វីដេអូឃ្លីបហ្គេមមួយ ត្រូវបានភ្ជាប់មិនត្រឹមត្រូវទៅនឹងវិបត្តិអ៊ុយក្រែន-រុស្ស៊ី
បន្ទាប់ពីរុស្ស៊ីបើកការឈ្លានពានតាមមធ្យោបាយយោធាទ្រង់ទ្រាយធំទៅលើប្រទេសអ៊ុយក្រែន ក្រោមហេតុផលប្រតិបត្តិការណ៍យោធាពិសេសនោះ ការចែកចាយរូបថត វីដេអូឃ្លីប និងព័ត៌មាននានាជាច្រើនទាក់ទងនឹងព្រឹត្តិការណ៍មួយនេះ បានកើតមាននៅតាមបណ្តាញសង្គមយ៉ាងផុសផុល ដោយក្នុងនោះរួមមានទាំងព័ត៌មាន រូបថត និងវីដេអូឃ្លីប ដែលធ្វើឲ្យមានការយល់ច្រឡំ និងមិនត្រឹមត្រូវផងដែរ។ ក្នុងចំណោមនោះ វីដេអូឃ្លីបមួយ បង្ហាញអំពីទិដ្ឋភាពនៃការវាយប្រហារដោយយន្តហោះចម្បាំង និងការបាញ់តបទៅវិញដោយកាំជ្រួចធំៗ ត្រូវបានបង្ហោះដោយទំព័រហ្វេសប៊ុកមួយ។ វីដេអូនេះ ត្រូវបានអះអាង និងភ្ជាប់ថាជាទិដ្ឋភាពការបើកឆាកប្រយុទ្ធរបស់រុស្ស៊ីទៅលើប្រទេសអ៊ុយក្រែន។ ទោះជាយ៉ាងណា ការត្រួតពិនិត្យ និងផ្ទៀងផ្ទាត់ការពិតរបស់ក្រុមការងារ Fact Crescendo Cambodia បានរកឃើញថា វីដេអូឃ្លីប និងការអះអាងដោយទំព័រហ្វេសប៊ុកបានបង្ហោះនៅលើបណ្តាញសង្គមនោះ គឺមិនត្រឹមត្រូវនោះឡើយ។ ការអះអាងលើបណ្តាញសង្គម កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២២កន្លងទៅថ្មីៗនេះ ទំព័រហ្វេសប៊ុកមួយ បានបង្ហោះវីដេអូឃ្លីបមួយ ដែលមានរយៈពេលប្រមាណជាង ៥នាទីកន្លះ ដោយបានបង្ហាញនូវទិដ្ឋភាពនៃការវាយប្រហារ និងការបាញ់តបតទៅលើយន្តហោះចម្បាំងនោះវិញ។ ទំព័រហ្វេសប៊ុកដដែលនេះ បានអះអាងថា វាគឺជាទិដ្ឋភាពយន្តហោះចម្បាំងរបស់ប្រទេសរុស្ស៊ី បើកការវាយប្រហារទៅលើប្រទេសអ៊ុយក្រែន។ ការអះអាងមួយនេះ ត្រូវបានចែកចាយ និងប្រតិកម្មចម្រុះតៗគ្នាជាច្រើនពាន់ដងពីសំណាក់អ្នកប្រើប្រាស់ហ្វេសប៊ុកនិយាយភាសាខ្មែរ។ ខាងក្រោមនេះ គឺជាវីដេអូឃ្លីបចេញពីប៉ុស្តិ៍របស់អ្នកប្រើប្រាស់ហ្វេសប៊ុកខាងលើ បានសរសេររៀបរាប់ថា «រុស្ស៊ីបើកការប្រយុទ្ធជាមួយនឹងអ៊ុយក្រែន»។ Facebook Post | Archived Link […]
Continue Reading