Fact-Check: តើរូបថតនេះពិតជាបង្ហាញរូបឧកញ៉ា ទ្រី ភាព មួយកំណាត់ខ្លួនមែនឬទេ?
ការបាត់បង់ព្រៃឈើ និងគម្រប់ព្រៃឈើបៃតងនៅកម្ពុជា តែងតែជាប្រធានបទនៃការជជែក និងចែករំលែកជារឿយៗនៅលើបណ្ដាញសង្គម។ ក្នុងចំណោមនោះ រូបថតមួយសន្លឹកដែលបង្ហាញរូបឧកញ៉ា ទ្រី ភាព ត្រូវបានបង្ហោះលើបណ្ដាញសង្គមហ្វេសប៊ុក ជាមួយសំណេរជំរុញការថែរក្សាព្រៃឈើ។ រូបថតនេះ ត្រូវបានចែករំលែកតៗគ្នាដល់ទៅរាប់រយដងក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះ។ ទោះជាយ៉ាងណា ការត្រួតពិនិត្យការពិត រកឃើញថា រូបថតនេះមិនត្រឹមត្រូវនោះទេ។ ការអះអាងលើបណ្ដាញសង្គម កាលពីថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២១ គណនីហ្វេសប៊ុកមួយបានបង្ហោះរូបថតមួយសន្លឹក ដែលបានបង្ហាញរូបថតលោក ទ្រី ភាព ត្រឹមមួយកំណាត់ក្បាលខាងលើជាមួយនឹងបណ្ដុំថងកូនឈើជាច្រើន។ រូបថតមួយសន្លឹកនេះ ក៏ភ្ជាប់មកជាមួយនូវសរសេរថា «យើងរួមគ្នាព្យាបាលដំបៅផែនដី»។ រូបថតនេះ ត្រូវបានចែករំលែកជាច្រើនដងពីសំណាក់អ្នកប្រើប្រាស់ហ្វេសប៊ុករួមជាមួយការបញ្ចេញមតិ និងប្រតិកម្មផ្សេងៗផងដែរ។ ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីប៉ុស្តិ៍របស់ហ្វេសប៊ុកនោះ ដែលសរសេរថា «ព្យាបាលផែនដី …! តោះបងប្អូន …!»។ Facebook Post | Archived Link រូបថតនេះ ក៏ត្រូវបានចែករំលែកបន្តចូលទៅក្នុងក្រុមបណ្ដាញសង្គមហ្វេសប៊ុក ធាតុពិតនៅកម្ពុជា, THIS IS CAMBODIA ដែលមានគណនីហ្វេសប៊ុករាប់ម៉ឺនជាសមាជិក។ Facebook Post | Archived Link […]
Continue Reading