វីដេអូ​លោក ពូទីន ច្រៀង​កាល​ពី​ជាង ១០​ឆ្នាំ ត្រូវ​បាន​កាត់​ត​ជាមួយ​កម្មវិធីប្រឡង​ចម្រៀង

ចាប់​តាំង​ពី​រុស្ស៊ី​បើក​ការ​វាយ​ប្រហារ​ទ្រង់​ទ្រាយ​ធំ​ទៅ​លើ​ប្រទេស​អ៊ុយក្រែន​កាល​ពី​ខែ​កុម្ភៈ​មក ការ​អះ​អាង​ជាច្រើន​ពាក់​ព័ន្ធ​នឹង​វិបត្តិ​រវាង​ប្រទេស​ទាំង​ពីរ ត្រូវ​បាន​បង្ហោះ និង​ចែក​រំលែក​នៅ​លើ​បណ្ដាញ​សង្កម​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​កម្ពុជា។ ជា​ឧទាហរណ៍ វីដេអូ​មួយ ដែល​បង្ហាញ​លោក ពូទីន ច្រៀង​នៅ​ក្នុង​កម្មវិធី​ប្រឡង​ចម្រៀង The Voice ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក ដោយ​មាន​ការ​អះ​អាង​ថា មេដឹកនាំ​រុស្ស៊ី​រូប​នេះ ចូលរួម​ប្រឡង​ចម្រៀង។ វីដេអូ​នេះ ត្រូវ​បាន​បង្ហោះ និង​ចែក​រំលែក​តាំង​ពី​ប៉ុន្មាន​ឆ្នាំ​មុន​ម៉្លេះ ហើយ​ក៏​ត្រូវ​បាន​បង្ហោះ​លើ​បណ្ដាញ​សង្គម​ឡើង​វិញ ក្រោយ​សង្គ្រាម​អ៊ុយក្រែន-រុស្ស៊ី​បាន​ផ្ទុះ​ឡើង។ […]

Continue Reading