Fact Check: តេីកម្ពុជាពិតជាបានប្រើប្រាស់ស្រាបៀរដើម្បីកម្ចាត់មេរោគកូវីត១៩​មែនដែរឬទេ?

អាជ្ញាធរ​រាជ​ធានី​ភ្នំពេញ បាន​បញ្ចេញ​មន្ត្រី​បាញ់​ថ្នាំ​សម្លាប់​មេរោគ​នៅ​តាម​ទីតាំង​នានា​ក្នុង​ទីក្រុង ខណៈ​ទីក្រុង​មួយ​នេះ​​កំពុង​ប្រឈម​មុខ​នឹង​កំណើន​នៃ​ការ​ឆ្លង​រីក​រាល​ដាល​នៃ​មេរោគ​កូវី​ដ​១៩​នោះ។ ទន្ទឹម​គ្នា​នេះ មាន​ការ​អះ​អាង​លើ​បណ្ដាញ​សង្គម​នា​ពេល​ថ្មីៗ​នេះ​ថា កម្ពុជា​កំពុង​ប្រើ​ប្រាស់​ស្រាបៀរ​សម្រាប់​សម្លាប់​មេរោគ​កូវីដ​១៩។  ទោះយ៉ាងណា ការផ្ទៀង​ផ្ទាត់​របស់ Fact Crescendo Cambodia បានបង្ហាញថា ការអះអាង​នេះ មិនត្រឹម​ត្រូវនោះឡើយ។ ការ​អះ​អាង​លើ​បណ្តាញសង្គម ការពីថ្ងៃទី៨ ខែមេសា ឆ្នាំ២០២១នេះ អ្នកប្រើបណ្តាញសង្គមហ្វេសបុកម្នាក់ បានអះអាងថា ប្រទេសកម្ពុជាបានកំពុងប្រើប្រាស់នូវស្រាបៀរ ដើម្បីយកមកកម្ជាត់មេរោគកូវីត១៩។ អ្នក​ប្រើ​ហ្វេសប៊ុក អះអាង​បែប​នេះ​ដោយ​ភ្ជាប់​មកជាមួយ​រូបភាព​ ៣​សន្លឹក ដែលបង្ហាញ​នូវ​ក្រុម​មនុស្ស​ស្ពាយ​ពី​ក្រោយ​នូវ​ធុង​ពណ៌​លឿង​មាន​ពាណិជ្ជ​សញ្ញា​របស់​ក្រុមហ៊ុន​ស្រាបៀរ​ហ្គេនប៊ឺក។ ការ​អះ​អាង​បែប​នេះ អាច​នាំ​ឱ្យ​អ្នក​ប្រើ​ហ្វេសប៊ុក​មួយ​ចំនួន​​ជឿ​ថា ជា​ការ​ពិត ហើយ​អ្នក​ប្រើ​ហ្វេសប៊ុក​ខ្លះ​ទៀត បញ្ចេញ​មតិ​ថា អាច​បាញ់​សម្លាប់​មេរោគ​កូវីដ​១៩​ផង និងអាច​ផឹក​ផង​ដែរ។ ប៉ុស្តិ៍របស់អ្នកប្រើប្រាស់ហ្វេសបុក បានសរសេររៀបរាប់ថា «លោក ហ៊ុន សែន បាននឹងកំពុងតែឱ្យ​ពិភពលោកភ្ញាក់ផ្អើល ពិភពលោក ដោយបានអនុវត្តប្រើប្រាស់យកស្រាបៀរ​ហ្គេនប៊ឺក ដើម្បីមកបាញ់កម្ជាត់មេរោគកូវីត១៩»។ Facebook Post | Archived Link  ការត្រួត​ពិនិត្យ​ការ​ពិត Fact Crescendo Cambodia បាន​ចាប់​ផ្ដើម​ផ្ទៀង​ផ្ទាត់​នូវ​រូបថត​នេះ​តាម​រយៈ​កម្មវិធី​ស្រាវ​ជ្រាវ​រូបថត ដែលនាំ​​ឱ្យ​យើង​ជួប រូបថត​មួយ​ចំនួន​​ពាក់​ព័ន្ធ និង​ខ្លឹមសារ​ពិត​ប្រាកដ​នៃ​រូបថត​នោះ។​ […]

Continue Reading