វីដេអូ​ឃ្លីប​ហ្គេម​មួយ​ ត្រូវ​បាន​ភ្ជាប់​មិន​ត្រឹម​ត្រូវ​ទៅ​នឹង​វិបត្តិ​អ៊ុយក្រែន-រុស្ស៊ី

បន្ទាប់​ពី​រុស្ស៊ី​បើក​ការ​ឈ្លាន​ពាន​តាម​មធ្យោបាយ​យោធា​ទ្រង់​ទ្រាយ​ធំ​ទៅ​លើ​ប្រទេស​អ៊ុយក្រែន ក្រោម​ហេតុ​ផល​ប្រតិបត្តិ​ការណ៍​យោធា​ពិសេស​នោះ​ ការ​ចែក​ចាយ​រូប​ថត​ វីដេអូ​ឃ្លីប​ និង​ព័ត៌​មាន​នា​នា​ជា​ច្រើន​ទាក់​ទង​នឹង​ព្រឹត្តិការណ៍​មួយ​នេះ​ បាន​កើត​មាន​នៅ​តាម​បណ្តាញ​សង្គម​យ៉ាង​ផុស​ផុល​ ដោយ​ក្នុង​នោះ​រួម​មាន​ទាំង​ព័ត៌មាន​ រូប​ថត​ និង​វីដេអូឃ្លីប​ ដែល​ធ្វើ​ឲ្យ​មាន​ការ​យល់​ច្រឡំ​ និង​មិន​ត្រឹម​ត្រូវ​ផង​ដែរ​។​ ក្នុង​ចំណោម​នោះ​ វីដេអូ​ឃ្លីប​មួយ​ បង្ហាញ​អំពី​ទិដ្ឋ​ភាព​នៃ​ការ​វាយ​ប្រហារ​ដោយ​យន្ត​ហោះ​ចម្បាំង​ និង​ការ​បាញ់​តប​ទៅ​វិញ​ដោយ​កាំ​ជ្រួច​ធំ​ៗ​ ត្រូវ​បាន​បង្ហោះ​ដោយ​ទំព័រ​ហ្វេស​ប៊ុក​មួយ​​។​ វីដេអូ​នេះ​ ត្រូវ​បាន​អះ​អាង​ និង​ភ្ជាប់​ថា​ជា​ទិដ្ឋ​ភាព​ការ​បើក​ឆាក​ប្រយុទ្ធ​របស់​រុស្ស៊ី​ទៅ​លើ​ប្រទេស​អ៊ុយ​ក្រែន​។​ ទោះ​ជា​យ៉ាង​ណា​ […]

Continue Reading