ឆ្នេរសមុទ្រមួយនៅប្រេស៊ីល ត្រូវបានអះអាងមិនត្រឹមត្រូវថា មានទីតាំងនៅចិន
ខណៈដែលចិនគឺជាប្រទេសមានប្រជាជនច្រើនបំផុតនៅលើពិភពលោកនោះ រូបថតមួយដែលសន្លឹកបង្ហាញមនុស្សដ៏ច្រើនកុះករនៅតាមបណ្ដោយឆ្នេរសមុទ្រមួយកន្លែង ត្រូវបានបង្ហោះនៅលើបណ្ដាញសង្គមនាពេលថ្មីៗនេះ ដោយមានការអះអាងថា វាជាទិដ្ឋភាពឆ្នេរនៅក្នុងប្រទេសចិន។ ការអះអាងនេះ ត្រូវបានផ្សព្វផ្សាយព្រោងព្រាតដោយអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុកជាច្រើន។ ទោះជាយ៉ាងណា ការផ្ទៀងផ្ទាត់របស់ Fact Crescendo Cambodia រកឃើញថា ការអះអាងនេះ គឺមិនត្រឹមត្រូវនោះឡើយ។ ការអះអាងលើបណ្ដាញសង្គម រូបថតមួយសន្លឹកដែលបង្ហាញមនុស្សដ៏ច្រើនកុះករនៅតាមឆ្នេរសមុទ្រមួយកន្លែង ត្រូវបានបង្ហោះនៅលើបណ្ដាញសង្គមកាលសប្ដាហ៍មុន ដោយមានសំណេររៀបរាប់ថា វាជាទិដ្ឋភាពនៃឆ្នេរសមុទ្រមួយនៅក្នុងប្រទេសចិន។ ការអះអាងបែបនេះ ត្រូវបានអ្នកប្រើប្រាស់បណ្ដាញសង្គមចែករំលែកជាច្រើនពាន់ដង រួមជាមួយការបញ្ចេញមតិ និងប្រតិកម្មចម្រុះបែបផងដែរ។ ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញការអះអាងលើបណ្ដាញសង្គមកាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៣ ដែលបានរៀបរាប់ថា «ឆ្នេរសមុទ្រនៅក្នុងប្រទេសចិន។ ប្រសិនបើអ្នកវង្វេងបាត់ក្មេង បង្កើតកូនមួយទៀតតែម្ដងទៅ»។ Facebook Post | Archived Link រូបថតភ្ជាប់ដោយការអះអាងបែបនេះ ត្រូវបានបង្ហោះ និងរកឃើញនៅលើបណ្ដាញសង្គមហ្វេសប៊ុកជាច្រើនទៀតនាប៉ុន្មានថ្ងៃចុងក្រោយនេះផងដែរ។ សូមមើលខ្លឹមសារអះអាងទាំងស្រុង តាមរយៈតំណភ្ជាប់មាននៅទីនេះ (archived link), ឬតំណភ្ជាប់មួយនៅទីនេះ (archived link) និងតំណភ្ជាប់មួយទៀតនៅទីនេះ (archived link)។ ការត្រួតពិនិត្យការពិត Fact Crescendo Cambodia បានត្រួតពិនិត្យ […]
Continue Reading