ជំនន់​ទឹក​ភ្លៀង​ក្នុង​ក្រុង​ភ្នំពេញ​ ពុំ​មាន​ពណ៌​ខៀវ​ស្អាត​ដូច​ទឹក​សមុទ្រ​ឡើយ​

Altered Social

ខណៈ​ដែល​កំណាត់​ផ្លូវ​តូច​ធំ​ជាច្រើន​ក្នុង​រាជធានី​ភ្នំពេញ ​បាន​លិច​លង់​នៅ​ក្រោម​ជំនន់​ទឹក​ភ្លៀង​នា​ពេល​ថ្មីៗ​នេះ​ រូប​ថត​​​មួយ​សន្លឹក​បង្ហាញ​​អ្នក​បើក​បរ​ធ្វើ​ដំណើរ​កាត់​ទឹក​ជំនន់​ពណ៌​ខៀវ​ដូច​ទឹក​សមុទ្រ ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ជាមួយ​សំណេរ​ថា ទឹក​សមុទ្រ​ចូល​ដល់​ទីក្រុង​ភ្នំពេញ។​ រូប​ថត​មួយ​សន្លឹក​នេះ​ ត្រូវ​បាន​ចែក​ចាយ​ និង​ប្រតិកម្ម​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​ជា​ច្រើន​ដង​នា​ពេល​ថ្មី​ៗ​នេះ​។​ ទោះជាយ៉ាងណា ការ​ត្រួត​ពិនិត្យ​ការពិត​របស់​ Fact Crescendo Cambodia បាន​រក​ឃើញ​ថា រូបថតនោះ គឺ​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ​​។

ការ​អះ​អាង​លើ​បណ្តាញសង្គម

កាល​ពី​ថ្ងៃ​ទី​១៨​ ខែ​កក្កដា​​ ឆ្នាំ​២០២២​ ទំព័រ​ហ្វេ​សប៊ុក​មួយ​ បាន​ចែក​រំលែក​នូវ​រូប​ថត​មួយ​សន្លឹក​ ​បង្ហាញ​ទិដ្ឋភាព​នៃ​ការ​លិច​លង់​ផ្លូវ​មួយ​កន្លែង​ ដោយ​សារ​ជំនន់​ទឹក​ភ្លៀង​។​ រូប​ថត​នេះ​ ក៏​បាន​បង្ហាញ​នូវ​សភាព​ទឹក​ជន់​លិច​ពណ៌​ខៀវ​ថ្លា​ដូច​ទៅ​នឹង​ទឹក​សមុទ្រ​ផង​ដែរ​។​ 

រូបថត​មួយ​សន្លឹក​នេះ ត្រូវ​បាន​ចែក​រំលែក​ជាច្រើន​ដង​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​និយាយ​ភាសា​ខ្មែរ រួម​ជាមួយ​ការ​បញ្ចេញ​ប្រតិកម្ម និង​មតិ​ចម្រុះ​បែប​ផង​ដែរ។

ខាង​ក្រោម​នេះ​ គឺ​ជា​រូប​ភាព​ផ្ដាម​ចេញ​ពី​ទំព័រ​ហ្វេស​ប៊ុក​ខាង​លើ​​ បាន​សរសេរ​រៀប​រាប់​ថា​ «ថា​ទៅ​លេង​សមុទ្រចុ​ងសប្តាហ៍​ តែ​ចេះ​មក​ Surprise ពេល​ម៉ោងចេញធ្វើការល្មម​»។​

Facebook Post | Archived Link

ដូច​គ្នា​នេះ​ រូប​ថត​ខាង​លើ​ ក៏​ត្រូវ​បាន​រក​ឃើញ​ និង​ចែក​ចាយ​ដោយ​អ្នក​ប្រើ​ប្រាស់​ដទៃ​ទៀត​ នៅ​ទីនេះ​ផង​ដែរ​។​

