វីដេអូកកស្ទះចរាចរណ៍លើផ្លូវល្បឿនលឿនឆ្នាំចាស់មិនមែនជាហេតុការណ៍កកស្ទះអំឡុងចូលឆ្នាំចិនទេ
ខណៈដែលប្រជាពលរដ្ឋជាច្រើនបានដើរលេងកម្សាន្តទៅកាន់តំបន់ឆ្នេរសមុទ្រខេត្តព្រះសីហនុអំឡុងបុណ្យចូលឆ្នាំចិននោះ វីដេអូមួយដែលបង្ហាញទិដ្ឋភាពការកកស្ទះនៅលើផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ត្រូវបានបង្ហោះនៅលើបណ្ដាញសង្គមដោយមានការអះអាងថា ស្ថានភាពកកស្ទះក្នុងអំឡុងពិធីបុណ្យចូលឆ្នាំចិនថ្មីៗនេះ។ ការអះអាងនេះ ត្រូវបានចែកចាយ និងបញ្ចេញមតិប្រតិកម្មចម្រុះយ៉ាងផុសផុលពីសំណាក់អ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុកកម្ពុជា។ ទោះជាយ៉ាងណា ការត្រួតពិនិត្យការពិតរបស់ Fact Crescendo Cambodia បានរកឃើញថា ការអះអាងនេះ មិនត្រឹមត្រូវនោះឡើយ។ ការអះអាងលើបណ្តាញសង្គម កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២៣ ទំព័រហ្វេសប៊ុកមួយដែលមានឈ្មោះថា «KimSrun – គីមស្រ៊ុន» បានបង្ហោះវីដេអូឃ្លីបមួយ ដែលបានបង្ហាញទិដ្ឋភាពការកកស្ទះចរាចរណ៍យ៉ាងខ្លាំងនៅលើបណ្តាផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ អំឡុងពិធីបុណ្យចូលឆ្នាំប្រពៃណីចិន។ ការអះអាង ដោយភ្ជាប់ទៅនឹងវីដេអូខាងលើនេះ ត្រូវបានចែកចាយ និងបញ្ចេញមតិចម្រុះពីសំណាក់អ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុកជាច្រើននាក់។ ខាងក្រោមនេះ គឺជាវីដេអូឃ្លីបទាំងស្រុង បង្ហោះដោយទំព័រហ្វេសប៊ុកខាងលើ ដែលបានសរសេរថា «បងប្អូនដែលជិះតាមផ្លូវល្បឿនលឿនប្រហែលជាតឹងទ្រូង ធ្លាយនិយាយលែងចេញ»។ Facebook Post | Archived Link ការត្រួតពិនិត្យការពិត Fact Crescendo Cambodia បានចាប់ផ្ដើមត្រួតពិនិត្យទៅលើវីដេអូ និងការអះអាងខាងលើ តាមរយៈ Google Reverse Image Search ដែលនាំឱ្យយើងរកឃើញការពិតដូចខាងក្រោមនេះ។ វីដេអូឃ្លីបដូចគ្នាទាំងស្រុងនេះ ត្រូវបានរកឃើញ […]
Continue Reading