តើ​វីដេអូ​ផ្ទុះ​ឆេះ​ដ៏​ខ្លាំង​​មួយ​​នេះ​​បាន​កើត​ឡើង​នៅ​​ទីក្រុង​ប៉ារីស​​មែន​ដែរ​ឬ​ទេ​?

ជាង ១​ខែ​ក្រោយ​ពី​ហេតុការណ៍​ផ្ទុះ​ឆេះ​ដ៏​ខ្លាំង​មួយ​នៅ​កណ្ដាល​ទីក្រុង​ប៉ារីស​ដែល​បណ្ដាល​ឱ្យ​មនុស្ស ៣៧​នាក់​រង​របួស​នោះ វីដេអូ​មួយ​ដែល​បង្ហាញ​ឱ្យ​ឃើញ​កំសួល​ភ្លើង​​នៃ​ការ​ផ្ទុះ​មួយ​ដ៏​ខ្លាំង​ក្លា ត្រូវ​បាន​គេ​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ ដោយ​ត្រូវ​បាន​អះអាង​ថា ជា​ហេតុការណ៍​កើត​ឡើង​នៅ​​ទីក្រុង​ប៉ារីស។​ វីដេអូ​នេះ​ជាមួយ​ការ​អះអាង​បែប​នេះ ត្រូវ​បាន​ចែក​ចាយ​បន្ដ​ជា​ច្រើន​ដង​ និង​មាន​ការ​បញ្ចេញ​មតិ​ និង​ប្រតិកម្ម​ចម្រុះ​បែប​ផង​ដែរ​។​ ទោះ​ជា​យ៉ាង​ណា​ យើង​រក​ឃើញ​ថា​ វីដេអូ​នេះ​ត្រូវ​បាន​ភ្ជាប់​ជាមួយ​ព័ត៌មាន​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ​។​ ការ​អះអាង​លើ​បណ្ដាញ​សង្គម​ វីដេអូ​ឃ្លីប​មួយ​ ដែល​បង្ហាញ​ហេតុការណ៍​ផ្ទុះ​ដ៏​ខ្លាំង​ក្លា​​​បំផ្លិច​បំផ្លាញ​ទីតាំង​មួយ​​កន្លែង​ ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ជាមួយ​ការ​អះ​អាង​ថា​ ហេតុការណ៍​ដ៏​គ្រោះ​ថ្នាក់​នេះ​ បាន​កើត​ឡើង​នៅ​ទីក្រុង​ប៉ារីស​ ប្រទេស​បារាំង។​ វីដេអូ​ឃ្លីប​ដែល​មាន​សំណេរ​បែប​នេះ​ ត្រូវ​បាន​ចែក​រំលែក​បន្ដ​ជា​ច្រើន​ដង​ រួម​ជាមួយ​ការ​បញ្ចេញ​មតិយោបល់​ និង​ប្រតិកម្ម​ចម្រុះ​បែប​ពី​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​និយាយ​ភាសា​ខ្មែរ​។​ ខាង​ក្រោម​នេះ​ គឺ​ជា​វីដេអូ​ឃ្លីប​ទាំង​ស្រុង​ ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ជាមួយ​សំណេរ​រៀប​រាប់​ថា​ «ផ្ទុះ​ឆេះ​ដ៏​ធំ​មួយ​ នៅ​កណ្ដាល​ទីក្រុង​ប៉ារីស​ មនុស្ស​ជាង​ ៣០​នាក់​បាន​រង​របួស​»។​​ Facebook Post | Archived Link ការ​ត្រួត​ពិនិត្យ​ការ​ពិត​ Fact Crescendo Cambodia បាន​ត្រួត​ពិនិត្យ​ និង​ផ្ទៀង​ផ្ទាត់​ទៅ​លើ​ការ​អះអាង​ខាង​លើ​នេះ​ តាម​រយៈ​ការ​ដំណើរ​ការ​កម្មវិធី​ Google Reverse Image Search ដែល​នាំ​យើង​រក​ឃើញ​ការ​ពិត​ដូច​ខាង​ក្រោម​។​ យើង​បាន​រក​ឃើញ​វីដេអូ​ឃ្លីប​ដូច​គ្នា​ជា​ច្រើន​ បង្ហាញ​ទិដ្ឋភាព​នៃ​ការ​ផ្ទុះ​ដ៏​ខ្លាំង​ក្លា​មួយ​ខាង​លើ​នេះ​ ហើយ​ត្រូវ​បាន​ចុះ​ផ្សាយ​ដោយ​​សារព័ត៌មាន​ជា​ច្រើន​។​ ក្នុង​សេចក្ដី​រាយការណ៍​មួយ​របស់​ខ្លួន​កាល​ពី​ខែ​សីហា ឆ្នាំ​២០២០ ទីភ្នាក់ងារ​ព័ត៌មាន​ […]

Continue Reading

តើ​នេះ​គឺ​ជាទិដ្ឋភាព​​ប្រាសាទ​អង្គរវត្ត​នៅ​ក្នុង​ខេត្ត​សៀម​រាប​អំឡុង​ឆ្នាំ​១៩៣១​មែន​ដែរ​ឬ​ទេ​​?

