តើ​វីដេអូ​នេះ​ជា​ការ​បញ្ជូន​គ្រឿង​សព្វាវុធ​របស់​កង​ទ័ព​អាមេរិក​ឱ្យ​ទៅ​តៃវ៉ាន់​មែន​ឬទេ?

ខណៈ​ដែល​ប្រធាន​រដ្ឋ​សភា​អាមេរិក លោកស្រី Nancy Pelosi ធ្វើ​ដំណើរ​ទៅ​ទស្សនកិច្ច​នៅ​កោះ​តៃវ៉ាន់​នោះ ការ​អះ​អាង​ជាច្រើន​ពាក់​ព័ន្ធ​នឹង​មេដឹកនាំ​អាមេរិក​រូប​នេះ ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម។ ក្នុង​នោះ វីដេអូ​ឃ្លីប​មួយដែល​បង្ហាញ​ហ្វូង​យន្តហោះ​ចម្បាំង​​ហោះ​ហើរ​លើ​ផ្ទៃ​សមុទ្រ​អម​ដោយ​នាវា​ចម្បាំង​នោះ ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ជាមួយ​ការ​អះ​អាង​ថា វា​ការ​បញ្ជូន​គ្រឿង​សព្វាវុធ​របស់​អាមេរិក​ទៅ​ឱ្យ​កោះ​តៃវ៉ាន់។ ការ​អអះអាង​នេះ ត្រូវ​បាន​ចែក​រំលែក​បន្ត​ជាច្រើន​ដង។ ទោះជាយ៉ាងណា ការ​ផ្ទៀង​ផ្ទាត់​របស់​យើង រក​ឃើញ​ថា ការ​អះអាង​នេះ​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម ទំព័រ​ហ្វេសប៊ុក​មួយ​ឈ្មោះ​ថា អធិរាជ មហាសាច់ បាន​បង្ហោះ​វីដេអូ​​មួយ​មាន​រយៈ​ពេល​ ១​នាទី​កាល​ពីសប្ដាហ៍​មុន ដែល​បង្ហាញ​ឱ្យ​ឃើញ​នាវ​ចម្បាំង​នៅ​លើ​ផ្ទៃ​សមុទ្រ និង​យន្តហោះ​ចម្បាំង​ហោះ​ហើរ​នៅ​លើ​អាកាស។ ទំព័រ​ហ្វេសប៊ុក​ដដែល​នេះ បាន​អះអាង​លើ​វីដេអូ​នោះ​ថា សហរដ្ឋ​អាមេរិក​​បាន​ដឹក​ជញ្ជូន​គ្រឿង​សព្វាវុធ​ទៅ​កាន់​កោះ​តៃវ៉ាន់ ដែល​នាំ​ឱ្យ​មាន​ក្ដី​បារម្ភ​ពី​ការ​ផ្ទុះ​ឡើង​នៃ​សង្គ្រាម​លោក​លើក​ទី​៣។ ខាង​ក្រោម​នេះ គឺ​ជា​វីដេអូ​ផ្ដាម​ចេញ​ពី​ការ​បង្ហោះ​វីដេអូ​នោះ​កាល​ពី​ថ្ងៃ​ទី​០៤ ខែ​សីហា ជាមួយ​សំណេរ​រៀបរាប់​ថា «តើ​អាច​កើត​សង្គ្រាម​លោក​លើក​ទី​៣​ទេ? មក​ដល់​ពេល​នេះ គ្រឿង​សព្វាវុធ​របស់​សហរដ្ឋ​អាមេរិក​ដឹក​មក​កាន់​កោះ​តៃវ៉ាន់​ហើយ…»។ Facebook Post | Archived Link ការ​ត្រួត​ពិនិត្យ​ការ​ពិត Fact Crescendo Cambodia បាន​ត្រួត​ពិនិត្យ និង​ផ្ទៀង​ផ្ទាត់​ទៅ​លើ​ការ​អះ​អាង​នេះ​តាម​រយៈ​ Google Reverse Image Search ដែល​នាំ​ឱ្យ​យើង​រក​ឃើញ​ការ​ពិត​ដូច​ខាង​ក្រោម​នេះ។ យើង​បាន​រក​ឃើញ​វីដេអូ​ឃ្លីប​ប្រហែល​១​នាទី​នេះ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​មួយ​ឈ្មោះ​ថា Navy Recruiting […]

