គណបក្ស​ភ្លើងទៀន​ទទួល​បាន​សន្លឹក​ឆ្នោត​ជាង ១.៦​លាន​សំឡេង​ប៉ុណ្ណោះ​ក្នុង​ការ​បោះ​ឆ្នោត​ឆ្នាំ​នេះ

ការ​បោះ​ឆ្នោត​ឃុំ​សង្កាត់​ឆ្នាំ​២០២២​នេះ បាន​បញ្ចប់​ទៅ​ហើយ ហើយ​លទ្ធផល​បណ្ដោះ​អាសន្ន ក៏​ត្រូវ​បាន​ប្រកាស​ឱ្យ​ដឹង​ផង​ដែរ។ ប៉ុន្តែ ការ​អះ​អាង​មួយ​នៅ​លើ​បណ្ដាញ​សង្គម បាន​លើក​ឡើង​ថា គណបក្ស​ភ្លើងទៀន​បាន​ទទួល​សន្លឹក​ឆ្នោត​គាំ​ទ្រ​ដល់​ទៅជាង ៤.៣៤​លាន​សំឡេង ឬ​ស្មើ​នឹង ៥៦​ភាគរយ ដែល​មាន​ន័យ​ថា គណបក្ស​ប្រឆាំង​មួយ​នេះ​ឈ្នះ​ការ​បោះ​ឆ្នោត​ថ្នាក់​ក្រោម​ជាតិ​មួយ​នេះ។ ទោះជាយ៉ាងណា បន្ទាប់​ពី​ត្រួត​ពិនិត្យ​លើ​លទ្ធផល​បណ្ដោះ​អាសន្ន​ចេញ​ដោយ​គ.ជ.ប. យើង​រក​ឃើញ​ថា ការ​អះ​អាង​នេះ​មិន​ត្រឹម​ត្រូវនោះ​ឡើយ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម ​ការ​អះ​អាង​មួយ​នៅ​លើ​បណ្ដាញ​សង្គម​ និយាយ​ថា គណបក្ស​ភ្លើងទៀន ទទួល​បាន​សន្លឹក​ឆ្នោត​គាំ​ទ្រ​ពី​ប្រជា​ពលរដ្ឋ​រហូត​ដល់​ជាង ៤.៣៤​លាន​សំឡេង ឬ​ដល់​ទៅ ៥៦​ភាគរយ​នៃ​ចំនួន​ពលរដ្ឋ​ចេញ​ទៅ​បោះ​ឆ្នោត​សរុប។ ការ​អះ​អាង​នេះ ត្រូវ​បាន​ចែក​រំលែក​បន្ត​រហូត​ដល់​ ១៥២​ដង ហើយ​មាន​ការ​បញ្ចេញ​មតិ​ និង​ប្រតិកម្ម​ជាច្រើន​ផង​ដែរ​ទៅ​នឹង​ការ​អះ​អាង​នេះ។ ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ការ​អះ​អាង​នៅ​លើ​បណ្ដាញ​សង្គម​កាល​ពី​ថ្ងៃ​ទី០៧ ខែ​មិថុនា ដែល​រៀបរាប់​ថា «[…]ចុះ​សន្លឹក​ឆ្នោត​បក្ស​ភ្លើងទៀន​មាន​ចំនួន ៥៦​%=​៤,៣៤៧,៦០០​សំឡេង​នៅ​ឯណា? សូម​ឯកឧត្ដម​គណៈកម្មាធិការ​ គ.ជ.ប. លោក ប្រាជ្ញ ច័ន្ទ មេត្តា​ជួយ​យក​សន្លឹក​ឆ្នោត ៥៦%​នៃ​សំឡេង​មេ​ឃុំ​ ចៅ​សង្កាត់ បាន​ចំនួន ៩០៤​នាក់ យក​មក​សង​ប្រជា​ពលរដ្ឋ​ផង​ទាន!»។ Facebook Post | Archived Link ការ​ត្រួត​ពិនិត្យ​ការ​ពិត Fact Crescendo […]

Continue Reading

តើ​បេក្ខជនបក្ស​ភ្លើងទៀន​ជាប់​ឆ្នោត​ជា​មេឃុំ​ថ្មី​នៃ​ឃុំ​ព្រះ​ធាតុ​មែន​ឬទេ?

