Fact-Check: តើ​យុវតី​ម្នាក់​កាន់​ក្រដាស​អំពាវ​នាវ​ឱ្យ​ចូលរួម​ទទួល​ដំណើរ​មាតុ​ភូមិ​និវត្តន៍​លោក សម រង្ស៊ី មែន​ទេ?

កាល​ពី​ចុង​ឆ្នាំ​២០១៩​កន្លង​មក លោក សម រង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​ប្រកាស​ពី​គម្រោង​មាតុ​ភូមិ​និវត្តន៍​របស់​លោក​មក​កាន់​ប្រទេស​កម្ពុជា​វិញ​នៅ​ថ្ងៃ​ទី​០៩ ខែ​វិច្ឆិកា ឆ្នាំ​២០១៩ ដែល​ចំ​នឹង​ថ្ងៃ​ប្រទេស​កម្ពុជា​ប្រារព្ធ​បុណ្យ​ឯករាជ្យ​ជាតិប៉ុន្តែ គម្រោង​មាតុ​ភូមិ​និវត្តន៍​នេះ មិន​បាន​កើត​ឡើង​នោះ​ឡើយ។ ប៉ុន្មាន​ខែ​មុន​ថ្ងៃ​ទី​០៩ វិច្ឆិកា សារ​ជាច្រើន​ត្រូវ​បាន​ចែក​រំលែក និង​អំពាវ​នាវ​តាម​រយៈ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ទៅ​កាន់​ប្រជា​ពលរដ្ឋ​កម្ពុជា ឱ្យ​ទៅ​ចូល​រួម​ទទួល​ដំណើរ​មាតុ​ភូមិ​និវត្តន៍​របស់​មេបក្ស​ប្រឆាំង​រូប​នេះ។ ក្នុង​ចំណោម​នោះ គណនី​ហ្វេសប៊ុក​មួយ​បាន​បង្ហោះ​រូបថត​យុវតី​ម្នាក់​​ឈរ​កាន់​ផ្ទាំង​ក្រដាស​មួយ​សន្លឹក ដែល​បាន​បង្ហាញ​ពី​ការ​ប្ដេជ្ញា​ចិត្ត​របស់​នាង​ទៅ​ចូល​រួម​ទទួល​ដំណើរ​មាតុ​ភូមិ​និវត្តន៍​របស់​មេបក្ស​ប្រឆាំង។ ទោះជាយ៉ាងណា ការ​ផ្ទៀង​ផ្ទាត់​ការ​ពិត​រក​ឃើញ​ថា រូបថត​របស់​យុវតី​រូប​នោះ ត្រូវ​បាន​កែ​ប្រែ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម កាល​​ថ្ងៃ​ទី​១៧ ខែ​សីហា ឆ្នាំ​២០១៩​កន្លង​មក​ គណនី​ហ្វេសប៊ុក​មួយ​ បាន​បង្ហោះ​រូបថត​មួយ​សន្លឹក​ដែល​បង្ហាញ​យុវតី​ម្នាក់​ឈរ​កាន់​ផ្ទាំង​ក្រដាស​ស​មួយ​សន្លឹក​ជាមួយ​ការ​សរសេរ​រៀបរាប់​ថា «ខ្ញុំ​!​ត្រៀម​ទទួល​លោក សម រង្ស៊ី ចុះ​អ្នក​វិញ?» ដែល​ជា​សារ​កៀរគរ​ក្រុម​អ្នក​គាំ​ទ្រ​គណបក្ស​សង្គ្រោះ​ជាតិ ឱ្យ​ទៅ​ទទួល​គម្រោង​ដំណើរ​មាតុភូមិ​និវត្តន៍​របស់​លោក សម រង្ស៊ី នៅ​ថ្ងៃ​ទី០៩ ខែ​វិច្ឆិកា ឆ្នាំ​២០១៩​កន្លង​មក។ គណនី​ហ្វេសប៊ុក​មួយ​នេះ បាន​ចែក​រំលែក​នូវ​រូបថត​មួយ​សន្លឹក​ជាមួយ​សំណេរ​បែប​នោះ​ទៅ​ក្នុង​គ្រុប​​ហ្វេសប៊ុក​មួយ​ដែល​មាន​សមាជិក​រហូត​ដល់​ទៅ​ជិត ៦​សែន​គណនី​ហ្វេសប៊ុក។ រូបភាព​ផ្ដាម​ចេញ​ពី​គណនី​ហ្វេសប៊ុក​នោះ សរសេរ​រៀប​រាប់​ថា​ «ខ្ញុំ​ត្រៀម​ទទួល​លោក សម រង្ស៊ី។ ចុះ​អ្នក​វិញ?»។ Facebook Post | Archived Link នៅ​​ថ្ងៃ​ទី​០៤ […]

Continue Reading

Fact-Check: តើ​យុវតី​ម្នាក់​ត្រូវ​សមត្ថកិច្ច​ចាប់​ខ្លួន​ដោយសារ​បដិសេធ​ការ​ចូល​ស្ដី​ដណ្ដឹង​មែន​ឬ​ទេ??

