ប្រទេសមីយ៉ាន់ម៉ា ឬភូមា បានធ្លាក់ទៅក្នុងវិបត្តិនយោបាយ និងការតវ៉ាដ៏បង្ហូរឈាមអស់រយៈពេលជិត ៣ខែមកហើយចាប់តាំងពីពួកយោធាបានដណ្ដើមអំណាចតាមរយៈរដ្ឋប្រហារមួយកាលពីថ្ងៃទី០១ ខែកុម្ភៈ ពីរដ្ឋាភិបាលស៊ីវិលអ្នកស្រី អ៊ុងសាន ស៊ូជី។ វិបត្តិនយោបាយដ៏បង្ហូរឈាមនៅប្រទេសភូមានេះ បានក្លាយទៅជាប្រធានបទនៃការជជែក និងចែករំលែកយ៉ាងច្រើននៅក្នុងចំណោមអ្នកប្រើបណ្ដាញសង្គមនិយាយភាសាខ្មែរផងដែរ។ ខណៈដែលភូមាកំពុងស្ថិតនៅក្នុងវិបត្តិនយោបាយដ៏បង្ហូរឈាមនេះ អ្នកប្រើហ្វេសប៊ុកម្នាក់ បានអះអាងថា កងទ័ពឧទ្ទាមកាឈិន (Kachin) បានបើកប្រតិបត្តិការវាយប្រហារទៅលើកងទ័ពរដ្ឋាភិបាលយោធាភូមា ហើយបានបាញ់ទម្លាក់ឧទ្ធម្ភាគចក្ររបស់កងទ័ពភូមាទៀតផង។ ទោះជាយ៉ាងណា ការផ្ទៀងផ្ទាត់ការពិតរបស់ Fact Crescendo Cambodia នឹងបង្ហាញថា ការអះអាងនេះមិនត្រឹមត្រូវនោះឡើយ។ ការអះអាងលើបណ្ដាញសង្គម កាលពីថ្ងៃទី២០ ខែមេសាកន្លងមកនេះ ការអះអាងដោយអ្នកប្រើហ្វេសប៊ុកម្នាក់ បាននិយាយថា កងកម្លាំងរបស់ក្រុមឧទ្ទាមកាឈិននៅក្នុងប្រទេសភូមា បានបាញ់កម្ទេចយន្តហោះចម្បាំងមួយគ្រឿងរបស់កងទ័ពរដ្ឋាភិបាលយោធាភូមាដែលកំពុងដឹកនាំដោយឧត្ដមសេនីយ៍ មឹន អ៊ុងលាំង (Min Aung Hlaing)។ អ្នកប្រើហ្វេសប៊ុករូបនេះ បានបង្ហោះភ្ជាប់ជាមួយរូបថត ៣សន្លឹកផងដែរ ដែលបង្ហាញបុរសម្នាក់កាន់សព្វាវុធនៅនឹងដៃផង និងលីនៅលើស្មាផង និងឧទ្ធម្ភាគចក្រមួយកំពុងត្រូវភ្លើងឆាបឆេះ ហើយធ្លាក់ចុះ។ ការអះអាងនេះ ត្រូវបានចែករំលែករហូតទៅដល់រាប់រយដងពីសំណាក់អ្នកប្រើហ្វេសប៊ុកនិយាយភាសាខ្មែរ និងមានការបញ្ចេញមតិ ឬប្រតិកម្មផ្សេងៗពីអ្នកប្រើបណ្ដាញសង្គមផងដែរ។ ការអះអាងលើបណ្ដាញសង្គម និយាយថា «ព័ត៌មានក្ដៅ ថ្ងៃនេះទី២០ មេសា ២០២១ […]
Continue Reading