Continue Reading

រូបថត​មួយ​ចំនួន​ត្រូវ​បាន​ផ្សាយ​ភ្ជាប់​ដោយ​មិន​ត្រឹម​ទៅ​នឹង​បាតុកម្ម​ប្រជាជន​តៃវ៉ាន់​ប្រឆាំង​លោកស្រី Pelosi

ខណៈ​ដែល​ប្រធាន​រដ្ឋ​សភា​អាមេរិក​ លោកស្រី Nancy Pelosi ធ្វើ​ដំណើរ​ទៅ​កាន់​កោះ​តៃវ៉ាន់​នោះ សារព័ត៌មាន​ Fresh News បាន​ផ្សាយ​ថា ប្រជាជន​តៃវ៉ាន់​បាន​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​មេដឹកនាំ​ជាន់​ខ្ពស់​អាមេរិក​រូប​នេះ។ សារព័ត៌មាន​មួយ​នេះ បាន​ភ្ជាប់​ជាមួយ​រូបថត​មួយ​ចំនួន​ទាំង​នៅ​ក្នុង​សេចក្ដី​រាយការណ៍​ព័ត៌មាន​ជា​អត្ថបទ និង​សេចក្ដី​រាយការណ៍​ព័ត៌មាន​ជា​វីដេអូ។ ព័ត៌មាន​មួយ​នេះ ត្រូវ​បា​ន​ចែក​រំលែក​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក ហើយ​ត្រូវ​បាន​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ចែក​រំលែក​បន្ត​ជាច្រើន​ដង ព្រម​ទាំង​មាន​ការ​បញ្ចេញ​មតិ​ចម្រុះ​បែប​ផង​ដែរ។ បន្ទាប់​ពី​បាន​ឃើញ​មាន​មតិ​ខ្វែង​គ្នា​ទៅ​លើ​ព័ត៌មាន​មួយ​នេះ Fact Crescendo Cambodia សូម​ផ្ដល់​ជូន​នូវ​ការ​ត្រួត​ពិនិត្យ​ទៅ​លើ​ខ្លឹមសារ​នៃ​អត្ថបទ​មួយ​នេះ​ដូច​ខាង​ក្រោម​នេះ។ តើសារព័ត៌មាន Fresh News ចុះ​ផ្សាយ​ដូចម្ដេច​ខ្លះ? កាល​ពី​​ដើម​សប្ដាហ៍​នេះ ទំព័រ​ហ្វេសប៊ុក​នៃ​សារព័ត៌មាន​ក្នុង​ស្រុក​មួយ បាន​ចុះ​ផ្សាយ​ថា ប្រជាជន​តៃវ៉ាន់​បាន​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​ដំណើរ​ទស្សនកិច្ច​របស់​ប្រធាន​រដ្ឋ​សភា​អាមេរិក អ្នកស្រី Nancy Pelosi នៅ​កោះ​តៃវ៉ាន់។ អត្ថបទ​ព័ត៌មាន​មួយ​នេះ ត្រូវ​បាន​ចាត់​ទុក​ជា​ព័ត៌មាន​មិន​ត្រឹម​ត្រូវ​ពី​សំណាក់​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​មួយ​ចំនួន ប៉ុន្តែ ស្ថាប័ន Fresh News បាន​អះ​អាង​ថា ព័ត៌មាន​ដែល​ខ្លួន​ចេញ មាន​ភាព​ត្រឹម​ត្រូវ​ទាំង​ស្រុង។ ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ទំព័រហ្វេសប៊ុក​នៃ​សារព័ត៌មាន Fresh News ដែល​បាន​បង្ហោះ​ព័ត៌មាន​និយាយ​ថា «​ប្រជាជន​តៃវ៉ាន់​នាំ​គ្នា​ចេញ​ធ្វើ​បាតុកម្ម​ជំទាស់​នឹង​ដំណើរ​ទស្សនកិច្ច​របស់​ប្រធាន​សភា​អាមេរិក»​ កាល​ពី​ថ្ងៃ​ទី​០២ ខែ​សីហា ឆ្នាំ​២០២២។ Facebook Post | […]

Continue Reading