ខណៈដែលទីក្រុងឌូបៃត្រូវលិចលង់ក្នុងទឹកជំនន់បង្កឡើងដោយភ្លៀងធ្លាក់ខ្លាំងក្លានោះ វីដេអូមួយដែលបង្ហាញរថយន្តជាច្រើនគ្រឿងអណ្ដែតតាមទឹកជំនន់នោះ ត្រូវបានគេបង្ហោះលើបណ្ដាញសង្គមជាមួយការអះអាងថា ជាហេតុការណ៍ទឹកជំនន់នៅទីក្រុងឌូបៃ។ ការអះអាងនេះ ត្រូវបានចែករំលែកបន្តព្រោងព្រាតលើបណ្ដាញសង្គមនាពេលថ្មីៗនេះ។ ទោះជាយ៉ាងណា យើងរកឃើញថា ការអះអាងនេះ មិនត្រឹមត្រូវនោះឡើយ។ ការអះអាងលើបណ្ដាញសង្គម វីដេអូទឹកជំនន់វាយប្រហារទីក្រុងមួយ ត្រូវបានគេបង្ហោះលើបណ្ដាញសង្គមជាមួយសំណេររៀបរាប់ថា វាជាទឹកជំនន់វាយប្រហារទីក្រុងឌូបៃ ប្រទេសអារ៉ាប់រួម កាលពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤។ វីដេអូដែលភ្ជាប់ជាមួយសំណេរបែបនេះ ត្រូវបានចែករំលែកបន្តព្រោងព្រាតរហូតដល់រាប់ពាន់ដងពីសំណាក់អ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក ក្នុងនោះមានអ្នកប្រើប្រាស់ហ្វេសប៊ុកនិយាយភាសាខ្មែរជាច្រើន បានបញ្ចេញប្រតិកម្ម និងមតិយោបល់ទៅនឹងវីដេអូនេះ។ ខាងក្រោមនេះ គឺជាវីដេអូទាំងស្រុងដែលត្រូវបានបង្ហោះលើបណ្ដាញសង្គមហ្វេសប៊ុកកាលពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ ជាមួយសំណេររៀបរាប់ថា “ទឹកជំនន់នៅទីក្រុងឌូបៃ”។ Facebook Post | Archived Link ការត្រួតពិនិត្យការពិត Fact Crescendo Cambodia បានចាប់ផ្ដើមត្រួតពិនិត្យ និងផ្ទៀងផ្ទាត់ទៅលើការអះអាងខាងលើនេះតាមរយៈការដំណើរការ Google Reverse Image Search ដែលនាំឱ្យយើងរកឃើញការពិតដូចខាងក្រោមនេះ។ តាមរយៈ Google Reverse Image Search យើងបានរកឃើញវីដេអូទឹកជំនន់នេះនៅលើបណ្ដាញ YouTube ដែលបង្ហោះដោយឆាណែល EURONEWS កាលពី […]
Continue Reading