តើ​នេះ​ជា​សំណង់​ផ្ទះ​​នៅ​លើ​ដី​ទំហំ​៤០​ហិកតា​​ផ្ដល់​ឱ្យ​ជន​អន្តោ​ប្រវេសន៍​វៀតណាម​មែន​ឬទេ?

បន្ទាប់​ពី​កម្ពុជា​បាន​សម្រេច​ផ្ដល់​ដី​ទំហំ ៤០​ហិកតា​ស្ថិត​នៅ​ក្នុង​ខេត្ត​កំពង់ឆ្នាំង ជា​ថ្នូរ​នឹង​ការ​បំលាស់​ទី​សហគមន៍​រស់​នៅ​លើផ្ទះ​បណ្ដែត​ទឹក ដែល​ភាគច្រើន​លើស​លប់​ជា​ជន​អន្តោ​ប្រវេសន៍​វៀតណាម​​នោះ​មក ការអះអាង​ជាច្រើន ត្រូវ​បាន​ភ្ជាប់​នឹង​បញ្ហា​នេះ​ជា​រឿយៗ។ ថ្មីៗ​នេះ វីដេអូ​ឃ្លីប​មួយ​ដែល​បង្ហាញ​រូបថត​សំណង់​ផ្ទះ​ដូចៗ​គ្នា​មួយ​ជួរ ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ជាមួយ​ការ​អះ​អាង​ក្នុង​ន័យ​ថា វា​ជា​សំណង់​ផ្ទះ​នៅ​លើ​ដី​ទំហំ ៤០​ហិកតា​ដែល​ត្រូវ​បាន​ផ្ដល់​ទៅ​ជន​អន្តោ​ប្រវេសន៍​វៀតណាម។ វីដេអូ​នេះ ត្រូវ​បាន​ចែក​រំលែក​ត​គ្នា​រាប់​សិប​រយ​ដង​នៅ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​មក​នេះ។ ទោះជាយ៉ាងណា ការផ្ទៀងផ្ទាត់​របស់​យើង រក​ឃើញ​ថា ការ​អះ​អាង​នេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម ទំព័រហ្វេសប៊ុក​មួយ​បាន​បង្ហោះ​វីដេអូ​ឃ្លីប​មាន​រយៈ​ពេល​ ៤២​វិនាទី​កាល​ពី​ថ្ងៃ​អង្គារ​កន្លង​មក​នេះ ដែល​បង្ហាញ​ឱ្យ​ឃើញ​សំណង់​ផ្ទះ​ថ្ម​ជា​ច្រើន​ស្ថិត​នៅ​ជាជួរ​នៅ​តាម​បណ្ដោយ​ប្រឡាយ​ទឹក​មួយ​ខ្សែ។ សំណេរ​របស់​ទំព័រហ្វេសប៊ុក​នេះ ហាក់​អះ​អាង​ថា រូបថត​នៅ​ក្នុង​វីដេអូ​នេះ​ជា​សំណង់​ផ្ទះ​ដែល​ត្រូវ​បាន​សាង​សង់​នៅ​លើ​ដី​ទំហំ ៤០​ហិកតា ដែល​ត្រូវ​បាន​រដ្ឋាភិបាល​ផ្ដល់​ទៅ​ជន​អន្តោ​ប្រវេសន៍​វៀតណាម​ ជា​ថ្នូរ​នឹង​ការ​​ចាក​ចេញ​ពី​ការ​រស់​នៅ​លើ​ផ្ទៃ​បឹង​ទន្លេ​សាប​នៅ​ខេត្ត​កំពង់ឆ្នាំង។ វីដេអូ​នេះ​ក៏បាន​បង្ហាញ​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន និង​កូន​ប្រុស​របស់​លោក ដែល​បាន​ថ្លែង​ក្នុង​ន័យ​ដូច​គ្នា​ថា លោក​ធានា​ការពារ​បូរណភាព​ទឹក​កម្ពុជា។ វីដេអូ​ឃ្លីប​មួយ​នេះ ទទួល​បានការ​ចែក​រំលែក​រហូត​ដល់​ទៅ​ជាង ២,២០០​ដង និង​ការ​បញ្ចេញ​មតិ​យោបល់​ចម្រុះ​បែប​យ៉ាង​ច្រើន​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក​នៅ​ក្នុង​រយៈ​ពេល​ត្រឹម​តែ​ពីរ​បី​ថ្ងៃ​ចុង​ក្រោយ​នេះ​ប៉ុណ្ណោះ។ Facebook Post | Archived Link ការ​ត្រួត​ពិនិត្យ​ការ​ពិត រូបថត​មួយ​សន្លឹក​នេះ ត្រូវ​បាន​ផ្សព្វផ្សាយ​ជាច្រើន​នៅ​លើ​បណ្ដាញ​អ៊ិនធឹណិត ដោយ​បញ្ជាក់​ថា ជា​ផ្ទះ​ដែល​ត្រូវ​បាន​សាង​សង់​ឡើង​នៅ​ភូមិ​ថ្លុកត្រាច និង​ភូមិ​អន្លង់ជ្រៃ ស្ថិត​ក្នុង​ឃុំ​កក់ ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ។ ខាង​ក្រោម​នេះ ជា​រូបភាព​ផ្ដាម​ចេញ​ពី​ទំព័រ​ហ្វេសប៊ុក​មួយ​ដែល​បាន​បង្ហោះ​រូបថត​មួយ​សន្លឹក​នេះ​ជាមួយ​រូបថត ២​សន្លឹក​ផ្សេង​ទៀត […]

