តើទីលានឯករាជ្យក្នុងទីក្រុងគៀវ ត្រូវបានបំផ្លាញក្នុងអំឡុងវិបត្តិអ៊ុយក្រែន-រុស្ស៊ីនាពេលថ្មីៗនេះមែនឬ?
ការចូលឈ្លានពាន និងវាយប្រហារប្រទេសអ៊ុយក្រែនពីសំណាក់កងទ័ពរុស្ស៊ីតាមបញ្ជារបស់លោកប្រធានាធិបតី វ៉្លាឌីមៀរ ពូទីន បានបំផ្លិចបំផ្លាញជាបន្តបន្ទាប់នូវហេដ្ឋារចនាសម្ព័ន្ធអ៊ុយក្រែន។ ទន្ទឹមគ្នា រូបថតមួយសន្លឹកដែលបង្ហាញទីលានឯករាជ្យទីក្រុងគៀវ រងការខូចខាតខ្ទេចខ្ទីនោះ ត្រូវបានបង្ហោះភ្ជាប់ទៅនឹងស្ថានការណ៍ដែលកំពុងកើតមានឡើងរវាងអ៊ុយក្រែន-រុស្ស៊ីនាពេលថ្មីៗនេះ។ ទោះជាយ៉ាងណា ការត្រួតពិនិត្យ និងផ្ទៀងផ្ទាត់ការពិតរបស់ក្រុមការងារ Fact Crescendo Cambodia បានរកឃើញថា រូបថត និងការអះអាងដោយអ្នកប្រើប្រាស់ហ្វេសប៊ុកបានបង្ហោះនៅលើបណ្តាញសង្គមនោះ មិនត្រឹមត្រូវនោះឡើយ។ ការអះអាងលើបណ្តាញសង្គម កាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២២កន្លងទៅ អ្នកប្រើប្រាស់ហ្វេសប៊ុកម្នាក់ បង្ហោះរូបថតពីរសន្លឹក ដែលរូបថតមួយសន្លឹកបង្ហាញអំពីទិដ្ឋភាពទីលានឯករាជ្យក្នុងទីក្រុងគៀវ ប្រទេសអ៊ុយក្រែន ដែលមិនទាន់ទទួលរងការវាយប្រហារ និងទិដ្ឋភាពទីលានឯករាជ្យ ក្រោយរងការវាយប្រហារ។ រូបថតទាំងពីរសន្លឹកនេះ ត្រូវបានភ្ជាប់ទៅនឹងទិដ្ឋភាពវិបត្តិសង្គ្រាមអ៊ុយក្រែន-រុស្ស៊ី កើតឡើងនាពេលថ្មីៗនេះ។ ការអះអាងនេះ ត្រូវបានចែករំលែកបន្តសំណាក់អ្នកប្រើប្រាស់ហ្វេសប៊ុកនិយាយភាសាខ្មែរ ហើយអ្នកប្រើប្រាស់ហ្វេសប៊ុកមួយចំនួន បានបញ្ចេញមតិ និងប្រតិកម្មទៅនឹងរូបថតនេះផងដែរ។ ខាងក្រោមនេះ គឺជារូបភាពផ្តាមចេញពីអ្នកប្រើប្រាស់ហ្វេសប៊ុកខាងលើ បានសរសេរថា «#អ៊ុយក្រែន ទីកន្លែងតែមួយតែ ពេលវេលាខុសគ្នា #តម្លៃសន្តិភាព»។ Facebook Post | Archived Link ការត្រួតពិនិត្យការពិត Fact Crescendo Cambodia ចាប់ផ្ដើមត្រួតពិនិត្យ […]
Continue Reading