រូប​ថត​មួយ​ចំនួន​ ត្រូវ​បាន​ភ្ជាប់​មិន​ត្រឹម​ត្រូវ​ទៅ​នឹង​វិបត្តិ​សង្រ្គាម​រុស្ស៊ី​-អ៊ុយ​ក្រែន​

បន្ទាប់​ពី​រុស្ស៊ី​បើក​ការ​ឈ្លាន​ពាន​ចូល​ប្រទេស​អ៊ុយ​ក្រែន​មក​ វីដេអូ​ និង​រូប​ថត​ជា​ច្រើន​ ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្តាញ​សង្គម​ និង​​អះ​អាង​ផ្សេង​ៗ​គ្នា​។​ ក្នុង​ចំណោម​នោះ​ រូប​ថត​មួយ​សន្លឹក​បង្ហាញ​ទិដ្ឋភាព​កុមារ​ពីរ​នាក់​កំពុង​តែ​អង្គុយ​លើ​គំនរ​បាក់​បែក​ និង​រូប​ថត​មួយ​ចំនួន​ទៀត​ បង្ហាញ​អំពី​ទិដ្ឋ​ភាព​ការ​ឱប​គ្នា​រវាង​កង​ទ័ព​អាមេរិក​ និង​ក្រុម​គ្រួសារ​ ត្រូវ​បាន​បង្ហោះ​ដោយ​ទំព័រ​ហ្វេស​ប៊ុក​មួយ​ ដោយ​ភ្ជាប់​ទៅ​នឹង​វិបត្តិ​រុស្ស៊ី​-អ៊ុយ​ក្រែន​ កំពុង​កើត​មាន​ឡើង​នា​ពេល​ថ្មី​ៗ​នេះ​។​ ទោះ​ជា​យ៉ាង​ណា​ ការ​ត្រួត​ពិនិត្យ​ និង​ផ្ទៀង​ផ្ទាត់​ការ​ពិត​របស់​ក្រុម​ការងារ​ Fact Crescendo Cambodia រក​ឃើញ​ថា​ រូបថត​ និង​ការ​សរសេរ​ដោយ​ទំព័រ​ហ្វេស​ប៊ុក​ បង្ហោះ​នៅ​លើ​បណ្តាញ​សង្គម​នោះ​ គឺ​ធ្វើ​ឲ្យ​មាន​ការ​យល់​ច្រឡំ​។​ ការ​អះ​អាង​លើ​បណ្តាញសង្គម កាល​ពី​ថ្ងៃ​ទី​០២​ ខែ​មីនា​ ឆ្នាំ​២០២២​កន្លង​ទៅ​ ទំព័រ​ហ្វេស​ប៊ុក​មួយ​ មាន​ឈ្មោះ​ថា​​ Myy Heart បង្ហោះ​រូប​ថត​ ៥​សន្លឹក​ ក្នុង​នោះ​ រូប​ថត​មួយ​សន្លឹក​បង្ហាញ​អំពី​ទិដ្ឋភាព​ក្មេង​ពីរ​នាក់​ អង្គុយ​លើ​គំនរ​បែក​បាក់​ និង​រូប​ថត​៤​សន្លឹក​ទៀត​ បង្ហាញ​អំពី​ទិដ្ឋភាព​របស់​កង​ទ័ព​ឱប​ជាមួយ​គ្រួសារ​របស់​ខ្លួន​។​ រូប​ថត​ទាំង​ឡាយ​នេះ​ ត្រូវ​បាន​ភ្ជាប់​ជាមួយ​នឹង​វិបត្តិ​សង្គ្រាម​រុស្ស៊ី​-អ៊ុយ​ក្រែន​ កំពុង​តែ​កើត​មាន​ឡើង​ តាំង​ពី​ខែ​កុម្ភៈ​មក​ម្ល៉េះ​។​ ការ​អះ​អាង​នេះ ត្រូវ​បាន​ចែក​រំលែក​ជាច្រើន​រយ​ដង​ ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​និយាយ​ភាសា​ខ្មែរ ហើយ​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ជាច្រើន បាន​បញ្ចេញ​មតិ និង​ប្រតិកម្ម​ទៅ​នឹង​ការ​អះ​អាង​នេះ​ផង​ដែរ។ ខាង​ក្រោម​នេះ​ គឺ​ជា​រូប​ភាព​ផ្តាម​ចេញ​ពី​អ្នក​ប្រើ​ប្រាស់​ហ្វេស​ប៊ុក​ខាង​លើ​ ​សរសេរ​រៀប​រាប់​ថា​ «រូបភាព​រយ​លាន​អត្ថន័យ​ តើ​ខ្ញុំ​ខុស​អ្វី​? ខ្ញុំ​គ្រាន់​តែ​ចង់​រស់​នៅ​ជួប​ជុំ​គ្រួសារ​ […]

Continue Reading