បន្ទាប់​ពី​ការ​បោះ​ឆ្នោត​ឃុំ​សង្កាត់​ឆ្នាំ​២០២២​បាន​បញ្ចប់​ទៅ ការ​អះ​អាង​មួយ​នៅ​លើ​បណ្ដាញ​សង្គម បាន​និយាយ​ថា បេក្ខនារី​គណបក្ស​ភ្លើង​ទៀន អ្នក​នាង សុខ ស្រីនួន បាន​ជាប់​ជា​មេឃុំ​ថ្មី​នៃ​ឃុំ​ព្រះធាតុ ស្ថិត​ក្នុង​ខេត្ត​ត្បូងឃ្មុំ។ ការ​អះអាង​នេះ ត្រូវ​បាន​ចែក​រំលែក​យ៉ាង​ព្រោង​ព្រាត​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ ហើយ​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​និយាយ​ភាសា​ខ្មែរ​ជាច្រើន បាន​បញ្ចេញមតិ​អបអរ​សាទរ​ឆ្លើយ​តប​នឹង​ការ​អះ​អាង​នេះ។ ទោះជាយ៉ាងណា បន្ទាប់​ពី​ការ​ផ្ទៀង​ផ្ទាត់​របស់​យើង យើង​រក​ឃើញ​ថា ការ​អះ​អាង​នេះ ​ជា​ដំណឹង​ក្លែង​ក្លាយ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម មួយ​ថ្ងៃ​ក្រោយ​ការ​បោះ​ឆ្នោត​ឃុំ​សង្កាត់​បាន​បញ្ចប់​ទៅ ការ​អះ​អាង​មួយ​នៅ​លើ​បណ្ដាញ​សង្គម​ ​និយាយ​ថា បេក្ខនារី​មួយ​រូប​របស់​គណបក្ស​ភ្លើងទៀន បាន​ក្លាយ​ជា​មេ​ឃុំ​ថ្មី​នៃ​ឃុំ​ព្រះធាតុ ស្ថិត​ក្នុង​​ស្រុក​អូររាំងឪ ខេត្ត​ត្បូងឃ្មុំ បន្ទាប់​ពី​គណបក្ស​ប្រឆាំង​មួយ​នេះ​ឈ្នះ​ការ​បោះ​ឆ្នោត​នៅ​ឃុំ​ព្រះធាតុ។ ការ​អះ​អាង​នេះ ត្រូវ​បាន​ចែក​រំលែក​យ៉ាង​ព្រោង​ព្រាត​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក ហើយ​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុ​កជាច្រើន បាន​បញ្ចេញ​ប្រតិកម្ម​ និង​បញ្ចេញ​មតិ​អបអរ​សាទរ​ផង​ដែរ​ចំពោះ​ព័ត៌មាន​នេះ។ ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ការ​អះ​អាង​មួយ​នៅ​លើ​បណ្ដាញ​សង្គម ដែល​សរសេរ​រៀបរាប់​ថា «ប្រធាន​ឃុំ​ព្រះធាតុ» និង​​សំណេរ​«សូម​សរសើរ​ប្អូន​ស្រី​ក្លាយ​ជា​មេឃុំ​ស្រុក​អូររាំងឪ​(ខេត្ត​ត្បូងឃ្មុំ)។ មាន​ទីតាំង​វាយ​សត្រូវ​ល្អ​ណាស់​ហោង»។ Facebook Post | Archived Link ខាងក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ការ​អះ​អាង​មួយ​ទៀត​ដោយ​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​មួយ​ទៀត​ដែល​សរសេរ​រៀបរាប់​ថា «មេ​ឃុំ​ភ្លើងទៀន ២០២២​ប្រចាំ​ឃុំ​ព្រះ​ធាតុ ស្រុក​អូររាំងឪ ខេត្ត​ត្បូងឃ្មុំ ជូនពរ​ក្មួយ​សម្រេច​ជោគជ័យ​រាល់​កិច្ចការ​បម្រើ​ជាតិ»។ Facebook Post | Archived Link […]

Continue Reading