រូបថតលោក ពូទីន ជាប់ខ្នោះដៃ គឺជារូបភាពកាត់តតែប៉ុណ្ណោះ
រូបថត និងវីដេអូឃ្លីបនានាជាច្រើនទាក់ទងទៅនឹងសង្រ្គាមរុស្ស៊ី-អ៊ុយក្រែន ត្រូវបានបង្ហោះនៅលើបណ្ដាញសង្គមចាប់តាំងពីសង្គ្រាមបានផ្ទុះឡើងកាលពីជាង ១ឆ្នាំមុន ដោយក្នុងនោះមានទាំងរូបថត និងវីដេអូមិនត្រឹមត្រូវផងដែរ។ ទន្ទឹមនោះ រូបថតមួយសន្លឹកដែលបង្ហាញលោក ពូទីន ស្ថិតនៅក្នុងឈុតសម្លៀកបំពាក់ទាហាន និងដៃជាប់ខ្នោះនោះ ត្រូវបានបង្ហោះនៅលើគណនីហ្វេសប៊ុករបស់អ្នកប្រើប្រាស់ម្នាក់ ដោយមានការចែកចាយ និងប្រតិកម្មជាច្រើនដង។ ទោះជាយ៉ាងណា ការត្រួតពិនិត្យការពិតរបស់ Fact Crescendo Cambodia បានរកឃើញថា រូបថតនេះ ត្រូវបានកាត់ត។ ការអះអាងលើបណ្ដាញសង្គម កាលពីថ្ងៃទី៣១ ខែមិថុនា ឆ្នាំ២០២៣កន្លងទៅនេះ អ្នកប្រើប្រាស់ហ្វេសប៊ុកម្នាក់ បានបង្ហោះរូបថតមួយសន្លឹកដែលបង្ហាញ ប្រធានាធិបតីរុស្ស៊ី លោក ពូទីន ក្នុងសម្លៀកបំពាក់ជាទាហាន ត្រូវបានចាប់ខ្លួន និងដៃជាប់ខ្នោះផងដែរ។ ការបង្ហោះរូបថតខាងលើនេះ ត្រូវបានអ្នកប្រើប្រាស់បណ្ដាញសង្គមចែករំលែកជាច្រើនដង រួមជាមួយការបញ្ចេញមតិ និងប្រតិកម្មចម្រុះបែបផងដែរ។ ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីគណនីហ្វេសប៊ុកអ្នកប្រើប្រាស់ខាងលើ ដែលបានសរសេររៀបរាប់ថា «ដឹងថា អានេះជាមនុស្សចង្រៃហើយ នៅមានអាភ្លើគាំទ្រទៀត»។ Facebook Post | Archived Link រូបថតដដែលនេះ ក៏ត្រូវបានបង្ហោះនៅលើបណ្ដាញសង្គមដទៃទៀតផងដែរ។ ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីការបង្ហោះរូបថតនេះនៅលើបណ្ដាញសង្គម Twitter ជាមួយការអះអាងថា […]
Continue Reading