Continue Reading

Fact-Check: តើ​ផ្ទះ​ទាំង​នេះ​ជា​លំនៅឋាន​សម្រាប់​និគម​ជន​វៀតណាម​នៅ​ខេត្ត​កំពង់ឆ្នាំង​​មែន​ទេ?

កាល​ពីចុង​ឆ្នាំ​២០១៩​កន្លង​មក រដ្ឋាភិបាល​កម្ពុជា​បាន​ប្រកាស​ឱ្យ​ដឹង​ពី​ផែនការ​ផ្ដល់​ដី​ទំហំ ៤០​ហិកតា​ស្ថិត​នៅ​ក្នុង​ស្រុក​រលៀប្អៀរ ខេត្ត​កំពង់ឆ្នាំង​សម្រាប់​ការ​ផ្លាស់​ទី​ប្រជាជន ៤ ៥៦៣​គ្រួសារ​ពី​ការ​រស់​នៅ​លើ​ទឹក មក​រស់នៅ​លើ​គោក។ អាជ្ញាធរ​ខេត្ត​កំពង់ឆ្នាំង បាន​ប្រាប់​អ្នកសារព័ត៌មាន​ក្នុង​សន្និសីទ​កាសែត​កាល​ពី​ចុង​ឆ្នាំ​នោះ​ថា ក្នុង​ចំណោម​ពលរដ្ឋ​ជាង ៤ ៥០០​គ្រួសារ​នោះ ក៏​មាន​ដែរ​ជន​ជាតិ​វៀតណាម ២ ៤៨០​គ្រួសារ។ ចាប់​តាំង​ពី​ពេល​នោះ​មក ផែនការ​នេះ​បាន​ក្លាយ​ជា​ប្រធាន​បទ​នៃ​ការ​ជជែក និង​ការ​ចែក​រំលែក​នៅ​លើ​បណ្ដាញ​សង្គម។ ថ្មីៗ​នេះ ទំព័រ​ហ្វេសប៊ុក​បាន​បង្ហោះ​រូបថត​ផ្ទះ​ជា​ជួរ​ដូចៗ​គ្នា​មួយ​កន្លែង​ជាមួយ​ការ​អះ​អាង​ដែល​មាន​ន័យ​ថា ផ្ទះ​សម្បែង​ទាំង​នោះ ត្រូវ​បាន​សាង​សង់​សម្រាប់​និគមជន​វៀតណាម ដែល​រដ្ឋាភិបាល​គ្រោង​ជម្លៀស​ចេញ​ពី​ការ​រស់​នៅ​លើ​ទូក​ផ្ទៃ​បឹង​ទន្លេ​សាប។ ទោះជាយ៉ាងណា ការ​ផ្ទៀង​ផ្ទាត់​ការ​ពិត រក​ឃើញ​ថា ការ​អះ​អាង​នេះ​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម