តើ​លោក​ ហ៊ុន​ សែន​ ពិត​ជា​ត្រូវ​បាន​គេ​ធ្វើ​ឃាត​មែន​ឬ​?

លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន តែង​តែ​​ជា​ផ្ទាំង​ស៊ីប​នៃ​ពាក្យ​ចរចាម​អារ៉ាម ការ​រិះគន់ និង​ការ​ចោទ​ប្រកាន់​ផ្សេងៗ​នៅ​ក្នុង​ឆាក​នយោបាយ​របស់​លោក​ជាច្រើន​ឆ្នាំមក​ហើយ។ ក្នុង​ចំណោម​នោះ​ ព័ត៌មាន​មួយ​អះ​អាង​ថា​លោក​ ហ៊ុន​ សែន​ ត្រូវ​បាន​គេ​ធ្វើ​ឃាត​ត្រូវ​បាន​ចែក​ចាយ​ និង​ផ្ស​ព្វ​ផ្សាយ​នៅ​តាម​បណ្តាញ​សង្គម​យ៉ាងផុស​ផុល​។​ ការ​អះ​អាង​មួយ​នេះ​ ត្រូវ​បាន​ប្រតិកម្ម​ចម្រុះ​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​ហ្វេស​ប៊ុក​ជា​ច្រើន​នា​ពេល​ថ្មី​ៗ​នេះ​។​ ទោះជាយ៉ាងណា ការ​​ត្រួត​ពិនិត្យ​ការ​ពិតរបស់​ក្រុម​ការងារ​ Fact Crescendo Cambodia បាន​រក​ឃើញ​ថា ការ​អះអាង​មួយ​នេះ គឺ​មិន​ត្រឹម​ត្រូវ​នោះ​ទេ។ ការ​អះ​អាង​លើ​បណ្តាញសង្គម កាល​ពី​ថ្ងៃ​ទី​២៦​ ខែ​មករា​ ឆ្នាំ​២០២២​ អ្នក​ប្រើ​ប្រាស់​ហ្វេស​ប៊ុក​ម្នាក់​ បាន​បង្ហោះ​រូប​ថត​ចំនួន​៣​សន្លឹក​ ដែល​ក្នុង​នោះ​ត្រូវ​បាន​ផ្សព្វ​ផ្សាយ​ និង​អះ​អាង​ថា​លោក​នាយ​ក​រដ្ឋ​មន្ត្រី​ ហ៊ុន​ សែន​ ត្រូវ​បាន​គេ​លួច​ធ្វើ​ឃាត​នៅ​វេលា​ម៉ោង​ ៥​ ព្រឹក​។​ រូប​ថត​ជាមួយ​សំណេរ​នេះ​ត្រូវ​បាន​ចែក​រំលែក​ត​ៗ​គ្នា​ជាច្រើន​ដង​ រួម​ជាមួយ​នឹង​ប្រតិកម្ម​ និង​ការ​បញ្ចេញ​មតិ​ចម្រុះ​ពី​​សំណាក់​អ្នក​ប្រើ​ហ្វេស​ប៊ុក​និយាយ​ភាសា​ខ្មែរ​ផង​ដែរ​។​ ខាង​ក្រោម​នេះ​ គឺ​ជា​រូបភាព​ផ្តាម​ចេញ​ពី​ប៉ុស្តិ៍​របស់​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក បាន​សរសេរ​រៀប​រាប់​ថា​ «ព័ត៌មាន​មួយ​នេះ​បើ​ពិត​ជា​ការ​ល្អ​ណាស់​ ខ្ញុំ​ត្រៀម​ខ្លួន​ជប់​លៀង​ជាមួយ​ប្រជាពលរដ្ឋ​ខ្មែរ​យើង​ ទូ​ទាំង​ពិភព​លោក​ហើយ»។​ Facebook Post | Archived Link ការ​អះ​អាង​មួយ​នេះ​ ក៏​ត្រូវ​បាន​ផ្សព្វ​ផ្សាយ​នៅ​លើ​គេហ​ទំព័រ​សារ​ព័ត៌​មាន​ដែល​មាន​ឈ្មោះ​ថា​ កម្សាន្ត​ខ្មែរ​​ កាល​ពី​ជាង​៤​ឆ្នាំ​មុន​​ ក្រោម​ចំណង​ជើង​ថា​ «ភ្ញាក់​ផ្អើល​កក្រើក​ប្រឹថពី​៖​ […]

Continue Reading