បន្ទាប់ពីលោក ហ៊ុន ម៉ាណែត ឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីបន្តពីឪពុករបស់លោកហើយនោះ ការអះអាងមួយដែលកំពុងតែផ្ទុះនៅលើបណ្ដាញសង្គម បានលើកឡើងថា នាយករដ្ឋមន្ត្រីថ្មីរបស់កម្ពុជារូបនេះ បានដាក់តាំងរូបថតអតីតមេដឹកនាំវៀតណាម លោក ហូ ជីមិញ នៅក្នុងការិយាល័យរបស់លោក។ រូបថតមួយសន្លឹកនេះ ត្រូវបានចែករំលែកបន្តយ៉ាងផុសផុល និងបញ្ចេញមតិជាច្រើនពីសំណាក់អ្នកប្រើប្រាស់បណ្ដាញសង្គមនាពេលថ្មីៗនេះ។ ទោះជាយ៉ាងណា ការត្រួតពិនិត្យការពិតរបស់ Fact Crescendo Cambodia រកឃើញថា រូបថតមួយសន្លឹកនេះត្រូវបានកាត់ត។ ការអះអាងលើបណ្ដាញសង្គម រូបថតមួយសន្លឹកដែលបង្ហាញការដាក់តាំងរូបថតស្ថាបនិកនៃប្រទេសវៀតណាមសង្គមនិយម លោក ហូ ជីមិញ នៅក្នុងការិយាល័យលោក ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីថ្មីរបស់កម្ពុជានោះ ត្រូវបានបង្ហោះព្រោងព្រាតលើបណ្ដាញសង្គមកាលពីថ្ងៃម្សិលមិញនេះ។ រូបថតមួយសន្លឹកនេះ ក៏ត្រូវបានបង្ហោះភ្ជាប់ជាមួយការអះអាងថា លោក ហ៊ុន ម៉ាណែត បានដាក់តាំងរូបថតលោក ហូ ជីមិញ នៅក្នុងការិយាល័យរបស់លោក ១ថ្ងៃក្រោយពីលោកចូលកាន់តំណែងជានាយករដ្ឋមន្ត្រីផ្លូវការ។ រូបថតជាមួយការអះអាងនេះ ត្រូវបានចែកចាយ រួមជាមួយនឹងប្រតិកម្ម និងការបញ្ចេញមតិចម្រុះពីសំណាក់អ្នកប្រើប្រាស់ហ្វេសប៊ុកនិយាយភាសាខ្មែរ។ ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីប៉ុស្ដិ៍របស់អ្នកប្រើប្រាស់ដែលបានរៀបរាប់ថា «បងប្អូនខ្មែរយើងជួយមើលស្អីគេហ្នឹង ឡើងបានពីរថ្ងៃតាំងរូបអ្នកមានគុណបាត់»។ Facebook Post | Archived Link […]
Continue Reading