តើស្ថានភាពផ្លូវខូចខាតមួយនេះ កើតឡើងនៅក្នុងកម្ពុជាមែនឬទេ?
ខណៈដែលបញ្ហាគុណភាពផ្លូវថ្នល់នៅកម្ពុជា តែងតែរងការរិះគន់ជារឿយៗនោះ រូបថតមួយសន្លឹកដែលបង្ហាញទិដ្ឋភាពផ្លូវក្រាលកៅស៊ូដាច់បាក់មួយកន្លែង ត្រូវបានបង្ហោះ និងចែកចាយដោយអ្នកប្រើប្រាស់ម្នាក់។ រូបថតនេះ បានធ្វើឲ្យអ្នកប្រើប្រាស់ហ្វេសប៊ុកមួយចំនួន គិតថា ទិដ្ឋភាពនេះ បានកើតឡើងនៅក្នុងប្រទេសកម្ពុជា។ ទោះជាយ៉ាងណា ការត្រួតពិនិត្យការពិតរបស់ Fact Crescendo Cambodia បានរកឃើញថា រូបថតបង្ហោះនៅលើបណ្តាញសង្គមហ្វេសប៊ុកនោះ គឺធ្វើឲ្យមានការយល់ច្រឡំ។ ការអះអាងលើបណ្តាញសង្គម កាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២២កន្លងទៅថ្មីៗនេះ អ្នកប្រើប្រាស់ហ្វេសប៊ុកម្នាក់ បានចែករំលែកនូវរូបថតមួយសន្លឹក ទៅក្នុងក្រុមហ្វេសប៊ុកមួយឈ្មោះថា «ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ 24h» ដោយបានបង្ហាញទិដ្ឋភាពការខូចខាតដាច់បាក់ផ្លូវមួយកន្លែង។ អ្នកប្រើប្រាស់ដដែលខាងលើ ពុំបានបញ្ជាក់អំពីព័ត៌មានលំអិត និងទីតាំងច្បាស់លាស់នៃទិដ្ឋភាពផ្លូវមួយនេះឡើយ។ រូបថតនេះ ត្រូវបានចែករំលែកជាច្រើនដងពីសំណាក់អ្នកប្រើប្រាស់ហ្វេសប៊ុកនិយាយភាសាខ្មែរ រួមជាមួយការបញ្ចេញមតិចម្រុះ និងប្រតិកម្មជាច្រើនផងដែរ។ ខាងក្រោមនេះ គឺជារូបភាពផ្តាមចេញពីប៉ុស្ដិ៍របស់អ្នកប្រើប្រាស់ សរសេររៀបរាប់ថា «ខ្យល់ខ្លាំងពេកប៉ើងផ្លូវអស់»។ រូបភាពផ្ដាមខាងក្រោមនេះ បានបង្ហាញនូវការបញ្ចេញមតិចម្រុះពីសំណាក់អ្នកប្រើប្រាស់ហ្វេសប៊ុកនិយាយភាសាខ្មែរទៅនឹងការបង្ហោះរូបថតខាងលើ។ Facebook Post | Archived Link ការត្រួតពិនិត្យការពិត Fact Crescendo Cambodia ចាប់ផ្ដើមត្រួតពិនិត្យទៅលើរូបថតខាងលើនេះ តាមរយៈ Google Reverse […]
Continue Reading