គណបក្ស​ភ្លើងទៀន​ទទួល​បាន​សន្លឹក​ឆ្នោត​ជាង ១.៦​លាន​សំឡេង​ប៉ុណ្ណោះ​ក្នុង​ការ​បោះ​ឆ្នោត​ឆ្នាំ​នេះ

ការ​បោះ​ឆ្នោត​ឃុំ​សង្កាត់​ឆ្នាំ​២០២២​នេះ បាន​បញ្ចប់​ទៅ​ហើយ ហើយ​លទ្ធផល​បណ្ដោះ​អាសន្ន ក៏​ត្រូវ​បាន​ប្រកាស​ឱ្យ​ដឹង​ផង​ដែរ។ ប៉ុន្តែ ការ​អះ​អាង​មួយ​នៅ​លើ​បណ្ដាញ​សង្គម បាន​លើក​ឡើង​ថា គណបក្ស​ភ្លើងទៀន​បាន​ទទួល​សន្លឹក​ឆ្នោត​គាំ​ទ្រ​ដល់​ទៅជាង ៤.៣៤​លាន​សំឡេង ឬ​ស្មើ​នឹង ៥៦​ភាគរយ ដែល​មាន​ន័យ​ថា គណបក្ស​ប្រឆាំង​មួយ​នេះ​ឈ្នះ​ការ​បោះ​ឆ្នោត​ថ្នាក់​ក្រោម​ជាតិ​មួយ​នេះ។ ទោះជាយ៉ាងណា បន្ទាប់​ពី​ត្រួត​ពិនិត្យ​លើ​លទ្ធផល​បណ្ដោះ​អាសន្ន​ចេញ​ដោយ​គ.ជ.ប. យើង​រក​ឃើញ​ថា ការ​អះ​អាង​នេះ​មិន​ត្រឹម​ត្រូវនោះ​ឡើយ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម ​ការ​អះ​អាង​មួយ​នៅ​លើ​បណ្ដាញ​សង្គម​ និយាយ​ថា […]

Continue Reading

តើ​បេក្ខជនបក្ស​ភ្លើងទៀន​ជាប់​ឆ្នោត​ជា​មេឃុំ​ថ្មី​នៃ​ឃុំ​ព្រះ​ធាតុ​មែន​ឬទេ?

បន្ទាប់​ពី​ការ​បោះ​ឆ្នោត​ឃុំ​សង្កាត់​ឆ្នាំ​២០២២​បាន​បញ្ចប់​ទៅ ការ​អះ​អាង​មួយ​នៅ​លើ​បណ្ដាញ​សង្គម បាន​និយាយ​ថា បេក្ខនារី​គណបក្ស​ភ្លើង​ទៀន អ្នក​នាង សុខ ស្រីនួន បាន​ជាប់​ជា​មេឃុំ​ថ្មី​នៃ​ឃុំ​ព្រះធាតុ ស្ថិត​ក្នុង​ខេត្ត​ត្បូងឃ្មុំ។ ការ​អះអាង​នេះ ត្រូវ​បាន​ចែក​រំលែក​យ៉ាង​ព្រោង​ព្រាត​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ ហើយ​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​និយាយ​ភាសា​ខ្មែរ​ជាច្រើន បាន​បញ្ចេញមតិ​អបអរ​សាទរ​ឆ្លើយ​តប​នឹង​ការ​អះ​អាង​នេះ។ ទោះជាយ៉ាងណា បន្ទាប់​ពី​ការ​ផ្ទៀង​ផ្ទាត់​របស់​យើង យើង​រក​ឃើញ​ថា ការ​អះ​អាង​នេះ ​ជា​ដំណឹង​ក្លែង​ក្លាយ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម មួយ​ថ្ងៃ​ក្រោយ​ការ​បោះ​ឆ្នោត​ឃុំ​សង្កាត់​បាន​បញ្ចប់​ទៅ […]

Continue Reading