វីដេអូ​រលក​បោក​បក់​កំពង់​ផែ​មួយ​កាល​ពី​២​ឆ្នាំ​មុន ត្រូវ​បាន​អះ​អាង​ថា​ជា​ទឹក​ជំនន់​​នៅ​កូរ៉េ​ឆ្នាំ​នេះ

ស្រប​ពេល​ភ្លៀង​ធ្លាក់​ខ្លាំង​បាន​បង្កជា​ទឹក​ជន់លិច​តំបន់​ជាច្រើន​នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង​នា​ពេល​ថ្មី​ៗ​នេះ​ វីដេអូ​ឃ្លីប​មួយ​ បង្ហាញ​ទិដ្ឋភាព​ទឹក​ជន់​លិច​នៅ​កំពង់​ផែ​ ត្រូវ​បាន​បង្ហោះ​នៅ​លើ​ទំព័រ​ហ្វេស​ប៊ុក​មួយ​។​ វីដេអូ​នេះ​ត្រូវ​បាន​ភ្ជាប់​ជាមួយ​នឹង​ការ​អះ​អាង​ថា​ គឺ​ជា​ទិដ្ឋភាព​ទឹក​លិច​នៅ​ប្រទេស​កូរ៉េ​នា​ប៉ុន្មាន​ថ្ងៃ​ថ្មី​ៗ​នេះ​។​ ការ​បង្ហោះ​នេះ​ ត្រូវ​បាន​ចែក​ចាយ​ត​ៗ​គ្នា​នៅ​លើ​បណ្ដាញ​សង្គម​ជា​ច្រើន​ដង​ផង​ដែរ​។​ ទោះជាយ៉ាងណា ការ​ត្រួត​ពិនិត្យ​ការពិត​របស់​ Fact Crescendo Cambodia រក​ឃើញ​ថា ​វីដេអូ​ភ្ជាប់​ដោយ​សំណេរ​ខាង​លើ​ គឺ​ធ្វើ​ឲ្យ​មាន​ការ​យល់​ច្រឡំ​។​ ការ​អះ​អាង​លើ​បណ្តាញសង្គម កាល​ពី​ថ្ងៃ​ទី​០៩​ ខែ​កញ្ញា​ ឆ្នាំ​២០២២​កន្លង​ទៅ​ថ្មី​ៗ​នេះ​ ទំព័រ​ហ្វេស​ប៊ុកមួយ​​ឈ្មោះ​ថា White House News បាន​បង្ហោះ​វីដេអូ​ឃ្លីប​មួយ​ ដោយ​បង្ហាញ​ទិដ្ឋភាព​ទឹក​រលក​​ជន់​លិច​កំពង់​ផែ​មួយ​កន្លែង​។​ ទំព័រ​ហ្វេស​ប៊ុក​នេះ​ បាន​អះ​អាង​ជា​សំឡេង​នៅ​ក្នុង​វីដេអូ​ថា​ គឺ​ជា​ទិដ្ឋភាព​ព្យុះ​ និង​ទឹក​ជន់​លិច​នៅ​កូរ៉េ​ខាង​ត្បូង​កាល​ពី​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ​។​ ការ​បង្ហោះ​វីដេអូ​ដោយ​ភ្ជាប់​នឹង​ការ​អះ​អាង​បែប​នេះ​ ត្រូវ​បាន​ចែក​ចាយ​នៅ​លើ​បណ្ដាញ​សង្គម​យ៉ាង​ផុស​ផុល​។​ ខាង​ក្រោម​នេះ​ គឺ​ជា​វីដេអូ​ឃ្លីប​ ដែល​បាន​ភ្ជាប់​ជាមួយ​នឹង​ការ​សរសេរ​ថា​ «ព្យុះ​ និង​ទឹក​លិច​នៅ​កូរ៉េ​»។​ Facebook Post | Archived Link ការត្រួត​ពិនិត្យ​ការ​ពិត Fact Crescendo Cambodia ចាប់​ផ្ដើម​ត្រួត​ពិនិត្យ​​ទៅ​លើ​ការ​អះ​អាង​​​ខាង​លើ​ តាម​រយៈ​ Google Reverse Image Search ដែល​នាំ​ឱ្យ​យើង​រក​ឃើញ​ការពិត​ដូច​ខាង​ក្រោម​នេះ។ វីដេអូ​ឃ្លីប​មួយ​ ដែល​មាន​ទម្រង់​ […]

Continue Reading