តើ​អាហ្សង់​ទីន​នឹង​បោះពុម្ព​រូបិយប័ណ្ណ​មាន​រូប​កីឡាករ​​ Messi មែន​ដែរ​ឬ​ទេ​?

False International

បន្ទាប់​ពី​​កីឡាករ​ Lionel Messi បានជួ​យ​ឲ្យ​ក្រុ​មបាល់ទាត់​ជម្រើស​ជាតិ​អាហ្សង់ទីន​ យក​ឈ្នះ​បារាំ​ង​នៅ​ប្រទេស​កាតា​ និង​គ្រ​ងតំណែ​ងជើងឯ​កពិភពលោក​ជា​លើកទីបី​​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​របស់ពួកគេ​នោះ​ រូប​ថត​មួយ​សន្លឹក​ បង្ហាញ​ទិដ្ឋភាព​រូប​ Messi ផ្តិត​នៅ​លើ​ក្រដាស​ប្រាក់​ ១០០០​ ប៉េសូ​ (Peso) ត្រូវ​បាន​បង្ហោះ​ឡើង​ ដោយ​ភ្ជាប់​ជាមួយ​នឹង​ការ​អះ​អាង​ថា​ ប្រទេស​អាហ្សង់ទីន​ ​ត្រៀម​ផលិត​លុយ​ដែល​មាន​រូប​លោក​ Messi។​ ការ​អះ​អាង​បែប​នេះ​ ត្រូវ​បាន​ចែក​ចាយ​ និង​ប្រតិកម្ម​ជា​ច្រើន​ដង​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក​និយាយ​ភាសា​ខ្មែរ​យ៉ាង​ផុស​ផុល​។​

ទោះជាយ៉ាងណា ការ​ត្រួត​ពិនិត្យ​ការពិត​របស់​ Fact Crescendo Cambodia បាន​រក​ឃើញ​ថា​ ការ​អះ​អាង​ដែល​អ្នក​ប្រើ​ប្រាស់​ហ្វេស​ប៊ុក​បង្ហោះ​​នៅ​លើ​បណ្តាញ​សង្គម​នោះ​ គឺ​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ​​។​

ការ​អះ​អាង​លើ​បណ្តាញសង្គម

កាល​ពី​ថ្ងៃ​ទី​២២​​ ខែ​វិច្ឆិកា​ ឆ្នាំ​២០២២​ អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ម្នាក់​ បាន​បង្ហោះ​រូប​ថត​មួយ​សន្លឹក​ បង្ហាញ​ទិដ្ឋភាព​កីឡាករ​បាល់ទាត់​ដ៏​ល្បី​ឈ្មោះ​លោក​ Lionel Messi ដោយ​ផ្ដិត​នៅ​លើ​ក្រដាស​ប្រាក់​ ១០០០​ ប៉េសូ។​ អ្នក​ប្រើ​ប្រាស់​ដដែល​ខាង​លើ​នេះ​ បាន​អះ​អាង​នៅ​ក្នុង​សំណេរ​របស់​ខ្លួន​ថា​ ប្រទេស​អាហ្សង់ទីន​ កំពុង​ត្រៀម​​ផលិត​លុយ​ដែល​មាន​រូប​កីឡាករ​ម្នាក់​នេះ​ផង​ដែរ​។​

​រូប​ថត​បង្ហោះដោយ​ភ្ជាប់​ទៅ​នឹង​ការ​អះ​អាង​​ខាង​លើ​នេះ ត្រូវបាន​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ចែក​រំលែក​ជាច្រើន​ដង រួម​ជាមួយ​ការ​បញ្ចេញ​មតិ និង​ប្រតិកម្ម​ចម្រុះ​បែប​។

ខាង​ក្រោម​នេះ​ គឺ​ជា​រូប​ភាព​ផ្ដាម​ចេញ​ពី​ប៉ុស្តិ៍​របស់​អ្នក​ប្រើ​ប្រាស់​​ខាង​លើ​​ ដែល​បាន​សរសេរ​រៀប​រាប់​ថា​ «​​​ប្រទេស​អាហ្សង់ទី​នកំពុ​ងត្រៀ​មផលិ​តលុយ​ដែល​មាន​រូប​ Messi 😲😲😲😲»​។​

Facebook Post | Archived Link

ការ​អះ​អាង​ខាង​លើ​នេះ​ ក៏​ត្រូវ​បាន​ចែក​ចាយ​ និង​បង្ហោះ​ដោយ​ទំព័រ​ហ្វេសប៊ុក​ដទៃ​ទៀត​ផង​ដែរ​ កាល​ពី​ថ្ងៃ​ទី​២២​ ខែ​ធ្នូ​ ឆ្នាំ​២០២២​កន្លង​ទៅ​នេះ​ ដោយ​បានបញ្ជាក់​ដូច​គ្នា​ថា​ ប្រទេស​អាហ្សង់​ទីន​កំពុង​ត្រៀម​ផលិត​លុយ​ដែលមាន​រូប​កីឡាករ​បាល់​ទាត់​ Messi។​

