តើព្រះសង្ឃមួយអង្គនេះពិតជាមានព្រះជន្ម ៣៩៩ព្រះវស្សាមែនដែរឬទេ?
រហូតមកទល់ពេលនេះ មានមនុស្សជាច្រើននាក់ ដែលបានរស់នៅលើផែនដីលើសពី១០០ឆ្នាំ ដោយក្នុងចំណោមនោះ វីដេអូឃ្លីបមួយ បង្ហាញអំពីទិដ្ឋភាពព្រះសង្ឃចំណាស់មួយព្រះអង្គ រួមជាមួយនឹងក្មេងស្រីតូចម្នាក់ ត្រូវបានបង្ហោះដោយទំព័រហ្វេសប៊ុកមួយ និងបានអះអាងដោយភ្ចាប់ជាមួយនឹងសំណេរថា ព្រះសង្ឃអង្គនេះ មានព្រះជន្ម ៣៩៩ព្រះវស្សាហើយ។ ការបង្ហោះមួយនេះ ធ្វើឲ្យមានការចែកចាយ និងប្រតិកម្មចម្រុះពីសំណាក់អ្នកប្រើប្រាស់យ៉ាងផុសផុល។ ទោះជាយ៉ាងណា ការត្រួតពិនិត្យ និងផ្ទៀងផ្ទាត់ការពិតរបស់ក្រុមការងារ Fact Crescendo Cambodia បានរកឃើញថា វីដេអូឃ្លីប និងការអះអាងដោយទំព័រហ្វេសប៊ុកបានបង្ហោះនៅលើបណ្តាញសង្គមនោះ គឺមិនត្រឹមត្រូវនោះឡើយ។ ការអះអាងលើបណ្តាញសង្គម កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២២កន្លងទៅ ទំព័រហ្វេសប៊ុកមួយ មានឈ្មោះថា ហ៊ុល រស្មី សម្រស់ធម្មជាតិ បានបង្ហោះនូវវីដេអូឃ្លីបមួយ បង្ហាញអំពីទិដ្ឋភាពព្រះសង្ឃចំណាស់មួយព្រះអង្គ សូត្រប្រោះព្រំទៅ កាន់ក្មេងស្រីតូចម្នាក់។ ទំព័រហ្វេសប៊ុកដដែលនេះ បានអះអាងបន្តថា ព្រះសង្ឃមួយអង្គនេះ គឺមានព្រះជន្មប្រមាណ៣៩៩ព្រះវស្សាហើយ។ ការអះអាងមួយនេះ ត្រូវបានចែកចាយ និងប្រតិកម្មចម្រុះតៗគ្នាជាច្រើនពាន់ដង ពីសំណាក់អ្នកប្រើប្រាស់ហ្វេសប៊ុកនិយាយភាសាខ្មែរ។ ខាងក្រោមនេះ គឺជារូបភាពផ្តាមចេញពីទំព័រហ្វេសប៊ុកខាងលើ បានសរសេររៀបរាប់ថា «លោកតាមានព្រះជន្មាយុ399ឆ្នាំ ខំមិន និងស៊ែរមួយសូមឱ្យបងប្អូនជួបតែសេចក្តី»។ Facebook Post | […]
Continue Reading