រូបភាពការបង្ហូតទង់ជាតិវៀតណាមព្រមនឹងទង់ជាតិកម្ពុជាក្នុងសាលារៀនមួយ គឺជារូបថតកាត់ត
ទំនាក់ទំនងកម្ពុជា-វៀតណាម តែងតែត្រូវបានជជែកនៅលើបណ្ដាញសង្គមនោះ រូបថតមួយសន្លឹកដែលបង្ហាញទង់ជាតិវៀតណាមត្រូវបានបង្ហូតឡើងព្រមគ្នាជាមួយទង់ជាតិកម្ពុជានៅក្នុងបរិវេណសាលារៀនមួយនោះ ត្រូវបានបង្ហោះនៅលើបណ្ដាញសង្គមកាលពីខែសីហាកន្លងមកនេះ។ ការបង្ហោះខាងលើ ត្រូវបានចែកចាយ និងបញ្ចេញមតិជាច្រើនដងពីសំណាក់អ្នកប្រើប្រាស់បណ្ដាញសង្គម។ ទោះជាយ៉ាងណា ការត្រួតពិនិត្យការពិតរបស់ Fact Crescendo Cambodia រកឃើញថា រូបថតបង្ហោះនៅលើបណ្ដាញសង្គមហ្វេសប៊ុកនោះ គឺមិនត្រឹមត្រូវនោះឡើយ។ ការអះអាងលើបណ្ដាញសង្គម កាលពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៣ មានទំព័រហ្វេសប៊ុកមួយឈ្មោះថា «ប្រវត្តិសាស្ដ្រខ្មែរ» បានបង្ហោះវីដេអូឃ្លីបមួយ ដែលនៅក្នុងវីដេអូឃ្លីបនោះ មានរូបថតមួយសន្លឹកបង្ហាញសាលារៀនមួយកន្លែង ដែលមានសិស្សានុសិស្សតម្រង់ជួរ និងបង្ហូតទង់ជាតិវៀតណាមព្រមគ្នាជាមួយនឹងទង់ជាតិកម្ពុជា។ សន្លឹករូបថតភ្ជាប់នៅក្នុងវីដេអូខាងលើនេះ ត្រូវបានចែកចាយតៗគ្នាជាច្រើនដង រួមជាមួយនឹងប្រតិកម្ម និងការបញ្ចេញមតិចម្រុះពីសំណាក់អ្នកប្រើប្រាស់សង្គមហ្វេសប៊ុកនិយាយភាសាខ្មែរផងដែរ។ ខាងក្រោមនេះ គឺជាវីដេអូឃ្លីបទាំងស្រុង ដែលបានបង្ហោះដោយទំព័រហ្វេសប៊ុកខាងលើ។ Facebook Post | Archived Link ខាងក្រោមនេះ គឺជាវីដេអូឃ្លីបមួយផ្សេងទៀត ដែលអ្នកប្រើប្រាស់បណ្ដាញសង្គមវីដេអូ TikTok ម្នាក់ បានបង្ហោះ និងបង្ហាញទិដ្ឋភាពរូបថតមួយសន្លឹក ដែលមានទង់ជាតិវៀតណាម បង្ហូតអមនឹងទង់ជាតិកម្ពុជានៅក្នុងទីធ្លាសាលារៀនមួយ។ TikTok Video | Archived Link ដូចគ្នានេះ រូបថតខាងលើ […]
Continue Reading