បុរសម្នាក់វាយកម្ទេចទូរទស្សន៍ចោលព្រោះតែកម្មវិធី Cambodian Idol តើជាការពិតឬទេ?
បន្ទាប់ពីកម្មវិធីប្រឡងសមត្ថភាពអន្តរជាតិ Cambodian Idol បានប្រកាសថា បេក្ខជន ស៊ឹម ច័ន្ទពន្លឺ ត្រូវបានសម្រេចឱ្យឈានទៅវគ្គផ្ដាច់ព្រ័ត្រនោះ វីដេអូដែលបង្ហាញបុរសម្នាក់វាយកម្ទេចទូរទស្សន៍របស់ខ្លួន ក្រោយទស្សនាកម្មវិធីនេះ ត្រូវបានបង្ហោះនៅលើបណ្ដាញសង្គម។ វីដេអូឃ្លីបនេះ ទទួលបានការបញ្ចេញមតិជាច្រើន និងប្រតិកម្មផ្សេងៗពីសំណាក់អ្នកប្រើប្រាស់ហ្វេសប៊ុក។ ទោះជាយ៉ាងណា ការផ្ទៀងផ្ទាត់របស់យើង រកឃើញថា វីដេអូបង្ហោះខាងលើ ត្រូវបានកាត់ត។ ការអះអាងលើបណ្ដាញសង្គម កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២២ អ្នកប្រើប្រាស់ហ្វេសប៊ុកម្នាក់ បង្ហោះវីដេអូឃ្លីបមួយដែលបង្ហាញបុរសម្នាក់វាយកម្ទេចទូរទស្សន៍គ្រឿង ក្រោយពីបានទស្សនាកម្មវិធីប្រឡងសមត្ថភាព Cambodian Idol ដែលប្រកាសឱ្យបេក្ខជន ស៊ឹម ច័ន្ទពន្លឺ ជាប់ទៅកាន់វគ្គផ្ដាច់ព្រ័ត្រ។ វីដេអូឃ្លីបនេះ ទទួលបានការចូលទស្សនា និងការចែករំលែកជាច្រើនដង ព្រមទាំងមានការបញ្ចេញមតិចម្រុះបែបពីសំណាក់អ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុកផងដែរ។ Facebook Post | Archived Link ការត្រួតពិនិត្យការពិត Fact Crescendo Cambodia បានត្រួតពិនិត្យ និងផ្ទៀងផ្ទាត់ទៅលើវីដេអូមួយនេះតាមរយៈ Google Reverse Image Search។ ជាលទ្ធផល យើងបានរកឃើញការពិតដូចខាងក្រោមនេះ។ វីដេអូឃ្លីបដែលទិដ្ឋភាពដូចគ្នានេះ ត្រូវបានរកឃើញនៅក្នុងអត្ថបទមួយរបស់សារព័ត៌មាន […]
Continue Reading