Fact-Check: អគ្គស្នងការ​នគរបាល​ជាតិ​លោក នេត សាវឿន មាន​សុខភាព​រឹង​មាំ​ដូច​ធម្មតា

ខណៈ​ដែល​កម្ពុជា​កំពុង​ប្រយុទ្ធ​នឹង​ការ​ឆ្លង​រីក​រាល​ដាល​នៃ​មេរោគ​កូរ៉ូណា ដែល​បាន​ឆ្លង​ទៅ​មនុស្ស​ដល់​ទៅ​ជិត ៣​ពាន់​ករណី​ហើយ​នោះ មរណភាព​របស់​បុគ្គលសំខាន់ៗ​នៅ​ក្នុង​ប្រទេស​នេះ ក្លាយ​ជា​ប្រធាន​បទ​នៃ​ការ​ជជែក និង​ចែក​រំលែក​ច្រើន​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក។ អំឡុង​ពេល​នេះ​ដែរ មាន​ការ​អះ​អាង​នៅ​លើ​បណ្ដាញ​សង្គម​អំពី​​ថា ​មេ​នគរបាល​ជាតិ លោក នេត សាវឿន បាន​ទទួល​មរណភាព​កាល​ពី​ថ្ងៃ​អាទិត្យ​ចុង​សប្ដាហ៍​កន្លង​មក​នេះ ហើយ​ការ​អះ​អាង​នេះ​ត្រូវ​បាន​ចែក​រំលែក​តៗ​គ្នា​រាប់​រយ​ដង​ និង​មាន​ការ​បញ្ចេញ​មតិ​ចម្រុះ​បែប។ ទោះជាយ៉ាងណា ការផ្ទៀង​ផ្ទាត់​ការ​ពិត​ រក​ឃើញ​ថា ការ​អះ​អាង​នេះ​ មិន​ត្រឹម​ត្រូវ​ទេ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម កាល​ពី​ថ្ងៃ​ទី​០៤ ខែ​មេសា​នេះ ​គណនី​​ហ្វេសប៊ុក​មួយ​បាន​សរសេរ​រៀប​រាប់​ថា លោក នេត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ​កម្ពុជា បាន​ទទួល​មរណភាព​​​ដោយ​មិន​ដឹង​មូល​ហេតុ​ច្បាស់​លាស់។ គណនី​ហ្វេសប៊ុក​នេះ បាន​អះអាង​បែប​នេះ​ដោយ​ភ្ជាប់​មក​ជាមួយ​រូបថត​របស់​មេ​នគរបាល​ជាតិ លោក នេត សាវឿន និង​រូបថត​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន ស្ថិត​ក្នុង​សម្លៀក​បំពាក់​កាន់​ទុក្ខ និង​ជជែក​ជាមួយ​លោក ស ខេង រដ្ឋ​មន្ត្រី​ក្រសួង​មហាផ្ទៃ។ រូបភាព​ផ្ដាម​ចេញ​ពី​ប៉ុស្តិ៍​របស់​ទំព័រ​ហ្វេសប៊ុក​នោះ សរសេរ​ថា «នាយ​ឧត្ដមសេនីយ៍ នេត សាវឿន បាន​ទទួល​មរណភាព​ហើយ​កាល​ពី​យប់​មិញ​ដោយ​មិន​ដឹង​មូលហេតុ​ច្បាស់​លាស់»។ Facebook Post | Archived Link ការ​ពិនិត្យ​ការ​ពិត Fact […]

Continue Reading

នាយករដ្ឋ​មន្ត្រី ហ៊ុន សែន មិន​បាន​បញ្ជា​ឱ្យ​ហាម​ឃាត់​ការ​ធ្វើ​ដំណើរ​ឆ្លង​ខេត្ត​នៅ​ខែ​មីនា​ទេ

គិត​ត្រឹម​​​ថ្ងៃ​ទី​១២ ខែ​មីនា​ ឆ្នាំ​២០២១ កម្ពុជា​បាន​រក​ឃើញ​មនុស្ស​ដល់​ទៅ ១,២២៥​នាក់​ហើយ បាន​ឆ្លង​វីរុស​កូរ៉ូណា​ ក្នុង​នោះ​មនុស្សដល់​ទៅ ៧១២​នាក់ បាន​ឆ្លង​វីរុស​កូរ៉ូណា បន្ទាប់​ពី​ពួកគេ​ពាក់​ព័ន្ធ​​នឹង​ការ​ឆ្លង​សហគមន៍ ​ដែល​រដ្ឋាភិបាល​ហៅ​ថា «ព្រឹត្តិការណ៍​សហគមន៍ ២០ កុម្ភៈ»។ ទន្ទឹម​គ្នា​នេះ ក្រុម​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​កម្ពុជា បាន​ចែក​រំលែក​តៗ​គ្នា​នូវ​សំឡេង​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន ដែល​បាន​ណែនាំ​ឱ្យ​បិទ​ការ​ធ្វើ​ដំណើរ​របស់​ប្រជា​ពលរដ្ឋ​ឆ្លង​ពី​ខេត្ត​មួយ​ទៅ​ខេត្ត​មួយ និង​ពី​ស្រុក​មួយ​ទៅ​ស្រុក​មួយ។ ប៉ុន្តែ ការ​ផ្ទៀង​ផ្ទាត់​ការ​ពិត បង្ហាញ​ថា សារ​ជា​សំឡេង​នេះ មិន​ត្រឹម​ត្រូវ​នឹង​បរិបថ​នោះ​ឡើយ។ ការ​អះអាងលើ​បណ្ដាញ​សង្គម សារ​ជា​សំឡេង​របស់​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន ត្រូវ​បាន​ចែក​រំលែក​ចូល​ទៅ​ក្នុង​ក្រុម​នៃ​បណ្ដាញ​សង្គម​តេឡេក្រាម​កាល​ពី​យប់​ថ្ងៃ​ទី១១ ខែ​មីនា ឆ្នាំ​២០២១ ហើយ​ក៏​បាន​រំលែក​បន្ត​ទៀត​ចូល​ទៅ​ប្រព័ន្ធ​ផ្ញើ​សារ Messenger ផង​ដែរ។ សមាជិក​មួយ​ចំនួន​នៅ​ក្នុង​ក្រុម​តេឡេក្រាម​ដទៃ​ទៀត បាន​ចែក​រំលែក​សារ​ជា​សំឡេង​នេះ​ ជាមួយការ​​ចោទ​សួរ​ថា តើ​សំឡេង​នោះ​ថ្មីៗ ឬ​ក៏​ចាស់ ហើយ​សមាជិក​មួយ​ចំនួន​បាន​ឆ្លើយ​តប​ថា ជា​សំឡេង​ចាស់​កាល​ពី​មួយ​ឆ្នាំ​មុន។ ក្នុង​សារ​ជា​សំឡេង​រយៈ​ពេល ២​នាទី ១១​វិនាទី លោក​ ហ៊ុន សែន ថ្លែង​ថា​៖ «ខ្ញុំ​សូម​ស្នើ​ឱ្យ​មាន​ការ​ប្រជុំ​បន្ទាន់​ដោយ​ដឹកនាំ​ដោយ​​សម្ដេច​ក្រឡា​ហោម ខាង​ពាក់​ព័ន្ធ​ និង​រឿង​សំខាន់​ គិត​ថា ដោយសារ​តែ​មាន​បង​ប្អូន​កម្មករ​មួយ​ចំនួន […]

Continue Reading