មេ​សហជីព និង​សកម្មជន​ច្រាន​ចោល​ការ​អះអាង​ថា ពួកគេ​ទទួល​បាន​លុយ​ជា​ថ្នូរ​នឹង​កូដកម្ម

អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​មួយ បាន​អះ​អាង​ថា អតីត​បុគ្គលិក​ក្រុមហ៊ុន​កាស៊ីណូ​ណាហ្គា ទទួល​បាន​លុយ​ចំនួន ២០​ដុល្លារ​សម្រាប់​ការ​ដេក​ធ្វើ​កូដកម្ម​ប្រឆាំង​នឹង​ក្រុមហ៊ុន​មួយ​នេះ ហើយ​ថា ក្រុម​សកម្មជន​ទទួល​បាន​ថវិកា​ចំនួន ៥០​ដុល្លារ​ក្នុង​មួយ​ថ្ងៃ​សម្រាប់​កូដកម្ម​បង្អត់​អាហារ​ខ្លួន​ឯង។ ការ​អះ​អាង​មួយ​នេះ ត្រូវ​បាន​ចែក​រំលែក​ទៅ​កាន់​ក្រុម​បណ្ដាញ​សង្គម​ហ្វេសប៊ុក ដែល​នាំ​ឱ្យ​មាន​ការ​បញ្ចេញ​មតិ​ផ្សេងៗ និង​ទទួល​បាន​ប្រតិកម្ម​ចម្រុះ​បែប​ផង​ដែរ។ ការ​អះ​អាង​នៅ​លើ​បណ្ដាញ​សង្គម​បែប​នេះ ត្រូវ​បាន​ធ្វើ​ឡើង បន្ទាប់​ពី​ក្រុម​យុវជន​ខ្មែរ​ថាវរៈ បាន​ធ្វើ​កូដកម្ម​បង្អត់​អាហារ​ខ្លួន​ឯង ដើម្បី​ទាមទារ​ឱ្យ​ដោះ​លែង​សកម្មជន​សិទ្ធិ​មនុស្ស អ្នក​នាង សេង ធារី […]

Continue Reading

កញ្ញា ឈឹម ស៊ីថរ កាន់​ក្រដាស​សារពភាព​ទោស​កំហុស គឺ​ជា​រូបភាព​កាត់​ត

មេដឹកនាំ​សហជីព​ការពារ​សិទ្ធិ​ការងារ កញ្ញា ឈឹម ស៊ីថរ ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​កាល​ពី​ថ្ងៃ​អង្គារ​កន្លង​មក​នេះ។ តែ​ប៉ុន្មាន​ថ្ងៃ​ក្រោយ​ចាប់​ខ្លួន អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក បាន​បង្ហោះ​រូបថត ២​សន្លឹក ដែល​បង្ហាញ​កញ្ញា ស៊ីថរ កាន់​ក្រដាស​មាន​សំណេរ​ថា នាង​ជាប់​ពន្ធនាគារ​ដោយសារ​តែ​ជា​មេ​ក្លោង​ញុះ​ញង់​ឱ្យ​មាន​ការ​តវ៉ា។ រូបថត​ទាំង​ពីរ​សន្លឹក​នេះ ត្រូវ​បាន​ចែក​រំលែក​ជាច្រើន​ដង​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក រួម​ជាមួយ​ការ​បញ្ចេញ​មតិ​យោបល់​ជាច្រើន​ផង​ដែរ។ ទោះជាយ៉ាងណា ការ​ផ្ទៀង​ផ្ទាត់​របស់ Fact Crescendo […]

Continue Reading