យន្តហោះដ្រូនដែលធ្លាក់កាលពី៣ឆ្នាំមុន ត្រូវបានភ្ជាប់មិនត្រឹមត្រូវទៅនឹងព្រឹត្តិការណ៍ថ្មីៗនៅខេត្តរតនគិរី
ក្រោយពីលោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន បានចេញបទបញ្ជាឱ្យបាញ់ទម្លាក់យន្តហោះដ្រូនគ្មានមនុស្សបើក ដែលហោះចូលទឹកដីកម្ពុជានៅតំបន់ភាគឦសានដែលមានព្រំប្រទល់ជាប់នឹងប្រទេសវៀតណាមនោះ រូបថតយន្តហោះដ្រូនជាច្រើនសន្លឹក ត្រូវបានបង្ហោះនៅលើបណ្ដាញសង្គមជាមួយការអះអាងថា វាជាយន្តហោះដ្រូនដែលត្រូវបានរកឃើញនៅក្នុងខេត្តរតនគិរី។ ការអះអាងនេះ ត្រូវបានផ្សព្វផ្សាយព្រោងព្រាត ដោយអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុកជាច្រើន។ ទោះជាយ៉ាងណា ការផ្ទៀងផ្ទាត់របស់ Fact Crescendo Cambodia រកឃើញថា ការអះអាងនេះ គឺធ្វើឱ្យមានការយល់ច្រឡំ។ ការអះអាងលើបណ្ដាញសង្គម ការអះអាងមួយនៅលើបណ្ដាញសង្គម បានលើកឡើងថា កងទ័ពកម្ពុជាបានបាញ់ទម្លាក់យន្តហោះដ្រូនគ្មានមនុស្សបើកនៅខេត្តរតនគិរី បន្ទាប់ពីទទួលបានបទបញ្ជាពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលបានបញ្ជាឱ្យកងទ័ពចេញទៅបាញ់កម្ទេចយន្តហោះដ្រូនគ្មានមនុស្សបើកដែលត្រូវបានបង្ហោះចូលដែនអាកាសកម្ពុជានៅខេត្តភាគឦសានជាប់ព្រំដែនប្រទេសវៀតណាម។ ការអះអាងនេះ ក៏បានបង្ហោះមកជាមួយផងដែរនូវរូបថតយន្តហោះដ្រូនដែលត្រូវបានរកឃើញធ្លាក់នៅលើដីនៅក្នុងតំបន់ព្រៃដាច់ស្រយាលមួយកន្លែង។ ការអះអាងខាងលើនេះ ត្រូវបានអ្នកប្រើប្រាស់បណ្ដាញសង្គមចែករំលែកជាច្រើនដង រួមជាមួយការបញ្ចេញមតិ និងប្រតិកម្មចម្រុះបែបផងដែរ។ ខាងក្រោមនេះ គឺជាវីដេអូផ្ដាមពីបណ្ដាញសង្គមដែលបានរៀបរាប់ថា «កម្លាំងប្រតិបត្តិការពិសេសបានទៅដល់គោលដៅព្រំដែនខេត្តរតនគិរីហើយ បញ្ជាឱ្យបាញ់ដ្រូនហោះចូលមកកម្ពុជា»។ Facebook Post | Archived Link រូបថតភ្ជាប់ដោយការអះអាងរាយការណ៍បែបនេះ ត្រូវបានបង្ហោះ និងរកឃើញនៅលើបណ្ដាញសង្គមហ្វេសប៊ុកជាច្រើនទៀតផងដែរ។ សូមមើលខ្លឹមសារអះអាងទាំងស្រុង តាមរយៈតំណភ្ជាប់មាននៅទីនេះ (archived link), ឬតំណភ្ជាប់មួយនៅទីនេះ (archived link) និងតំណភ្ជាប់មួយទៀតនៅទីនេះ (archived link)។ […]
Continue Reading