រូបថតចាស់នៃក្បួនយោធាក្នុងទីក្រុងសេអ៊ូល បានចែកចាយជាថ្មី បន្ទាប់ពីការប្រកាសច្បាប់អាជ្ញាសឹក
បន្ទាប់ពីប្រធានាធិបតីកូរ៉េខាងត្បូងលោក Yoon Suk Yeol បានប្រកាសដាក់ប្រទេសក្នុងច្បាប់អាជ្ញាសឹកនោះ រូបថតជាច្រើនសន្លឹកបង្ហាញទិដ្ឋភាពក្បួនរថយន្តយោធានៅតាមដងផ្លូវបានរីករាលដាល និងចែកចាយដោយអ្នកប្រើប្រាស់ ដោយបានអះអាងថា នោះគឺជាទិដ្ឋភាពនៃការដាក់ពង្រាយនៅក្នុងទីក្រុងសេអ៊ូលនាពេលថ្មីៗនេះ។ ទោះជាយ៉ាងណា ការផ្ទៀងផ្ទាត់របស់យើង រកឃើញ ការអះអាងនេះ មិនត្រឹមត្រូវនោះឡើយ។ ការអះអាងលើបណ្ដាញសង្គម ថ្មីៗនេះ អ្នកប្រើប្រាស់ហ្វេសប៊ុកម្នាក់ បានចែករំលែករូបថតក្បួនយោធានៃតាមដងផ្លូវ ដោយភ្ជាប់ទិដ្ឋភាពទាំងនោះ ទៅនឹងព្រឹត្តិការណ៍ភ្លាមៗ ក្រោយពីមានការប្រកាសច្បាប់អាជ្ញាសឹកដ៏គួរឱ្យភ្ញាក់ផ្អើលរបស់ប្រធានាធិបតីកូរ៉េខាងត្បូង។ ការលើកឡើងបែបនេះ ត្រូវបានចែកចាយតៗគ្នាជាច្រើនដង រួមជាមួយនឹងប្រតិកម្ម និងការបញ្ចេញមតិចម្រុះពីសំណាក់អ្នកប្រើប្រាស់សង្គម។ ខាងក្រោមនេះ គឺជារូបភាពផ្ដាម ដែលទទួលបានការចាប់អារម្មណ៍ជាច្រើន ដោយភ្ជាប់ជាមួយនឹងការសរសេរថា «ច្បាប់អាជ្ញាសឹកត្រូវបានប្រកាសនៅកូរ៉េខាងត្បូង។ រថពាសដែកត្រូវបានប្រទះឃើញនៅកណ្ដាលទីក្រុង»។ Facebook Post | Archived Link ការបង្ហោះមួយទៀតពីអ្នកប្រើប្រាស់ហ្វេសប៊ុកនិយាយភាសាខ្មែរម្នាក់ ក៏បានចែករំលែករូបភាពដូចគ្នា ជាមួយនឹងការអះអាង ដោយលើកឡើងថា នោះគឺជាទិដ្ឋភាពនៃការពង្រាយរថក្រោះ និងឧទ្ធម្ភាគចក្រយោធារបស់ប្រទេសកូរ៉េខាងត្បូង។ ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីប៉ុស្តិ៍របស់អ្នកប្រើប្រាស់ហ្វេសប៊ុកខាងលើ។ Facebook Post | Archived Link រូបថតភ្ជាប់ទៅនឹងការអះអាងខាងលើ ក៏ត្រូវបានសង្កេតឃើញ និងចែករំលែកដោយអ្នកប្រើប្រាស់បណ្ដាញសង្គម X ផងដែរកាលពីពេលថ្មីៗនេះ។ សម្រាប់ព័ត៌មានបន្ថែម […]
Continue Reading