តើ​នេះ​ជា​សំណង់​ផ្ទះ​​នៅ​លើ​ដី​ទំហំ​៤០​ហិកតា​​ផ្ដល់​ឱ្យ​ជន​អន្តោ​ប្រវេសន៍​វៀតណាម​មែន​ឬទេ?

បន្ទាប់​ពី​កម្ពុជា​បាន​សម្រេច​ផ្ដល់​ដី​ទំហំ ៤០​ហិកតា​ស្ថិត​នៅ​ក្នុង​ខេត្ត​កំពង់ឆ្នាំង ជា​ថ្នូរ​នឹង​ការ​បំលាស់​ទី​សហគមន៍​រស់​នៅ​លើផ្ទះ​បណ្ដែត​ទឹក ដែល​ភាគច្រើន​លើស​លប់​ជា​ជន​អន្តោ​ប្រវេសន៍​វៀតណាម​​នោះ​មក ការអះអាង​ជាច្រើន ត្រូវ​បាន​ភ្ជាប់​នឹង​បញ្ហា​នេះ​ជា​រឿយៗ។ ថ្មីៗ​នេះ វីដេអូ​ឃ្លីប​មួយ​ដែល​បង្ហាញ​រូបថត​សំណង់​ផ្ទះ​ដូចៗ​គ្នា​មួយ​ជួរ ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ជាមួយ​ការ​អះ​អាង​ក្នុង​ន័យ​ថា វា​ជា​សំណង់​ផ្ទះ​នៅ​លើ​ដី​ទំហំ ៤០​ហិកតា​ដែល​ត្រូវ​បាន​ផ្ដល់​ទៅ​ជន​អន្តោ​ប្រវេសន៍​វៀតណាម។ វីដេអូ​នេះ ត្រូវ​បាន​ចែក​រំលែក​ត​គ្នា​រាប់​សិប​រយ​ដង​នៅ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​មក​នេះ។ ទោះជាយ៉ាងណា ការផ្ទៀងផ្ទាត់​របស់​យើង រក​ឃើញ​ថា ការ​អះ​អាង​នេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម ទំព័រហ្វេសប៊ុក​មួយ​បាន​បង្ហោះ​វីដេអូ​ឃ្លីប​មាន​រយៈ​ពេល​ […]

Continue Reading

Fact-Check: តើ​ផ្ទះ​ទាំង​នេះ​ជា​លំនៅឋាន​សម្រាប់​និគម​ជន​វៀតណាម​នៅ​ខេត្ត​កំពង់ឆ្នាំង​​មែន​ទេ?

កាល​ពីចុង​ឆ្នាំ​២០១៩​កន្លង​មក រដ្ឋាភិបាល​កម្ពុជា​បាន​ប្រកាស​ឱ្យ​ដឹង​ពី​ផែនការ​ផ្ដល់​ដី​ទំហំ ៤០​ហិកតា​ស្ថិត​នៅ​ក្នុង​ស្រុក​រលៀប្អៀរ ខេត្ត​កំពង់ឆ្នាំង​សម្រាប់​ការ​ផ្លាស់​ទី​ប្រជាជន ៤ ៥៦៣​គ្រួសារ​ពី​ការ​រស់​នៅ​លើ​ទឹក មក​រស់នៅ​លើ​គោក។ អាជ្ញាធរ​ខេត្ត​កំពង់ឆ្នាំង បាន​ប្រាប់​អ្នកសារព័ត៌មាន​ក្នុង​សន្និសីទ​កាសែត​កាល​ពី​ចុង​ឆ្នាំ​នោះ​ថា ក្នុង​ចំណោម​ពលរដ្ឋ​ជាង ៤ ៥០០​គ្រួសារ​នោះ ក៏​មាន​ដែរ​ជន​ជាតិ​វៀតណាម ២ ៤៨០​គ្រួសារ។ ចាប់​តាំង​ពី​ពេល​នោះ​មក ផែនការ​នេះ​បាន​ក្លាយ​ជា​ប្រធាន​បទ​នៃ​ការ​ជជែក និង​ការ​ចែក​រំលែក​នៅ​លើ​បណ្ដាញ​សង្គម។ ថ្មីៗ​នេះ ទំព័រ​ហ្វេសប៊ុក​បាន​បង្ហោះ​រូបថត​ផ្ទះ​ជា​ជួរ​ដូចៗ​គ្នា​មួយ​កន្លែង​ជាមួយ​ការ​អះ​អាង​ដែល​មាន​ន័យ​ថា […]

Continue Reading

Fact-Check: ដើម​ពោធិ៍​ដែល​ដួល​រលំ​​ដោយសារ​ខ្យល់​កន្ត្រាក់​នោះ មិន​មែន​ជា​ដើម​ពោធិ៍​​​ស្នេហ៍​​ទុំទាវ​ទេ

​ខ្យល់​កន្ត្រាក់​ និង​ភ្លៀង​ធ្លាក់ បាន​កើត​ឡើង​នៅ​តាម​បណ្ដា​ខេត្ត​ជាច្រើន​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ដែល​បណ្ដាល​ឱ្យ​ខូច​ខាត​ផ្ទះ​សម្បែង​ប្រជា​ពលរដ្ឋ​រាប់​ពាន់​ខ្នង ហើយ​ក៏​បណ្ដាល​ឱ្យ​បាក់​ដើម​ឈើ​ជាច្រើន​ផង​ដែរ។ ខេត្ត​ត្បូងឃ្មុំ​ក៏​ទទួល​រង​ខ្យល់​បក់​បោក​លាយ​ឡំ​នឹង​ទឹក​ភ្លៀង​ផង​ដែរ ដែល​នាំ​ឱ្យ​បាក់​ដើម​ពោធិ៍​ដ៏​ធំ​មួយ​ដើម។ទន្ទឹម​គ្នា​នេះ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម​ បាន​និយាយ​ថា ដើម​ពោធិ៍​ដ៏​ធំ​ដែល​បាក់​រលំ​នោះ គឺ​ជា​ដើម​ពោធិ៍​ជាប់​ទាក់​ទង​នៅ​ក្នុង​រឿង​ទុំទាវ ដែល​ជា​រឿង​រ៉ាវ​ស្នេហា​ដ៏​ល្បី​ល្បាញ​នៅ​ក្នុង​សង្គម​កម្ពុជា។ ទោះជាយ៉ាងណា ការ​អះ​អាង​នេះ ត្រូវបាន​បញ្ជាក់​ថា មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម នៅ​ល្ងាច​ថ្ងៃ​ទី​០៦ ខែ​ឧសភា​ ឆ្នាំ​២០២១ […]

Continue Reading