ជំនន់ទឹកភ្លៀងក្នុងក្រុងភ្នំពេញ ពុំមានពណ៌ខៀវស្អាតដូចទឹកសមុទ្រឡើយ
ខណៈដែលកំណាត់ផ្លូវតូចធំជាច្រើនក្នុងរាជធានីភ្នំពេញ បានលិចលង់នៅក្រោមជំនន់ទឹកភ្លៀងនាពេលថ្មីៗនេះ រូបថតមួយសន្លឹកបង្ហាញអ្នកបើកបរធ្វើដំណើរកាត់ទឹកជំនន់ពណ៌ខៀវដូចទឹកសមុទ្រ ត្រូវបានបង្ហោះនៅលើបណ្ដាញសង្គមជាមួយសំណេរថា ទឹកសមុទ្រចូលដល់ទីក្រុងភ្នំពេញ។ រូបថតមួយសន្លឹកនេះ ត្រូវបានចែកចាយ និងប្រតិកម្មពីសំណាក់អ្នកប្រើប្រាស់ជាច្រើនដងនាពេលថ្មីៗនេះ។ ទោះជាយ៉ាងណា ការត្រួតពិនិត្យការពិតរបស់ Fact Crescendo Cambodia បានរកឃើញថា រូបថតនោះ គឺមិនត្រឹមត្រូវនោះឡើយ។ ការអះអាងលើបណ្តាញសង្គម កាលពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២២ ទំព័រហ្វេសប៊ុកមួយ បានចែករំលែកនូវរូបថតមួយសន្លឹក បង្ហាញទិដ្ឋភាពនៃការលិចលង់ផ្លូវមួយកន្លែង ដោយសារជំនន់ទឹកភ្លៀង។ រូបថតនេះ ក៏បានបង្ហាញនូវសភាពទឹកជន់លិចពណ៌ខៀវថ្លាដូចទៅនឹងទឹកសមុទ្រផងដែរ។ រូបថតមួយសន្លឹកនេះ ត្រូវបានចែករំលែកជាច្រើនដងពីសំណាក់អ្នកប្រើប្រាស់ហ្វេសប៊ុកនិយាយភាសាខ្មែរ រួមជាមួយការបញ្ចេញប្រតិកម្ម និងមតិចម្រុះបែបផងដែរ។ ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីទំព័រហ្វេសប៊ុកខាងលើ បានសរសេររៀបរាប់ថា «ថាទៅលេងសមុទ្រចុងសប្តាហ៍ តែចេះមក Surprise ពេលម៉ោងចេញធ្វើការល្មម»។ Facebook Post | Archived Link ដូចគ្នានេះ រូបថតខាងលើ ក៏ត្រូវបានរកឃើញ និងចែកចាយដោយអ្នកប្រើប្រាស់ដទៃទៀត នៅទីនេះផងដែរ។ ការត្រួតពិនិត្យការពិត Fact Crescendo Cambodia បានត្រួតពិនិត្យ និងផ្ទៀងផ្ទាត់ទៅលើរូបថតនេះ តាមរយៈការស្វែងរកប្រភពដើមនៃរូបថតនេះនៅក្នុងបណ្ដាញសង្គមហ្វេសប៊ុក ដែលនាំឱ្យយើងរកឃើញការពិតដូចខាងក្រោមនេះ។ […]
Continue Reading