រូប​ថត​មួយ​សន្លឹក​បង្ហាញ​ទិដ្ឋភាព​ប្រាសាទ​អង្គរវត្ត​ ត្រូវ​បាន​បង្ហោះ​ដោយ​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ម្នាក់​ ដោយ​ភ្ជាប់​ជាមួយ​នឹង​ការ​អះ​អាង​ថា​ ជា​ទិដ្ឋភាព​អង្គរវត្ត​ឆ្នាំ​១៩៣១​។​ ការបង្ហោះ​បែប​នេះ​ ទទួល​បាន​ការ​ចែក​ចាយ​ និង​បញ្ចេញ​មតិ​ចម្រុះ​ពី​សំណាក់​អ្នក​ប្រើប្រាស់​ហ្វេសប៊ុក​និយាយ​ភាសា​ខ្មែរ​ជាច្រើន​ដង​។​ ទោះជាយ៉ាងណា ការ​ត្រួត​ពិនិត្យ​ និង​ផ្ទៀង​ផ្ទាត់​ការពិត​របស់​ Fact Crescendo Cambodia បាន​រក​ឃើញ​ថា ការ​អះ​អាង​នេះ​​ គឺ​ធ្វើ​ឲ្យ​មាន​ការ​យល់​ច្រឡំ​។ ការ​អះ​អាង​លើ​បណ្តាញសង្គម កាល​ពី​ល្ងាច​ថ្ងៃ​ទី​២៩​ ខែ​វិច្ឆិកា​ ឆ្នាំ​២០២២​ថ្មី​ៗ​នេះ​ អ្នក​ប្រើ​ប្រាស់​ហ្វេស​ប៊ុក​ម្នាក់​ បាន​បង្ហោះ​រូប​ថត​មួយ​សន្លឹក​ បង្ហាញ​អំពី​ទិដ្ឋភាព​ប្រាសាទ​បុរាណ​មួយ​ដែល​មាន​ទម្រង់​ និង​ភិន​ភាគ​ដូច​ទៅ​នឹង​ប្រាសាទ​អង្គរ​វត្ត​​។​ អ្នក​ប្រើ​ប្រាស់​ដដែល​នេះ​ក៏​បាន​អះ​អាង​នៅ​ក្នុង​សំណេរ​របស់​ខ្លួន​ផង​ដែរ​ថា​ នេះ​គឺ​ជាទិដ្ឋភាព​ប្រាសាទ​អង្គរ​វត្ត​កាល​ពី​ឆ្នាំ​១៩៣១។​ ការ​អះ​អាង​មួយ​​នេះ ត្រូវបាន​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ចែក​រំលែក​ជាច្រើន​ដង រួម​ជាមួយ​ការ​បញ្ចេញ​មតិ និង​ប្រតិកម្ម​ចម្រុះ​បែប​ផងដែរ។ រូបភាព​ផ្ដាម​ចេញ​ពី​ប៉ុស្តិ៍​របស់​អ្នក​ប្រើ​ប្រាស់​ដែល​បាន​រៀប​រាប់​ថា​​​ «រូប​អង្គរ​វត្ត​ឆ្នាំ​១៩៣១​»​។​ Facebook Post | Archived Link ករណី​ខាង​លើ​នេះ​ ក៏​ត្រូវ​បាន​បង្ហោះ​ និង​ផ្សព្វ​ផ្សាយ​នៅ​លើ​ក្រុម​ហ្វេសប៊ុក​ដែល​មាន​ឈ្មោះ​ថា​ «ព្រះ​ពុទ្ធ​ ព្រះ​ធម៌​ ព្រះ​សង្ឃ​»​ ផង​ដែរ​កាល​ពី​ថ្ងៃ​ទី​០៦​ ខែ​ធ្នូ​ ឆ្នាំ​២០២២​កន្លង​ទៅ​នេះ​។​ ខាង​ក្រោម​នេះ​ គឺ​ជា​រូប​ភាព​ផ្ដាម​ចេញ​ពីប៉ុស្ដិ៍​របស់​អ្នក​ប្រើ​ប្រាស់​ខាង​លើ​ ដែល​បាន​សរសេរ​រៀប​រាប់​ជា​ភាសា​អង់គ្លេស​ថា​ «Photographs of the temples of Angkor […]

Continue Reading