តើនេះគឺជារូបភាពបំណែកកម្ទេចកម្ទីរបស់នាវាមុជទឹក Titan មែនដែរឬទេ?
ប្រតិបត្តិការស្វែងរកនាវមុជទឹក Titan ដែលដឹកមនុស្ស ៥នាក់ទៅមើលខ្មោចនាវា Titanic នៅបាតមហាសមុទ្រអាត្លង់ទិច បានឈានទៅដល់ការរកឃើញបំណែកនាវាមុជទឹកនោះហើយ ហើយអ្នកដំណើរ ៥នាក់នៅក្នុងនាវាមុជទឹកនោះ ត្រូវបានគេសន្និដ្ឋានថា បានស្លាប់បាត់បង់ជីវិតទៅហើយ។ បន្ទាប់មក រូបថតមួយចំនួនដែលបង្ហាញឱ្យឃើញកម្ចេចកម្ចី ស្បែកជើង និងប្រដាប់ប្រដារនៅក្រោមទឹក ត្រូវបានគេបង្ហោះនៅលើបណ្ដាញសង្គម និងត្រូវបានគេអះអាងថា ជាបំណែកនៃនាវាមុជទឹកនោះ។ ការអះអាងនេះ ត្រូវបានផ្សព្វផ្សាយព្រោងព្រាតដោយអ្នកប្រើប្រាស់បណ្ដាញសង្គមជាច្រើននាក់។ ទោះជាយ៉ាងណា ការផ្ទៀងផ្ទាត់ការពិតរបស់ Fact Crescendo Cambodia រកឃើញថា ការអះអាងបែបនេះ គឺមិនត្រឹមត្រូវនោះឡើយ។ ការអះអាងលើបណ្ដាញសង្គម កាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣កន្លងទៅនេះ អ្នកប្រើប្រាស់ហ្វេសប៊ុកម្នាក់ បានបង្ហោះរូបថតចំនួន ២សន្លឹក បង្ហាញទិដ្ឋភាពបំណែកកម្ទេចកម្ទីកប់នៅក្នុងខ្សាច់បាតសមុទ្រមួយកន្លែង។ រូបថតទាំងនេះ ត្រូវបានអះអាងថា គឺជាទិដ្ឋភាពនៃបំណែកកម្ទេចកម្ទីរបស់នាវាមុជទឹក Titan ដែលបានបាត់ដំណឹងកាលពីប៉ុន្មានថ្ងៃកន្លងទៅ។ ការលើកឡើងបែបនេះ ត្រូវបានអ្នកប្រើប្រាស់បណ្ដាញសង្គមចែករំលែកជាច្រើនដង រួមជាមួយការបញ្ចេញមតិ និងប្រតិកម្មចម្រុះបែបផងដែរ។ ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីប៉ុស្ដិ៍របស់អ្នកប្រើប្រាស់ខាងលើ ដែលបានរៀបរាប់ថា «បំណែក និងកម្ទេចកម្ទីដែលបានមកពីនាវាមុជទឹក Titan»។ Facebook Post | Archived […]
Continue Reading