​ស្ពាន​អ្នក​លឿង​​​ក្លាយ​ជា​ស្ពាន​វែង​ជាង​គេ​នៅ​កម្ពុជា​អស់​រយៈ​ពេល​៧ឆ្នាំ​ហើយ

​រូប​ថត​មួយ​សន្លឹក​បង្ហាញ​អំពី​ទិដ្ឋភាព​ស្ពាន​អ្នក​លឿង​ ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ ដោយ​ត្រូវ​បាន​ភ្ជាប់​ជាមួយ​នឹង​ការ​អះអាង​ថា ​ស្ពាន​មួយ​នេះ​ កាន់​កាប់​ឋានៈ​ជា​​ស្ពាន​វែង​ជា​ង​គេ​ក្នុង​ប្រទេស​កម្ពុជា​​រយៈ​ពេល ​២៥​ឆ្នាំ​ហើយ​។​ ទោះជាយ៉ាងណា ការ​ត្រួត​ពិនិត្យ​ការពិត​របស់​ Fact Crescendo Cambodia បាន​រក​ឃើញ​ថា រូបថត​ភ្ជាប់​ដោយ​ការ​អះ​អាង​ និង​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ខាង​លើ​ គឺ​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ​។​ ការ​អះ​អាង​លើ​បណ្តាញសង្គម កាល​ពី​ថ្ងៃ​ទី​១៦​ ខែ​ឧសភា​ ឆ្នាំ​២០២២​កន្លង​ទៅ​ថ្មី​ៗ​នេះ​ ទំព័រ​ហ្វេសប៊ុក​មួយ​​​មាន​ឈ្មោះ​ថា​ […]

Continue Reading

Fact-Check: ​ស្ត្រី​ម្នាក់​ដួល​ម៉ូតូ​នៅ​កន្លែង​ហាល​ស្រូវ​លើ​ថ្នល់​កៅស៊ូ មិន​មែន​កើត​ឡើង​នៅ​កម្ពុជា​ទេ

រូបថត​មួយ​សន្លឹក ដែល​បង្ហាញ​ស្ត្រី​ម្នាក់​ដួល​ម៉ូតូ​នៅ​កន្លែង​ហាល​ស្រូវ​នៅ​លើ​ផ្លូវ​កៅស៊ូ​នោះ ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ជាមួយ​ការ​អះ​អាង​ថា ករណី​នេះ​កើត​ឡើង​នៅ​ក្នុង​ខេត្ត​កណ្ដាល ប្រទេស​កម្ពុជា។ រូបថត​ជាមួយ​ការអះ​អាង​បែប​នេះ ត្រូវ​បាន​ចែក​រំលែក​តៗ​គ្នា​ជាច្រើន​ដង និង​មាន​ការ​បញ្ចេញ​មតិ​ចម្រុះ​បែប​ផង​ដែរ។ ទោះជាយ៉ាងណា តាម​រយៈ​កម្មវិធី​ផ្ទៀង​ផ្ទាត់​រូបថត​របស់ Google យើង​រក​ឃើញ​ថា ការ​អះ​អាង​ទៅ​លើ​រូបថត​មួយ​សន្លឹក​នេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម កាល​ពី​ថ្ងៃ​ទី​២៩ ខែ​វិច្ឆិកា​កន្លង​មក​ថ្មីៗ​នេះ អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ម្នាក់ បាន​បង្ហោះ​រូបថត​មួយ​សន្លឹក​នៅ​ក្នុង​ក្រុម​បណ្ដាញ​សង្គម​ហ្វេសប៊ុក ដែល​បង្ហាញ​ស្ត្រី​ម្នាក់​ជួប​គ្រោះ​ថ្នាក់​ដួល​ម៉ូតូ​នៅ​លើ​តង់​ហាល​ស្រូវ​ស្ថិត​លើ​ថ្នល់​មួយ​កន្លែង។ […]

Continue Reading