វីដេអូឃ្លីបបង្ហាញត្រីមុខមនុស្ស ត្រូវបានបង្កើតឡើងដោយកម្មវិធី AI
ស្របពេលដែលនៅលើសកលលោកយើងនេះ តែងតែមានអ្វីប្លែកៗ មិនថារុក្ខជាតិ មនុស្ស សត្វ និងអ្វីផ្សេងទៀតជាច្រើននោះ វីដេអូឃ្លីបមួយបានបង្ហាញទិដ្ឋភាពត្រីដែលមានភិនភាគ និងសណ្ឋានមុខដូចមនុស្ស ត្រូវបានបង្ហោះឡើងយ៉ាងផុសផុល។ ការបង្ហោះបែបនេះ ត្រូវបានភ្ជាប់នឹងការអះអាងថា នោះគឺជាត្រីមុខមនុស្ស។ ទោះជាយ៉ាងណា ការត្រួតពិនិត្យការពិតរបស់ Fact Crescendo Cambodia រកឃើញថា វីដេអូខាងលើនោះ គឺមិនត្រឹមត្រូវនោះឡើយ។ ការអះអាងលើបណ្ដាញសង្គម វីដេអូឃ្លីបមួយ បង្ហាញទិដ្ឋភាពត្រីដែលមានសភាព និងទម្រង់មុខដូចទៅនឹងមនុស្ស ត្រូវបានបង្ហោះឡើងដោយទំព័រហ្វេសប៊ុកមួយ កាលពីថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៤កន្លងទៅនេះ ដោយភ្ជាប់ទៅនឹងការអះអាងថា ទិដ្ឋភាពនោះ គឺជាប្រភេទត្រីមុខមនុស្ស។ ការលើកឡើងបែបនេះ ត្រូវបានចែកចាយតៗគ្នាជាច្រើនដង រួមជាមួយនឹងប្រតិកម្ម និងការបញ្ចេញមតិចម្រុះពីសំណាក់អ្នកប្រើប្រាស់សង្គមហ្វេសប៊ុកនិយាយភាសាខ្មែរយ៉ាងផុសផុល។ ខាងក្រោមនេះ គឺជាវីដេអូឃ្លីបដែលត្រូវបានអ្នកប្រើប្រាស់អះអាងថា គឺជាត្រីមុខមនុស្ស។ Facebook Post | Archived Link ដូចគ្នានេះ អ្នកប្រើប្រាស់ហ្វេសប៊ុកដទៃផ្សេងទៀត ក៏បានបង្ហោះ និងបញ្ចេញមតិប្រតិកម្មទៅលើប្រភេទត្រី ដែលមានសណ្ឋានមុខដូចទៅនឹងមនុស្សផងដែរ កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤កន្លងទៅ។ Facebook Post | Archived […]
Continue Reading