រូបថតស្ត្រីម្នាក់កាន់ដាវត្រូវបានកាត់តឱ្យឈរពីមុខរថក្រោះយោធាភូមាមួយគ្រឿង
ការតវ៉ាប្រឆាំង និងរិះគន់ទៅនឹងរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ាដែលដឹកនាំដោយឧត្ដមសេនីយ៍ មីង អ៊ុងឡាំង ក្រោយទម្លាក់អ្នកស្រី អ៊ុងសាន ស៊ូជី កន្លងមកនោះ នៅតែត្រូវបានជជែក និងចែករំលែកយ៉ាងផុសផុលនៅលើបណ្ដាញសង្គមនានា។ ក្នុងចំណោមនោះ រូបថតមួយសន្លឹកដែលបង្ហាញទិដ្ឋភាពស្ត្រីម្នាក់បានឈរកាន់ដាវពាំងមុខរថក្រោះមួយគ្រឿង ត្រូវបានបង្ហោះនៅលើបណ្ដាញសង្គមជាមួយការអះអាងថា ជាស្រ្តីជនជាតិមីយ៉ាន់ម៉ា។ ការបង្ហោះនេះ ត្រូវបានប្រតិកម្មចម្រុះ និងចែកចាយជាច្រើនដងពីសំណាក់អ្នកប្រើប្រាស់ហ្វេសប៊ុកនិយាយភាសាខ្មែរ។ ទោះជាយ៉ាងណា ការត្រួតពិនិត្យការពិតរបស់ Fact Crescendo Cambodia បានរកឃើញថា រូបថតភ្ជាប់ជាមួយនឹងការអះអាងដោយអ្នកប្រើប្រាស់ហ្វេសប៊ុកនោះ គឺជាមិនត្រឹមត្រូវនោះឡើយ។ ការអះអាងលើបណ្តាញសង្គម កាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១កន្លងទៅនេះ រូបថតមួយសន្លឹកដែលបង្ហាញឱ្យឃើញស្ត្រីម្នាក់កាន់ដាវឈរនៅមុខរថក្រោះមួយគ្រឿង ត្រូវបានបង្ហោះនៅលើបណ្ដាញសង្គមជាមួយការអះអាងថាជាស្រ្តីជនជាតិមីយ៉ាន់ម៉ា។ រូបថតមួយសន្លឹកនេះ ក៏បានបង្ហាញឱ្យឃើញស្រ្តីមួយក្រុមបានឈរកាន់គ្រឿងស្រវឹងផងដែរ។ រូបថតភ្ជាប់ជាមួយនឹងការអះអាងមួយនេះ ត្រូវបានអ្នកប្រើប្រាស់បណ្ដាញសង្គមចែករំលែកជាច្រើនដង រួមជាមួយការបញ្ចេញមតិ និងប្រតិកម្មចម្រុះបែបផងដែរ។ ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីប៉ុស្តិ៍របស់អ្នកប្រើប្រាស់ខាងលើ ដែលបានសរសេរថា «ស្រីភូមា ក្លាហានមែន ដក ដាវឈរពាំងរថក្រោះ»។ Facebook Post | Archived Link ការត្រួតពិនិត្យការពិត Fact Crescendo Cambodia ចាប់ផ្ដើមត្រួតពិនិត្យទៅលើរូបភាពផ្ដាម និងការអះអាងខាងលើនេះ […]
Continue Reading