កាល​ពី​ថ្ងៃ​ទី​០៦ ខែ​មេសា ឆ្នាំ​២០២១ ទំព័រ​ហ្វេសប៊ុក​ ព័ត៌មាន ពិត បាន​បង្ហោះ​រូបថត ៣​សន្លឹក ដែល​បង្ហាញ​ផ្ទះ​ត្រូវ​បាន​សាង​សង់​រួច​រាល់​ស្ថិត​នៅ​ជា​ជួរ និង​រូបថត​ក្រុម​មនុស្ស​ដេក​នៅ​តាម​ព្រៃ​ជាមួយ​បង្វេច​ និង​សម្ពាយ។ ខ្លឹមសារ​នៃ​សំណេរ​លើ​ទំព័រ​ហ្វេសប៊ុក​នេះ សំដៅ​ដល់​ន័យ​ថា ជន​ជាតិ​វៀតណាម​ទទួល​បាន​ផល​ផ្ទះ​សម្បែង​ដែល​រដ្ឋាភិបាល​កម្ពុជា​ផ្ដល់​ឱ្យ ខណៈ​ពលរដ្ឋ​កម្ពុជា​ ដេក​នៅ​តាម​ព្រៃ​ឈើ​។ អ្នក​ប្រើ​ហ្វេសប៊ុក​មួយ​ចំនួន ក៏​បាន​ចែក​រំលែក​ការ​អះ​អាង​នេះ​ផង​ដែរ ជាពិសេស​បាន​ចែក​រំលែក​ទៅ​កាន់​ក្រុម​ដែល​មាន​គណនី​ហ្វេសប៊ុក​រាប់​សែន​ជា​សមាជិក។ រូបភាព​ផ្ដាម​ចេញ​ពី​ការអះ​អាង​នោះ រៀបរាប់​ថា «វាសនា​ខ្មែរ​មិន​ស្មើ​យួន​៧​មករា​ទទួល​បាន​ផ្លែ​ផ្កា​ក្រោម​ផែនការ​បក្ស​ប្រជាជន​បដិវត្ត​ខ្មែរ ដែល​យួន​ប្រើ​កម្លាំង​ប្តូរ​របប​ដាក់​ខ្មែរ​ខួរ​យួន​ដើម្បី​ធ្វើ​ជា​ខ្សែ​ញាក់​បម្រើ​ឱ្យ​នយោបាយ​យួន»។ Facebook Post | Archived […]

Continue Reading

Fact-Check: ដើម​ពោធិ៍​ដែល​ដួល​រលំ​​ដោយសារ​ខ្យល់​កន្ត្រាក់​នោះ មិន​មែន​ជា​ដើម​ពោធិ៍​​​ស្នេហ៍​​ទុំទាវ​ទេ

