តើរូបថតនេះជារូបថតគូស្នេហ៍មួយគូដែលថត Pre-Wedding ជាមួយពស់វែកមែនឬទេ?
រូបថតមួយសន្លឹកដែលបង្ហាញសពមនុស្ស ២នាក់គ្របដោយកំណាត់ស ត្រូវបានចែករំលែកនៅលើបណ្ដាញសង្គមជាមួយរូបថតគូស្នេហ៍មួយគូថតរូប Pre-wedding ជាមួយពស់វែកមួយក្បាល។ រូបថតសពនេះ ត្រូវបានគេអះអាងថា ជាសពគូស្នេហ៍មួយគូនោះ ដែលបានស្លាប់ដោយសារពស់ចឹក បន្ទាប់ពីថត Pre-wedding ជាមួយសត្វអាសេរ្ពិសនោះ។ រូបថតជាមួយការអះអាងបែបនេះ ត្រូវបានចែករំលែកព្រោងព្រាតនៅលើបណ្ដាញសង្គម។ ទោះជាយ៉ាងណា ការត្រួតពិនិត្យរបស់ Fact Crescendo Cambodia រកឃើញថា ការអះអាងលើរូបថតនេះ មិនត្រឹមត្រូវនោះឡើយ។ ការអះអាងលើបណ្ដាញសង្គម កាលពីខែសីហាកន្លងមកនេះ រូបថតមួយសន្លឹកដែលបង្ហាញសពត្រូវបានគេគ្របកំណាត់សនៅក្នុងបន្ទប់មួយនោះ ត្រូវបានគេបង្ហោះនៅលើបណ្ដាញសង្គមជាមួយរូបថត ៣សន្លឹកទៀត ដែលបង្ហាញគូស្នេហ៍មួយគូថតរូប pre-wedding ជាមួយសត្វពស់។ រូបថតមួយសន្លឹកនោះ ត្រូវបានអ្នកប្រើប្រាស់បណ្ដាញសង្គមអះអាងថា ជាសពគូស្នេហ៍មួយគូនោះ បន្ទាប់ពីពួកគេបានថតរូបជាមួយពស់វែកដ៏មានពិស។ រូបថតជាមួយការអះអាងបែបនេះ ត្រូវបានចែករំលែកយ៉ាងព្រោងព្រាតនៅលើបណ្ដាញសង្គមពីសំណាក់អ្នកប្រើប្រាស់បណ្ដាញសង្គមកម្ពុជា ក្នុងនោះមានទាំងការបញ្ចេញមតិចម្រុះបែបផងដែរ។ ខាងក្រោមនេះ គឺជារូបភាពផ្ដាមពីការអះអាងលើបណ្ដាញសង្គមដែលរៀបរាប់ថា «ងាប់ណា កុំជោ លំដាប់ផុតលេខ(ប្ដីប្រពន្ធពីរអ្នកត្រូវបានស្លាប់)»។ Facebook Post | Archived Link រូបថតទាំង ៥សន្លឹកនេះ ក៏ត្រូវបានបង្ហោះនៅលើបណ្ដាញសង្គមដោយអ្នកប្រើប្រាស់ហ្វេសប៊ុកដទៃទៀតផងដែរ។ សូមមើលនៅក្នុងតំណភ្ជាប់នៅទីនេះ។ ក្រៅពីបណ្ដាញសង្គមហ្វេសប៊ុក រូបថតនៃគូស្នេហ៍មួយគូនេះ ក៏ត្រូវបានបង្ហោះនៅលើបណ្ដាញសង្គម Twitter […]
Continue Reading