចែក​រំលែក​តៗ​គ្នា​នៅ​តាម​ប្រព័ន្ធ​បញ្ចូន​សារ​ ដូចជា កម្មវិធី​ផ្ញើ​សារ​របស់​ហ្វេសប៊ុក (Messenger) និង​តេឡាក្រាម (Telegram) ដោយ​និយាយ​ថា ការ​ឆ្លង​មេរោគ​កូវីដ​១៩​នេះ ត្រូវ​បាន​រក​ឃើញ​ផ្ទុះ​ឡើង​នៅ​ក្នុង​មន្ទីរ​ពេទ្យ​កាល់ម៉ែត្រ ដែល​ជា​មន្ទីរ​ពេទ្យ​ធំ​របស់​កម្ពុជា ហើយ​សារ​ជា​សំឡេង​នោះ បាន​ជំរុញ​ទៅ​ប្រជាជន​កម្ពុជា​ឱ្យ​ប្រុង​ប្រយ័ត្ន​ចំពោះ​អ្នក​ពាក់​ព័ន្ធ​នឹង​មន្ទីរ​ពេទ្យ​មួយ​នេះ។ ទោះជាយ៉ាងណា វា​ត្រូវ​បាន​រក​ឃើញ​ថា ការ​អះ​អាង​នេះ មិន​ត្រឹម​ត្រូវ​ទាំង​ស្រុង​នោះ​ឡើយ ហើយ​នាំ​ឱ្យ​មា​នការ​យល់​ច្រឡំ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម កាល​ពី​ល្ងាច​ថ្ងៃ​ទី​២៨ ខែ​មីនា​នេះ សារ​ជា​សំឡេង​មួយ​ត្រូវ​បាន​ចែក​រំលែក​តៗ​គ្នា​លើ​ប្រព័ន្ធ​ផ្ញើ​សារ​មែសសេងជ័រ (Messenger)​របស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក ដែល​សារ​ជា​សំឡេង​នោះ​រៀបរាប់​ថា ជំងឺ​កូវីដ​១៩​បាន​ផ្ទុះ​នៅ​ក្នុង​មន្ទីរ​ពេទ្យ​កាល់ម៉ែត្រ​ហើយ និង​បាន​រក​ឃើញ​ឆ្លង​ទៅ​លើ​គ្រូ​ពេទ្យ​ម្នាក់​ដែល​បម្រើ​ការ​នៅ​ក្នុង​មន្ទីរ​ពេទ្យ​នេះ បន្ទាប់​ពី​គាត់​បាន​ប៉ះ​ពាល់​ជាមួយ​អ្នក​ជំងឺ​ម្នាក់​ដែល​បាន​ស្លាប់​ដោយសារ​ជំងឺ​កូវីដ​១៩។ សំឡេង​ដើម​ទាំង​ស្រុង​នៃ​សារ​នោះ រៀបរាប់​ថា​ «ហ្នឹង​ហើយ ឥឡូវ​សូម​ជម្រាប​បង​ប្អូន​យើង​​អ្នក​នៅ​តាម​មូលដ្ឋាន​ហ្នឹង​ឱ្យ​ដឹង​ថា នៅ​កាល់​ម៉ែត្រ អ្នក​ធ្វើការ​នៅ​កាល់ម៉ែត្រ​ហ្នឹង គឺ​ផ្ទុះ​កូវីដ​ហើយ។ អ៊ីចឹង នៅ​តំបន់​កាល់ម៉ែត្រ​ក៏​ដូចជា​មាន​បង​ប្អូន​ធ្វើ​ការ​នៅ​កាល់ម៉ែត្រ​​កុំ​ឱ្យ​ចូល​មក​ពាក់​ព័ន្ធ ឱ្យ​ធ្វើ​ចត្តាឡីស័ក​ទៅ។ ឥឡូវ តាម​អ្នក​ដឹកនាំ​ហ្នឹង​ កំពុង​ឱ្យ​តាម​រក​អ្នក​ធ្វើការ​នៅ​កាល់ម៉ែត្រ​ក៏ដូចជា​អ្នក​ព្យាបាល​ជំងឺ​នៅ​កាល់ម៉ែត្រ​ទាំង​អស់ គឺ​យក​មក​ធ្វើ​ចត្តាឡីស័ក ព្រោះ​នៅ​កាល់ម៉ែត្រ​ហ្នឹង​ផ្ទុះ​កើត​កូវីដ​ហើយ ពេទ្យ​នៅ​ក្នុង​ហ្នឹង។ […]

Continue Reading