សពជនរងគ្រោះ MH17 ត្រូវបានអះអាងមិនត្រឹមត្រូវថា សពទាហានរុស្ស៊ីស្លាប់នៅអ៊ុយក្រែន
ការឈ្លានពានរបស់រុស្ស៊ីចូលទឹកដីអ៊ុយក្រែន បានកើតឡើងអស់រយៈពេល ៣ថ្ងៃហើយ ដែលនាំឱ្យវិបត្តិអ៊ុយក្រែន-រុស្ស៊ីនេះ ត្រូវបានជជែក និងចែករំលែកយ៉ាងច្រើននៅលើបណ្ដាញសង្គម។ ក្នុងនោះ រូបថតមួយសន្លឹក ត្រូវបានបង្ហោះនៅលើបណ្ដាញសង្គម ហើយអះអាងថា សពទាហានរុស្ស៊ី ត្រូវបានទាហានអ៊ុយក្រែនសម្លាប់នៅក្នុងពេលជួបប្រយុទ្ធគ្នានៅតាមផ្លូវមួយ។ រូបថត និងការអះអាងនេះ ត្រូវបានចែករំលែកបន្តយ៉ាងច្រើន រួមមានទាំងការបញ្ចេញមតិចម្រុះផងដែរ។ ទោះជាយ៉ាងណា ការផ្ទៀងផ្ទាត់របស់យើង រកឃើញថា ការអះអាងលើរូបថតនេះ មិនត្រឹមត្រូវនោះឡើយ។ ការអះអាងលើបណ្ដាញសង្គម អ្នកប្រើប្រាស់ហ្វេសប៊ុកម្នាក់ បានបង្ហោះរូបថត ៣សន្លឹកនៅលើបណ្ដាញសង្គមនៅថ្ងៃនេះ ដែលបង្ហាញសាកសពត្រូវបានគ្របដោយថង់ប្លាស្ទីក ហើយត្រូវបានតម្រៀបគ្នានៅលើដី និងគ្រឿងចក្ររងការខូចខាត។ អ្នកប្រើប្រាស់ហ្វេសប៊ុកដដែលនេះ អះអាងថា ទាហានអ៊ុយក្រែនបានសម្លាប់ទាហានរុស្ស៊ីដល់ទៅ ៣,៥០០នាក់ហើយអំឡុងពេលជួបប្រយុទ្ធគ្នាតាមដងផ្លូវ។ ការអះអាងនេះ ត្រូវបានចែករំលែកជាច្រើនដងពីសំណាក់អ្នកប្រើប្រាស់ហ្វេសប៊ុកនិយាយភាសាខ្មែរ ហើយអ្នកប្រើប្រាស់ហ្វេសប៊ុកជាច្រើន បានបញ្ចេញមតិ និងប្រតិកម្មទៅនឹងការអះអាងនេះផងដែរ។ ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីការអះអាងរបស់អ្នកប្រើប្រាស់ហ្វេសប៊ុកនោះ ដែលសរសេររៀបរាប់ថា «Update អ៊ុយក្រែនបានសម្លាប់ទាហានរុស្ស៊ីចំនួន ៣៥០០នាក់អំឡុងពេលប្រយុទ្ធគ្នានៅតាមដងផ្លូវ។ ប្រភព៖ Daily Mail»។ FACEBOOK POST | ARCHIVED ការត្រួតពិនិត្យការពិត Fact Crescendo Cambodia ចាប់ផ្ដើមត្រួតពិនិត្យ […]
Continue Reading