វីដេអូលោក ហ៊ុន សែន ប្រកាសឈប់សម្រាក ៥ថ្ងៃកាលពីឆ្នាំ២០២០ ត្រូវបានចែកចាយជាថ្មី
នៅសល់តែប្រមាណជាង១០ថ្ងៃទៀតប៉ុណ្ណោះ នឹងឈានដល់ថ្ងៃចូលឆ្នាំខ្មែរប្រពៃណីជាតិហើយ ដែលឆ្នាំ២០២២នេះ សង្ក្រានចូលឆ្នាំខ្មែរ នឹងធ្វើឡើងវិញ បន្ទាប់ពីប៉ុន្មានឆ្នាំនេះ ប្រទេសកម្ពុជាបានសម្រេចផ្អាកដោយសារតែការរីករាយដាលនៃជំងឺកូវីដ១៩។ ក្នុងចំណោមនេះ វីដេអូឃ្លីបមួយ ប្រកាសដោយលោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន ថានឹងមានការឈប់សម្រាកចំនួន ៥ថ្ងៃ ត្រូវបានបង្ហោះដោយទំព័រហ្វេសប៊ុក និងចែកចាយតៗគ្នាយ៉ាងផុសផុលនាពេលថ្មីៗនេះ។ ទោះជាយ៉ាងណា ការត្រួតពិនិត្យ និងផ្ទៀងផ្ទាត់ការពិតរបស់ក្រុមការងារ Fact Crescendo Cambodia បានរកឃើញថា វីដេអូឃ្លីប និងការអះអាងដោយទំព័រហ្វេសប៊ុកបានបង្ហោះនៅលើបណ្តាញសង្គមនោះ គឺធ្វើឲ្យមានការយល់ច្រឡំ។ ការអះអាងលើបណ្តាញសង្គម កាលពីថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២២កន្លងទៅថ្មីៗ ទំព័រហ្វេសប៊ុកមួយ មានឈ្មោះថា Kon Khmer បង្ហោះនូវវីដេអូឃ្លីបមួយ ដែលមានរយៈពេលប្រមាណជាង៣៥វិនាទី ដោយបានបង្ហាញនូវទិដ្ឋភាពលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសថា រាជរដ្ឋាភិបាលបានអនុម័ត សងថ្ងៃឈប់សម្រាកនៅថ្ងៃទី១៧ ដល់ថ្ងៃទី២១ ខែសីហា (៥ថ្ងៃ)។ ទំព័រហ្វេសប៊ុកដដែលនេះ បានភ្ជាប់សំណេរដោយសប្បាយចិត្ត ដែលឆ្នាំនេះ បានឈប់សម្រាកបានយូរថ្ងៃ។ វីដេអូឃ្លីបមួយនេះ ត្រូវបានចែកចាយ និងប្រតិកម្មចម្រុះតៗគ្នាជាច្រើនពាន់ដងពីសំណាក់ អ្នកប្រើប្រាស់ហ្វេសប៊ុកនិយាយភាសាខ្មែរ។ ខាងក្រោមនេះ គឺជាវីដេអូឃ្លីបចេញពីប៉ុស្តិ៍របស់ទំព័រហ្វេសប៊ុកខាងលើ […]
Continue Reading