តើ​មេ​បក្ស​ប្រឆាំង សម រង្ស៊ី ត្រូវ​បាន​ម៉ាឡេស៊ី​បណ្ដេញ​ចេញ​ពី​ប្រទេស​គេ​ដូច​ការ​អះ​អាង​មែន​ឬទេ?

បន្ទាប់​ពី​មេដឹកនាំ​បក្ស​ប្រឆាំង​លោក សម រង្ស៊ី ធ្វើ​ដំណើរ​ទៅ​ដល់​ម៉ាឡេស៊ី ការ​អះ​អាង​មួយ បាន​លើក​ឡើង​ថា រដ្ឋាភិបាល​ម៉ាឡេស៊ី​ បាន​បណ្ដេញ​មេដឹកនាំ​បក្ស​ប្រឆាំង​កម្ពុជា​រូប​នេះ​ចេញ​ពី​ប្រទេស​គេ។ ការ​អះ​អាង​នេះ ត្រូវ​បាន​ផ្សព្វផ្សាយ​ព្រោង​ព្រាត​ដោយ​បណ្ដា​សារព័ត៌មាន​ស្និទ្ធ​នឹង​រដ្ឋាភិបាល​កម្ពុជា និង​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម។ ទោះជាយ៉ាងណា ការ​ផ្ទៀង​ផ្ទាត់​របស់​យើង រក​ឃើញ​ថា ការ​អះ​អាង​នេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម កាល​ពី​ចុង​ខែ​ឧសភា​កន្លង​មក​នេះ លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន បាន​អះអាង​ថា រដ្ឋាភិបាល​ម៉ាឡេស៊ី​បាន​បណ្ដេញ​មេដឹកនាំ​ប្រឆាំង លោក សម រង្ស៊ី ចេញ​ពី​ប្រទេស​ម៉ាឡេស៊ី បន្ទាប់ពី​មេដឹកនាំ​បក្ស​ប្រឆាំង​រូប​នេះ បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​ម៉ាឡេស៊ី។ ការ​អះ​អាង​របស់​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន បែប​នេះ ត្រូវ​បាន​ចុះ​ផ្សាយ​ដោយសារព័ត៌មាន Fresh News ដែល​រាយការណ៍​ថា មេដឹកនាំ​បក្ស​ប្រឆាំង ត្រូវ​បាន​រដ្ឋាភិបាល​ម៉ាឡេស៊ី​​បណ្ដេញ​ចេញ​ពី​ប្រទេស​នៅ​ម៉ោង ៩​ព្រឹក​ថ្ងៃ​ទី​៣១ ខែ​ឧសភា​កន្លង​មក​នេះ។ សូម​មើល​ខ្លឹមសារ​ទាំង​ស្រុង​នៅ​ទីនេះ (archived) ខាង​ក្រោម​នេះ គឺ​ជា​សេចក្ដី​រាយការណ៍​របស់​សារព័ត៌មាន Fresh News ដែល​ដាក់​ចំណង​ជើង​ថា «នាយក​រដ្ឋមន្ត្រី​ម៉ាឡេស៊ី បណ្ដេញ​ទណ្ឌិត សម រង្ស៊ី និង​បក្ខ​ពួក​ចេញ​ពី​ប្រទេស​ម៉ាឡេស៊ី» ដែល​សេចក្ដី​រាយការណ៍​នេះ ត្រូវ​បាន​ចែក​រំលែក​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក។ […]

Continue Reading