រូបថតទីក្រុង Venice ត្រូវបានកាត់តឱ្យមានរូបរាងជាបេះដូង
រូបថតមួយសន្លឹកដែលបង្ហាញពីទិដ្ឋភាពទីក្រុងមួយថតពីលើផ្ទៃអាកាសមានសណ្ឋានជាបេះដូង ត្រូវបានបង្ហោះនៅលើបណ្ដាញសង្គមកាលពីសប្ដាហ៍កន្លងទៅថ្មីៗនេះជាមួយសំណេររៀបរាប់ថា វាជាទីក្រុង Venice របស់អ៊ីតាលី។ រូបថតមួយសន្លឹកនេះទទួលបានការចែករំលែកយ៉ាងច្រើននៅលើបណ្ដាញសង្គម ហើយក៏បានធ្វើឱ្យអ្នកប្រើប្រាស់បណ្ដាញសង្គមមួយចំនួនជឿថា ជាការពិតផងដែរ។ ទោះជាយ៉ាងណា តាមរយៈ Google Reverse Image Search យើងរកឃើញថា វាជារូបថតកាត់តតែប៉ុណ្ណោះ។ ការអះអាងលើបណ្ដាញសង្គម រូបថតមួយសន្លឹកដែលបង្ហាញសំណង់លំនៅឋានព័ទ្ធទៅដោយទឹកមានរូបរាងដូចបេះដូងនោះ ត្រូវបានគេបង្ហោះលើបណ្ដាញសង្គមជាមួយសំណេររៀបរាប់ថា វាគឺជាទីក្រុង Venice ដែលជាតំបន់ទេសចរណ៍ដ៏ល្បីល្បាញនៅក្នុងប្រទេសអ៊ីតាលី។ រូបថតមួយសន្លឹកនេះ ទទួលបានការចែករំលែកបន្តដល់ទៅជិត ៣ពាន់ដង និងមានការបញ្ចេញមតិយោបល់យ៉ាងច្រើន ដែលបង្ហាញឱុ្យឃើញអ្នកប្រើប្រាស់បណ្ដាញសង្គមមួយចំនួនយល់ថាជាទិដ្ឋភាពពិតប្រាកដនៃទីក្រុង Venice។ ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីការបង្ហោះរូបថតដោយទំព័រហ្វេសប៊ុក Italia – Italy ដែលសរសេររៀបរាប់ក្នុងន័យថា Venice ត្រូវបានគេស្គាល់ថាជាទីក្រុងប្រកបដោយផ្លូវទឹកជាច្រើន ប៉ុន្តែ ក៏ល្បីល្បាញដោយសារស្ពានស្រស់ស្អាត ការជិះទូកលេងកម្សាន្ត និងពិធីបុណ្យកានីវ៉ាល់នៅតាមដងផ្លូវ។ Facebook Post | Archived Link រូបថតដដែលនេះ ក៏ត្រូវបានបង្ហោះនៅលើបណ្ដាញសង្គមដោយអ្នកប្រើប្រាស់បណ្ដាញសង្គមដទៃទៀតផងដែរ។ សូមមើលនៅទីនេះ (archived) ឬនៅទីនេះ (archived)។ ការត្រួតពិនិត្យការពិត Fact Crescendo Cambodia […]
Continue Reading