កាល​ពី​សប្ដាហ៍​មុន សំណុំ​រឿង​របស់​ឧកញ៉ា​ម្នាក់​ដែល​ត្រូវ​បាន​ចោទ​ថា បាន​ប៉ុន​ប៉ង​រំលោភ​លើ​តារា​ម៉ូឌែល និង​ពិធីការិនី​ទូរទស្សន៍​នោះ បាន​គ្រប​ដណ្ដប់​ទៅ​លើ​ព័ត៌មាន​ដទៃ​នៅ​លើ​បណ្ដាញ​សង្គម។ ទន្ទឹម​គ្នា​នេះ រូបថត​យុវតី​ម្នាក់​ជាមួយ​សំណេរ​លើ​រូបថត​ថា យុវតី​រូប​នោះ​​ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​ ហើយ​បញ្ជូន​ទៅ​តុលាការ បន្ទាប់​ពី​នាង​បដិសេធ​ការ​ចូល​ស្ដី​ដណ្ដឹង​​សុំ​រៀបការ​នោះ ត្រូវ​បាន​បង្ហោះ​លើ​បណ្ដាញ​សង្គម និង​ត្រូវ​បាន​ចែក​រំលែក​តៗ​គ្នា​យ៉ាង​ព្រោង​ព្រាត​ផង​ដែរ។ ទោះជាយ៉ាងណា ការ​ត្រួត​ពិនិត្យ​ការ​ពិត បង្ហាញ​ថា សំណេរ​លើ​រូបថត​នោះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ ហើយ​យុវតី​រូប​នោះ មិន​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់​ខ្លួន​ដូច​ការ​អះ​អាង​នោះ​ទេ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម កាល​ពី​ថ្ងៃ​ទី​១៣ ខែ​ឧសភា ឆ្នាំ​២០២១ រូបថត​យុវតី​ម្នាក់​ឈរ​អម​សង​ខាង​ដោយ​មន្ត្រី​នគរបាល​ពីរ​រូប ត្រូវ​បាន​បង្ហោះ​លើ​បណ្ដាញ​សង្គម​ជាមួយ​សំណេរ​លើ​រូបថត​នោះ​ថា យុវតី​ម្នាក់​នោះ ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន និង​បញ្ជូន​ទៅ​តុលាការ បន្ទាប់​ពី​នាង​បដិសេធ​ការ​ចូល​ស្ដី​ដណ្ដឹង ឬ​បដិសេធ​រៀបការនោះ។ រូបថត​ជាមួយ​សំណេរ​បែប​នេះ ត្រូវ​បាន​អ្នក​ប្រើ​ហ្វេសប៊ុក​និយាយ​ភាសា​ខ្មែរ​បញ្ចេញ​ប្រតិកម្ម និង​មតិ​ចម្រុះ​បែប ហើយ​​ក៏​ត្រូវ​បាន​ចែក​រំលែក​​តៗ​គ្នា​​ដល់​ទៅ​រាប់​រយ​ដង។ រូបថត​ជាមួយ​សំណេរ​នេះ ក៏​ត្រូវ​បាន​ចែក​រំលែក​បន្ត​ទៅ​កាន់​គ្រុប​ហ្វេសប៊ុក​​មួយ​ដែល​មាន​សមាជិក​ដល់​ទៅ​រាប់​សែន​គណនី​ហ្វេសប៊ុក។ សំណេរ​នៅ​លើ​រូបថត​របស់​យុវតី​នោះ រៀបរាប់​ថា​«នារី​វ័យ​ក្មេង​ម្នាក់​ គេ​ចូល​ដណ្ដឹង​ប្រកែក​មិន​ព្រម​យក​ប្ដី ត្រូវ​បាន​សមត្ថកិច្ច​ឃាត់​ខ្លួន​បញ្ជូន​ទៅ​តុលាការ​សួរ​ចម្លើយ»។ Facebook Post | Archived Link រូបថត​របស់​យុវតី​ម្នាក់​ជាមួយ​សំណេរ​បែប​នេះ ក៏​ត្រូវ​បាន​បង្ហោះ​ឡើង​វិញ​ដោយ​អ្នក​ប្រើ​ហ្វេសប៊ុក​ម្នាក់​ទៀត ហើយ​ទទួល​បាន​ការ​ចុច​ចែក​រំលែក​បន្ត​ដល់​ទៅ​រាប់​រយដង​ពី​សំណាក់​អ្នក​ប្រើ​ហ្វេសប៊ុក​និយាយ​ភាសា​ខ្មែរ​ផង​ដែរ។ Facebook Post | Archived Link ការ​ពិនិត្យ​ការ​ពិត Fact […]

Continue Reading