តើក្រុមតារាចម្រៀងប្រុស Stray Kids នឹងមានវត្តមាននៅកម្ពុជាមែនឬ?
Stray Kids គឺជាក្រុមតារាចម្រៀងកូរ៉េដ៏ល្បីល្បាញមួយ ហើយមានការអះអាងមួយនៅលើបណ្ដាញសង្គម និយាយថា ក្រុមតារាចម្រៀងកូរ៉េមួយនេះ នឹងមកប្រគុំតន្ដ្រីនៅកម្ពុជា។ ការអះអាងមួយនេះ ត្រូវបានចែកចាយ និងប្រតិកម្មជាច្រើនដងពីសំណាក់អ្នកប្រើប្រាស់ហ្វេសប៊ុកនិយាយភាសាខ្មែរនាពេលថ្មីៗនេះ។ ទោះជាយ៉ាងណា ការត្រួតពិនិត្យការពិតរបស់ Fact Crescendo Cambodia បានរកឃើញថា ការអះអាងនេះ មិនត្រឹមត្រូវនោះឡើយ។ ការអះអាងលើបណ្តាញសង្គម កាលពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២កន្លងទៅថ្មីៗនេះ អ្នកប្រើប្រាស់ហ្វេសប៊ុកម្នាក់ បង្ហោះផ្ទាំងខិតប័ណ្ណមួយដែលសរសេរថា ក្រុមតារាចម្រៀងប្រុសកូរ៉េ Stray Kids នឹងមានវត្តមាននៅប្រទេសកម្ពុជានាពេលខាងមុខឆាប់ៗនេះ។ ការអះអាងមួយនេះ ត្រូវបានអ្នកប្រើប្រាស់បណ្ដាញសង្គមចែករំលែកជាច្រើនដង រួមជាមួយការបញ្ចេញមតិ និងប្រតិកម្មចម្រុះបែបផងដែរ។ ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីប៉ុស្ដិ៍របស់អ្នកប្រើប្រាស់ខាងលើ ដែលរៀបរាប់ថា ក្រុមតារាចម្រៀងកូរ៉េ នឹងមកប្រគុំតន្រី្តនៅប្រទេសកម្ពុជា។ Facebook Post | Archived Link ការត្រួតពិនិត្យការពិត Fact Crescendo Cambodia ចាប់ផ្ដើមត្រួតពិនិត្យទៅលើរូបថត និងការអះអាងខាងលើនេះតាមរយៈ Google Reverse Image Search ដែលនាំឱ្យយើងរកឃើញការពិតដូចខាងក្រោមនេះ។ ផ្ទាំងខិតប័ណ្ណព័ត៌មានមួយផ្ទាំងនេះ ត្រូវបានរកឃើញនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រុមតារាចម្រៀងប្រុសកូរ៉េ […]
Continue Reading