Fact-Check: តើ​រូបថត​នេះ​គឺ​ជា​រូប​សំណាក​មេដឹកនាំ​វៀតណាម លោក ហូ ជីមិញ មែន​ឬទេ?

​ក្រុម​អ្នក​នយោបាយ​មួយ​ចំនួន​របស់​កម្ពុជា តែង​តែ​បង្ហោះជា​រឿយៗ​​នូវ​​រូបថត វីដេអូ ឬ​សារ​មួយ​ចំនួន​នៅ​លើ​បណ្ដាញ​សង្គម​ប្រឆាំង​នឹង​ប្រទេស​វៀតណាម ដែល​ត្រូវ​បាន​ចោទ​ថា ប៉ុន​ប៉ង​លេប​យក​ទឹក​ដី​កម្ពុជា។ ក្នុង​នោះ រូបថត​រូប​សំណាក​លោក ហូ ជីមិញ ស្ថាបនិក​នៃ​ប្រទេស​វៀតណាម​​សង្គម​និយម ដែល​កាន់​ដាវ​ក្នុង​ដៃ និង​អង្គុយ​លើ​ទម្រ​មួយ​នោះ ត្រូវ​បាន​បង្ហោះ​លើ​បណ្ដាញ​សង្គម។ រូបថត​នៃ​រូប​សំណាក​នេះ ត្រូវ​បាន​បង្ហាញ​ក្នុង​ន័យ​ថា រូប​សំណាក​នេះ ត្រូវ​បាន​សាង​សង់​ឡើងនៅ​ក្នុង​ប្រទេស​ឡាវ។ រូបថត​រូប​សំណាក​​លោក ហូ […]

Continue Reading

Fact-Check: តើ​រូបថត​នេះ​ជា​ទិដ្ឋភាព​ជន​ភៀស​ខ្លួន​កម្ពុជា​នៅ​ជំរំ​ក្នុង​ប្រទេស​ថៃ​មែន​ឬ?

ខណៈ​ដែល​កកិច្ច​ព្រម​ព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​សម្រាប់​ដំណោះ​ស្រាយ​វិបត្តិ​នយោបាយ​នៅ​កម្ពុជា នឹង​ឈាន​ដល់​ខួប ៣០​ឆ្នាំ​នៅ​ក្នុង​ខែ​តុលាខាង​មុខ​នេះ អតីត​ជន​ភៀស​ខ្លួន​កម្ពុជា​មួយ​ចំនួន បាន​ចែក​រំលែក​នូវ​រូបថត​មួយ​ចំនួន​ដែល​បង្ហាញ​ពី​ស្ថានភាព​ជន​ភៀស​ខ្លួន​កម្ពុជា​នៅ​តាម​ជំរំ​នានា​ក្នុង​ប្រទេស​ថៃ។ ក្នុង​ចំណោម​នោះ រូបថត​មួយ​សន្លឹក​ ត្រូវ​បាន​បង្ហោះ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​​ជាមួយ​ការ​អះ​អាង​ថា រូបថត​នោះ​ជា​ទិដ្ឋភាព​នៃ​ជន​ភៀស​ខ្លួន​កម្ពុជា​នៅ​ជំរំ​ភៀស​ខ្លួន​នៅ​ក្នុង​ប្រទេស​ថៃ។ ទោះជាយ៉ាងណា ការត្រួត​ពិនិត្យ​ការពិត​រក​ឃើញ​ថា ការ​អះ​អាង​នោះ​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម កាល​ពី​ថ្ងៃ​ទី​១៩ ខែ​កក្កដា ឆ្នាំ​២០២១ គណនី​ហ្វេសប៊ុក​មួយ​បាន​​ចែក​រំលែក​នូវ​រូបថត​មួយ​សន្លឹក​ជាមួយ​នឹង​ការ​អះ​អាង​ថា រូបថត​នេះ​បង្ហាញ​ទិដ្ឋភាព​នៃ​ជន​ភៀស​ខ្លួន​ខ្មែរ​នៅ​តាម​ជំរំ​ក្នុង​ប្រទេស​ថៃ​កាល​ពី​ជាង ៤០​ឆ្នាំ​មុន។ រូបថត​រួម​ជាមួយ​ការ​អះ​អាង​បែប​នេះ […]

Continue Reading

Fact-Check: ហេតុការណ៍​រក​ឃើញ​ទារក​នៅ​លើ​​ភ្លឺ​ស្រែ​មិន​មែន​កើត​ឡើង​នៅ​កម្ពុជាទេ​

ថ្មីៗ​នេះ ទារក​តូច​មួយ​ត្រូវ​បាន​គេ​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក ដែល​នាំ​ឱ្យ​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​បង្ហាញ​ក្ដី​អាណិត​អាសូរ​ដល់​ទារក​តូច​នោះ។ អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​មួយ​ចំនួន បាន​បញ្ចេញ​មតិ​ទៅ​លើ​រូបថត​នោះ ដែល​បង្ហាញ​ថា ពួកគេ​ជឿ​ថា ការ​បោះ​បង់​ចោល​ទារក​​នោះ កើតឡើង​​នៅ​ក្នុង​ប្រទេស​កម្ពុជា។ បន្ទាប់​ពី​ផ្ទៀង​ផ្ទាត់​លើ​រូបថតនេះ យើង​បាន​រក​ឃើញ​ថា ហេតុការណ៍​បោះ​បង់​ទារក​តូច​នោះ មិន​មែន​កើត​ឡើង​នៅ​ក្នុង​ផ្នែក​ណា​មួយ​នៃ​ប្រទេស​កម្ពុជា​ទេ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម កាល​ពី​ថ្ងៃទី​១៦ ខែ​កក្កដា ឆ្នាំ​២០២១ ទំព័រហ្វេសប៊ុក​​សប្បាយកោស​១៦៨ ​​បាន​បង្ហោះ​រូបថត​ចំនួន ៤​សន្លឹក […]

Continue Reading