ការត្រួត​ពិនិត្យ​ការ​ពិត

Fact Crescendo Cambodia ចាប់​ផ្ដើម​ត្រួត​ពិនិត្យ​​ទៅ​លើ​រូបថត​ និង​ការ​អះ​អាង​​​ខាង​លើ​នេះ​ តាម​រយៈ​ Google Reverse Image Search ដែល​នាំ​ឱ្យ​យើង​រក​ឃើញ​ការពិត​ដូច​ខាង​ក្រោម​នេះ។

តាម​រយៈ​គេហទំព័រ​ Bloomberg Línea ចុះ​ផ្សព្វផ្សាយ​កាលពី​ថ្ងៃទី​២២​ ខែ​ធ្នូ​ ឆ្នាំ​២០២២​ បាន​បញ្ជាក់​ និង​ច្រានចោល​ដោយ​អាជ្ញាធ​រប្រទេស​អាហ្សង់​ទីនថា​​ ពុំ​មាន​ការ​ត្រៀម​ផលិត​លុយ​ ដែល​មាន​រូប​កីឡាករ​បាល់ទាត់​លោក​ Messi នោះ​ឡើយ​។​ ការ​លើក​ឡើង​បែប​នេះ​ គឺ​គ្រាន់​តែ​ជា​ការ​លើក​ឡើង​លេង​សើច​ ដែល​បាន​ធ្វើ​ឡើង​​មុន​ពេល​ប្រទេស​អាហ្សង់ទីន​បាន​ឈ្នះ​ពាន​បាល់ទាត់​ពិភពលោក​ នៅ​ប្រទេស​កាតា​ មក​ម្ល៉េះ​។​

ខាង​ក្រោម​នេះ​ គឺ​ជា​រូប​ភាព​ផ្ដាម​ចេញ​ពី​គេហទំព័រ​ខាង​លើ​ បាន​សរសេរ​ជា​ភាសា​អង់​គ្លេស​ ឬ​ប្រែ​សម្រួល​ជា​ភាសា​ខ្មែរ​មាន​ន័យ​ថា​ «អាជ្ញាធ​រប្រទេស​អាហ្សង់​ទីន​ បា​នបដិសេ​ធថា ​វា​ស្ថិតនៅក្រោមការពិចារណា​»​។​

Bloomberg Línea Report | Archived Link

ការ​អះ​អាង​ខាង​លើ​ ក៏​ត្រូវ​បាន​ផ្ទៀត​ផ្ទាត់​ និង​ត្រួត​ពិនិត្យ​ផង​ដែរ​ ដោយ​ក្រុម​ការ​ងារ​ Fact Crescendo ជា​ភាសា​អង់គ្លេស​កាលពី​ថ្ងៃទី​២៩​ ខែ​ធ្នូ​ ឆ្នាំ​២០២២​កន្លង​ទៅ​ថ្មីៗ​នេះ​ ដែល​​បាន​បញ្ជាក់នៅ​ក្នុង​អត្ថបទ​របស់​ខ្លួន​​ថា​ នេះ​គ្រាន់​តែ​ជា​ការ​លើក​ឡើង​លេង​សើច​តែ​ប៉ុណ្ណោះ​ មិន​មែន​ជា​ការ​ពិត​នោះ​ឡើយ​។​ សូម​មើល​អត្ថបទ​ទាំង​ស្រុង​នៅ​ទីនេះ

ដើម្បី​ស្វែង​រក​ព័ត៌​មាន​ពិត​ សូម​តាម​ដាន​ការ​ផ្សាយ​របស់​យើង​តាម​រយៈ​ប្រព័ន្ធ​ដូច​ខាង​ក្រោម​៖

Facebook Twitter Telegram Google News  TikTok

សន្និដ្ឋាន

Fact Crescendo Cambodia រក​ឃើញ​ថា​រូប​ថត​ និង​ការ​លើក​ឡើង​ដោយ​ទំព័រ​ហ្វេស​ប៊ុក​ខាង​លើ​នោះ​ គឺ​ពិត​ជា​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ​។​ ការពិត​អាជ្ញាធ​រប្រទេស​អាហ្សង់​ទីន បាន​បដិសេធ​ ដោយ​មិន​មាន​ការ​ត្រៀម​ផលិត​លុយ​ដែល​មាន​រូប​កីឡាករ​បាល់ទាត់​លោក​ Lionel Messi នោះ​ឡើយ​។​

Avatar

Title:តើ​អាហ្សង់​ទីន​នឹង​បោះពុម្ព​រូបិយប័ណ្ណ​​មាន​រូប​កីឡាករ​​ Messi មែន​ដែរ​ឬ​ទេ​?

Fact Check By: Kakada Sim 

Result: False

Leave a Reply

Your email address will not be published. Required fields are marked *