ខណៈដែលប្រជាជនកម្ពុជាប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីនៅទូទាំងប្រទេសនៅពាក់កណ្ដាលខែមេសានេះ រូបថតសខ្មៅមួយសន្លឹកដែលបង្ហាញមនុស្សមួយក្រុមជះទឹកទៅលើអ្នកដំណើរតាមរថយន្តដឹកជញ្ជូនមួយគ្រឿង ត្រូវបានគេបង្ហោះព្រោងព្រាតលើបណ្ដាញសង្គម។ រូបថតនេះ ត្រូវបានគេជឿថា ជាការលេងជះទឹកនៅកម្ពុជាកាលពីអតីតកាល។ ទោះជាយ៉ាងណា ការផ្ទៀងផ្ទាត់របស់យើង រកឃើញថា ការបង្ហោះខ្លឹមសារជាមួយរូបថតមួយសន្លឹកនេះ មិនត្រឹមត្រូវនោះឡើយ។ ការអះអាងលើបណ្ដាញសង្គម រូបថតសខ្មៅមួយសន្លឹកដែលបង្ហាញមនុស្សមួយក្រុមជះទឹកទៅលើអ្នកដំណើរតាមរថយន្តមួយគ្រឿង ត្រូវបានគេបង្ហោះនៅលើបណ្ដាញសង្គមជាមួយសំណេររៀបរាប់ក្នុងន័យថា រូបថតមួយសន្លឹកនេះគឺជាការលេងជះទឹករបស់ប្រជាពលរដ្ឋកម្ពុជាកាលពីជាង ៥០ឆ្នាំមុន។ រូបថតមួយសន្លឹកនេះ ទទួលបានការចែករំលែកបន្តដល់ទៅជាង ៥ពាន់ដងនៅលើបណ្ដាញសង្គម ខណៈមានការបញ្ចេញមតិចម្រុះបែប និងប្រតិកម្មជាច្រើនទៅនឹងការបង្ហោះរូបថតនេះផងដែរ។ ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីការបង្ហោះនៅលើបណ្ដាញសង្គមដោយអ្នកប្រើប្រាស់ហ្វេសប៊ុកឈ្មោះ នរៈ ឧរង្គៈ Nakrak Urunga កាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣។ Facebook Post | Archived Link រូបថតមួយសន្លឹកនេះ ក៏ត្រូវបានបង្ហោះលើបណ្ដាញសង្គមហ្វេសប៊ុកដោយអ្នកប្រើប្រាស់ហ្វេសប៊ុកដទៃទៀតផងដែរនៅអំឡុងពេលកម្ពុជាប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មី ឬសង្ក្រាន្តនៅពាក់កណ្ដាលខែមេសានេះ។ សូមមើលខ្លឹមសារទាំងស្រុងតាមរយៈតំណភ្ជាប់នៅទីនេះ (១, ២, ៣, ៤)។ រូបថតសខ្មៅមួយសន្លឹកនេះ ក៏ត្រូវបានចុះផ្សាយ និងចែករំលែកដោយប្រព័ន្ធផ្សព្វផ្សាយនៅកម្ពុជាផងដែរចំពេលប្រជាជនកម្ពុជាប្រារព្ធពិធីចូលឆ្នាំថ្មីប្រពៃណីជាតិពាក់កណ្ដាលខែមេសានេះ។ ខាងក្រោមនេះ គឺជារូបភាពផ្ដាមពីទំព័រហ្វេសប៊ុករបស់សារព័ត៌មាន Thmey Thmey 25 ដែលបានចុះផ្សាយរូបថតមួយសន្លឹកនេះនៅក្នុងអត្ថបទរបស់ខ្លួនកាលពីថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៣។ Thmey […]
Continue Reading