វីដេអូ​​ក្បួន​យន្តហោះ​ចម្បាំង​រុស្ស៊ី​​ពីរ​ឆ្នាំ​មុន​ ត្រូវ​បាន​ភ្ជាប់​ដោយ​មិន​ត្រឹម​ត្រូវ​នឹង​វិបត្តិ​អ៊ុយក្រែន-រុស្ស៊ី

កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិល​មិញ​នេះ​ ប្រធានាធិបតី​រុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន (Vladimir Putin) បាន​បញ្ជា​ឱ្យ​កង​ទ័ព​រុស្ស៊ី​វាយ​ប្រហារ​ចូល​ឈ្លាន​ពាន​ប្រទេស​អ៊ុយក្រែន ដែល​ដំណឹង​នេះ​បាន​គ្រប​ដណ្ដប់លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ពិភព​លោក និង​បណ្ដាញ​សង្គម​ផង​ដែរ។ ទន្ទឹម​នឹង​នេះ​​ វីដេអូ​ឃ្លីប​មួយ​ បង្ហាញ​អំពី​ទិដ្ឋ​ភាព​យន្ត​ហោះ​ជា​ច្រើន​គ្រឿង​ ហោះ​ហើរ​​លើ​ផ្ទៃ​មេឃ​ ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ជាមួយ​ការ​​អះ​អាង​ថា​ វា​គឺ​ជា​យន្តហោះ​ចម្បាំង​របស់​ប្រទេស​រុស្ស៊ី​ កំពុង​វាយ​ប្រហារ​ទៅ​លើ​ប្រទេស​អ៊ុយ​ក្រែន​។​ ការ​អះ​អាង​មួយ​នេះ​ ត្រូវ​បាន​ប្រតិកម្ម​ចម្រុះ​ និង​ចែក​ចាយ​ជា​ច្រើន​ដង​នៅ​តាម​បណ្តាញ​សង្គម​យ៉ាង​ផុស​ផុល​។​ […]

Continue Reading