តើនេះគឺជាទិដ្ឋភាពផ្លូវនៅក្នុងខេត្តបាត់ដំបងមែនឬទេ?
បាត់ដំបង គឺជាខេត្តមួយនៅភាគពាយ័ព្យនៃព្រះរាជាណាចក្រកម្ពុជា និង មានទីប្រជុំជនធំនៅក្នុងក្រុងបាត់ដំបង ដែលសម្បូរទៅដោយស្ថាបត្យកម្មសំណង់បេតិកភណ្ឌល្អប្រណិតជាច្រើន និងបានបន្សល់ទុកតាំងពីសម័យអាណានិគមបារាំង។ ក្នុងចំណោមនោះ រូបថតមួយសន្លឹកបង្ហាញអំពីទិដ្ឋភាពផ្លូវដែលមានសំណង់បុរាណ និងអាគារនាពេលរាត្រី ត្រូវបានបង្ហោះដោយទំព័រហ្វេសប៊ុកមួយ។ រូបថតនេះ ត្រូវបានភ្ជាប់ដោយការអះអាងថា មានទីតាំងស្ថិតនៅក្នុងខេត្តបាត់ដំបង។ ទោះជាយ៉ាងណា ការត្រួតពិនិត្យ និងផ្ទៀងផ្ទាត់ការពិតរបស់ក្រុមការងារ Fact Crescendo Cambodia បានរកឃើញថា ការអះអាង ភ្ជាប់ដោយរូបថតដែលទំព័រហ្វេសប៊ុកបានបង្ហោះនៅលើបណ្តាញសង្គមនោះ គឺមិនត្រឹមត្រូវនោះឡើយ។ ការអះអាងលើបណ្តាញសង្គម កាលពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២២កន្លងទៅថ្មីៗនេះ ទំព័រហ្វេសប៊ុកមួយ បានបង្ហោះរូបថតមួយសន្លឹក បង្ហាញទិដ្ឋភាពសំណង់អាគារបែបស្ថាបត្យកម្មបារាំង និងអាគារខ្ពស់មួយ ដោយភ្ជាប់ទៅនឹងខេត្តបាត់ដំបង។ ការអះអាងបែបនេះ ត្រូវបានចែកចាយ ខណៈអ្នកប្រើប្រាស់ហ្វេសប៊ុកជាច្រើនទៀត បានបញ្ចេញមតិ និងប្រតិកម្មចម្រុះផងដែរ។ ក្រៅពីសំណង់បុរាណដែលបន្សល់ទុកពីសម័យអាណានិគមបារាំង ខេត្តបាត់ដំបងនៅមានសំណង់បេតិកភណ្ឌចំណាស់ៗជាច្រើនទៀត ដែលកសាងឡើងតាំងពីសម័យលោកម្ចាស់ ដែលគួរតែត្រូវបានរក្សាទុកឲ្យបានគង់វង្ស។ រូបភាពផ្ដាមចេញពីទំព័រហ្វេសប៊ុកខាងលើ បានសរសេររៀបរាប់នៅក្នុងសំណេររបស់ខ្លួនថា «នៅបាត់ដំបង»។ Facebook Post | Archived Link ការត្រួតពិនិត្យការពិត Fact Crescendo Cambodia បានចាប់ផ្ដើមធ្វើការត្រួតពិនិត្យលើរូបថតនេះតាមរយៈកម្មវិធីស្វែងរករូបថតរបស់ក្រុមហ៊ុន Google […]
Continue Reading