ការត្រួត​ពិនិត្យ​ការ​ពិត

Fact Crescendo Cambodia បាន​ត្រួត​ពិនិត្យ និង​ផ្ទៀង​ផ្ទាត់​ទៅ​លើ​រូប​ថត​នេះ​ តាម​រយៈ​ការស្វែង​រក​ប្រភព​ដើម​នៃ​រូប​ថត​នេះ​នៅ​ក្នុង​បណ្ដាញ​សង្គម​ហ្វេស​ប៊ុក​ ដែល​នាំ​ឱ្យ​យើង​រក​ឃើញ​ការ​ពិត​ដូច​ខាង​ក្រោម​នេះ។

រូប​ថត​មាន​ទម្រង់​ និង​សណ្ឋាន​ដូច​គ្នា​ ត្រូវ​បាន​រក​ឃើញ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​មួយ​​ មាន​ឈ្មោះ​ថា​ «Teacher Michael in Cambodia» ដែល​បាន​បង្ហោះ​កាល​ពី​ថ្ងៃ​ទី​១៨​ ខែ​កក្កដា​ ឆ្នាំ​២០២២​កន្លង​ទៅ​ថ្មី​ៗ​នេះ​។​ ទំព័រ​ហ្វេស​ប៊ុក​ដដែល​ខាង​លើ​ ក៏​បាន​បញ្ជាក់​ និង​សរសេរ​ជា​ភាសា​អង់គ្លេស​ថា​ «My gosh! This is near ACE Santhormok right now! Stay safe» ឬ​ប្រែ​សម្រួល​ជា​ភាសា​ខ្មែរ​ថា​ «ព្រះ​អើយ​!! នៅ​ជិត​សាលា​ ACE សន្ធរម៉ុ​កឥឡូ​វនេះ​! សូម​រក្សា​សុវត្ថិភាព​»។​ រូប​ថត​បង្ហាញ​ទិដ្ឋភាព​​ជំនន់​ទឹក​ភ្លៀង​នៅ​ក្នុង​ក្រុង​ភ្នំពេញ​ខាង​លើ​នេះ​​ គឺ​ពុំ​បាន​បង្ហាញ​ទិដ្ឋភាព​ពណ៌​ខៀវ​ស្អាត​ដូច​ទៅ​នឹង​ទឹក​សមុទ្រ​ដូច​ការ​ចែក​ចាយ​នា​ពេល​ថ្មី​ៗ​នោះ​​ឡើយ​។​

Facebook Post | Archived Link

ខាង​ក្រោម​នេះ គឺ​ជា​ការ​ប្រៀប​ធៀប​គ្នា​រវាង​រូបថត​ដែល​ត្រូវ​បាន​កាត់​ត និង​រូបថត​ច្បាប់​ដើម​ដែល​ត្រូវ​បាន​រក​ឃើញ​ផ្សព្វផ្សាយ​នៅ​លើ​បណ្តាញ​សង្គម​។​

ដើម្បី​ស្វែង​រក​ព័ត៌​មាន​ពិត​ សូម​តាម​ដាន​ការ​ផ្សាយ​របស់​យើង​តាម​រយៈ​ប្រព័ន្ធ​ដូច​ខាង​ក្រោម​៖

Facebook Twitter Telegram Google News     TikTok

សន្និដ្ឋាន

Fact Crescendo Cambodia បាន​​រក​​ឃើញ​​ថា រូប​ថត​ដែល​បាន​បង្ហោះ​ដោយ​ទំព័រ​ហ្វេស​ប៊ុក​ខាង​លើ​ គឺ​ពិត​ជា​មិន​ត្រឹម​ត្រូវ​ទេ​។​ ច្បាប់​ដើម​នៃ​​រូប​ថត​បង្ហាញ​ទិដ្ឋភាព​​ជំនន់​ទឹក​ភ្លៀង​នៅ​ក្នុង​ក្រុង​ភ្នំពេញ​មួយ​នេះ​ គឺ​ពុំ​មាន​ពណ៌​ខៀវ​ស្អាត​ដូច​ទឹក​សមុទ្រនោះ​​ឡើយ​។​

Avatar

Title:ជំនន់ទឹកភ្លៀងក្នុងក្រុងភ្នំពេញ ពុំមានពណ៌ខៀវស្អាតដូចទឹកសមុទ្រឡើយ

Fact Check By: Kakada Sim 

Result: Altered

Leave a Reply

Your email address will not be published.