​ខ្យល់​កន្ត្រាក់​ និង​ភ្លៀង​ធ្លាក់ បាន​កើត​ឡើង​នៅ​តាម​បណ្ដា​ខេត្ត​ជាច្រើន​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ដែល​បណ្ដាល​ឱ្យ​ខូច​ខាត​ផ្ទះ​សម្បែង​ប្រជា​ពលរដ្ឋ​រាប់​ពាន់​ខ្នង ហើយ​ក៏​បណ្ដាល​ឱ្យ​បាក់​ដើម​ឈើ​ជាច្រើន​ផង​ដែរ។ ខេត្ត​ត្បូងឃ្មុំ​ក៏​ទទួល​រង​ខ្យល់​បក់​បោក​លាយ​ឡំ​នឹង​ទឹក​ភ្លៀង​ផង​ដែរ ដែល​នាំ​ឱ្យ​បាក់​ដើម​ពោធិ៍​ដ៏​ធំ​មួយ​ដើម។ទន្ទឹម​គ្នា​នេះ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម​ បាន​និយាយ​ថា ដើម​ពោធិ៍​ដ៏​ធំ​ដែល​បាក់​រលំ​នោះ គឺ​ជា​ដើម​ពោធិ៍​ជាប់​ទាក់​ទង​នៅ​ក្នុង​រឿង​ទុំទាវ ដែល​ជា​រឿង​រ៉ាវ​ស្នេហា​ដ៏​ល្បី​ល្បាញ​នៅ​ក្នុង​សង្គម​កម្ពុជា។ ទោះជាយ៉ាងណា ការ​អះ​អាង​នេះ ត្រូវបាន​បញ្ជាក់​ថា មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម នៅ​ល្ងាច​ថ្ងៃ​ទី​០៦ ខែ​ឧសភា​ ឆ្នាំ​២០២១ ទំព័រ​ហ្វេសប៊ុក​របស់​តារា​ចម្រៀង​រ៉េប​ខ្មែរ នេន ទុំ (Ten Tum) បាន​បង្ហោះ​រូបថត ០៦​សន្លឹក​បង្ហាញ​​ដើម​ពោធិ៍​ដ៏​ធំ​មួយ​ដើម​បាន​ដួល​រលំ​ដោយ​ខ្យល់​កន្ត្រាក់​លាយ​ឡំ​នឹង​ភ្លៀង​ធ្លាក់​នៅ​ល្ងាច​ថ្ងៃ​ដដែល​នេះ។ រូបភាពដើម​ពោធិ៍​ដ៏​ធំ​មួយ​ដើម​ដែល​ដួល​រលំ​នោះ ត្រូវ​បាន​គេ​អះអាង​ថា ជា​ដើម​ពោធិ៍​មាន​ប្រវត្តិ​ទាក់​ទង​នឹង​រឿង​រ៉ាវ​ស្នេហា​ទុំ​ និង​ទាវ ដែល​ត្រូវ​បាន​ចង​ក្រង​ជា​រឿង​ប្រលោម​លោក​បែប​ប្រវត្តិសាស្ត្រ​ដ៏​ល្បី​ល្បាញ​របស់​ប្រទេស​កម្ពុជា។ ការ​អះ​អាង​នេះ​​ ត្រូវ​បាន​អ្នក​ប្រើ​ហ្វេសប៊ុក​និយាយ​ភាសា​ខ្មែរ ចែក​រំលែក​តៗ​គ្នា​រាប់​ពាន់​ដង​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក និង​មាន​ការ​បញ្ចេញ​មតិ​ ឬ​ប្រតិកម្ម​ចម្រុះ​បែប​ទៅ​នឹង​ហេតុការណ៍​បាក់​រលំ​ដើម​ពោធិ៍​ដ៏​ធំ​ស្កឹម​ស្កៃ​នេះ។ រូបភាព​ផ្ដាម​ចេញ​ពី​ប៉ុស្តិ៍​នៃ​ទំព័រ​ហ្វេសប៊ុក​មួយ រៀបរាប់​ថា «ប្រវត្តិ​ស្នេហា ទុំទាវ នៅ​ស្រុក​ត្បូងឃ្មុំ ដែល​មាន​ដើម​ពោធិ៍​ជើង​ខាល​ជា​សាក្សី ពេល​នេះ​ត្រូវ​ខ្យល់​បោក​បក់​ដួល​រលំ​ហើយ ឪ​ដើម​ឈើ​ស្នេហ៍​អើយ មាន​អារម្មណ៍​ថា​សេដ​ខ្លាំង​ណាស់ សោក​ស្ដាយ»។ ប្រហែល​ជា ៣​ម៉ោង​ក្រោយ​មក ទំព័រ​ហ្វេសប៊ុក​នេះ បាន​បន្ថែម​ឃ្លាថ្មី​ទៀត​ដែល​រៀបរាប់​ថា «ខ្ញុំ​ចង់​ដាំ​ឡើង​វិញ តែ​អ្នក​ខ្លះ​ថា មិន​មែន អ្នក​ដឹង​ជួយ​ប្រាប់​ផង» […]

Continue Reading